យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ Vietjet សម្រាប់ឆ្នាំ 2023 ក្រុមហ៊ុនអាកាសចរណ៍នេះ បានជាប់ចំណាត់ថ្នាក់ទី 5 នៃប្រាក់ចំណូលដែលមានចំនួន 58.3 ពាន់ពាន់លានដុង (ប្រហែល 2.28 ពាន់លានដុល្លារអាមេរិក) ដែលឆ្លុះបញ្ចាំងពីកំណើនគួរឱ្យកត់សម្គាល់ដែលមាន 45% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Forbes គឺមានក្រុមហ៊ុនដូចជា Petrolimex, Hoa Phat, PV Gas, Vinamilk និង FPT ជាដើម។
ក្រុមហ៊ុន Vietjet បានបង្ហាញនូវកំណើនសេវាកម្មដឹកអ្នកដំណើរដ៏រឹងមាំបន្ទាប់ពីការរាតត្បាតនៃជំងឺរាតត្បាត តាមរយៈការពង្រឹងបណ្តាញហោះហើរក្នុងស្រុក និងជើងហោះហើរអន្តរជាតិរបស់ខ្លួន។ ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Vietjet បានបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ ដោយធ្វើការហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។
កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានដំណើរការជើងហោះហើរចំនួន 133,000 ជើង និងផ្តល់សេវាជូនអ្នកដំណើរចំនួន 25,3 លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ គឺកើនដល់ 183% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះមានភ្ញៀវធ្វើដំណើររហូតដល់ជាង 7,6 លាននាក់ ដែលបានធ្វើដំណើរតាមផ្លូវហោះហើរអន្តរជាតិ។ ក្រុមហ៊ុន Vietjet បានផ្តោតលើការពង្រឹងកងនាវាអាកាសចរណ៍ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រសិទ្ធភាពប្រេងឥន្ធនៈ និងគំនិតផ្តួចផ្តើមកាត់បន្ថយការបំភាយឧស្ម័នផងដែរ។
លើសពីនេះ Vietjet ក៏ទទួលបានចំណាត់ថ្នាក់ឥណទាន VnBBB - ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមសាជីវកម្មវៀតណាម ស្របតាមស្តង់ដារកំណត់របស់ក្រសួងហិរញ្ញវត្ថុវៀតណាម។
ក្រុមហ៊ុនទស្សនាវដ្ដី Forbes វៀតណាម ក៏បានចុះផ្សាយកំពូលក្រុមហ៊ុនទាំង 50 ឆ្នាំ 2024 ដែលបានគូសបញ្ជាក់ក្រៅតែពីការកោតសរសើរ និងការទទួលស្គាល់ជាច្រើនរបស់ Vietjet ថាក្រុមហ៊ុន Vietjet ត្រូវបានជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោក ដែលមានហិរញ្ញវត្ថុរឹងមាំ និងមានប្រតិបត្តិការអាជីវកម្មល្អ ដែលនេះត្រូវបានតម្លៃដោយ Airfinance Journal ។
លើសពីនេះ Vietjet ត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហោក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនល្បីៗចំនួន 50 នៅវៀតណាម, ជាក្រុមហ៊ុនកំពូលក្នុងចំណោមក្រុមហ៊ុនទាំង 50 របស់វៀតណាមដែលមានប្រតិបត្តិការអាជីវកម្មល្អបំផុត, ជាក្រុមហ៊ុនអភិបាលកិច្ចសាជីវកម្មកំពូលទាំង 10 នៅផ្សារហ៊ុនវៀតណាម និងក្នុងចំណោមក្រុមហ៊ុនដែលបានដាក់បញ្ចូលក្នុងតារាងកំពូលក្រុមហ៊ុនទាំង 20 ដែលមានពិន្ទុនៃការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាពខ្ពស់បំផុត ដែលបានវាយតម្លៃដោយ HOSE ។
អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ +84 932 775 066