វៀតណាម

វៀតណាម បរាជ័យក្នុងការទាក់ទាញការនាំចូលរថយន្តអគ្គិសនីពីបរទេស ខណៈ VinFast ឈរយ៉ាងរឹងមាំតែឯងក្នុងស្រុក


ទោះបីជាវៀតណាមមានមហិច្ឆតាចង់ពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនឱ្យកាន់តែធំតាមរយៈគោលនយោបាយលើកទឹកចិត្តជាច្រើនក្តី ក៏ក្រុមហ៊ុនរថយន្តបរទេសធំៗ នៅតែស្ទាក់ស្ទើរក្នុងការនាំរថយន្តអគ្គិសនីរបស់ពួកគេ មកលក់ក្នុងប្រទេសអាស៊ានមួយនេះដដែល ខណៈបច្ចុប្បន្នគេសង្កេតឃើញមានតែក្រុមហ៊ុនក្នុងស្រុក VinFast តែប៉ុណ្ណោះ ដែលកំពុងដុតដៃដុតជើងក្នុងការផលិត និងលក់រថយន្តប្រភេទនេះនៅក្នុងស្រុក រួមទាំងនាំចេញទៅលក់នៅទីផ្សារបរទេសផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
វៀតណាម មិនអាចអូសទាញការនាំចូលរថយន្តអគ្គិសនីពីក្រៅប្រទេស

ក្នុងពិព័រណ៌យានយន្តមួយកាលពីចុងខែតុលា នៅក្រុងហូជីមិញ គេឃើញថា ក្នុងចំណោមក្រុមហ៊ុនធំៗដែលបានដាក់បង្ហាញរថយន្តពួកគេ ក្នុងនោះ គឺមានតែក្រុមហ៊ុនអាល្លឺម៉ង់ Mercedes-Benz និង Audi តែប៉ុណ្ណោះ ដែលបានបញ្ចេញផែនការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម។

អ្នកជំនាញក្នុងឧស្សាហកម្មនេះ បាននិយាយថា ស្ថានភាពទីផ្សាររបស់វៀតណាមក្នុងមួយរយៈពេលនេះ គឺមិនទាន់សមស្របក្នុងការលក់រថយន្តអគ្គិសនីបាននៅឡើយទេ។

យ៉ាងណាក៏ដោយចុះ វៀតណាម បាននឹងកំពុងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធជាច្រើន ដើម្បីជំរុញការលក់រថយន្តអគ្គិសនីក្នុងស្រុក។ តួយ៉ាង កាលពីខែមីនាកន្លងទៅ ពន្ធលើការប្រើប្រាស់ពិសេសចំពោះរថយន្តអគ្គិសនីដែលមាន ៩កៅអី ត្រូវបានកាត់បន្ថយពី ១៥% មកត្រឹម ៣% ប៉ុណ្ណោះ ពោលគឺទាបជាង ១ភាគ១០ នៃតម្លៃពន្ធរប់រថយន្តប្រើសាំង។ ចំណែកឯការចុះបញ្ជីយានយន្ត ក៏ត្រូវបានបន្ថូរបន្ថយតម្លៃផងដែរ សម្រាប់អ្នកទិញរថយន្តអគ្គិសនីមកប្រើប្រាស់។

វិធានការលើកទឹកចិត្តទាំងនេះ គឺមានគោលបំណងបន្ទាបការចំណាយរបស់អ្នកប្រើប្រាស់ លើការទិញរថយន្តអគ្គិសនី។ ការផ្លាស់ប្តូរទៅការប្រើរថយន្តអគ្គិសនី គឺមានសក្តានុពលក្នុងការបង្កើតឧស្សាហកម្មយានយន្តវៀតណាម និងកែប្រែរូបភាពឧស្សាហកម្មរបស់ប្រទេសអាស៊ានមួយនេះ។

ក្រុមហ៊ុន VinFast កំពុងមានតម្រូវការដែលកំពុងកើនឡើង ដោយក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២២នេះ ការលក់រថយន្តអគ្គិសនីរបស់ VinFast ក្នុងប្រទេសវៀតណាម មានចំនួន ២២០០គ្រឿង។

ប្រទេសវៀតណាម មានភាពយឺតយ៉ាវក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់រថយន្តអគ្គិសនី និងស្ថានីយសាកអាគុយ ដែលមិនសូវឃើញមានឡើយក្នុងទីក្រុងធំៗ។ ទន្ទឹមនឹងនេះ បក្សកុម្មុយនិស្តវៀតណាម ត្រូវបានគេអំពាវនាវឱ្យផ្តល់អំណាចបន្ថែមទៀត ដល់ឧស្សាហកម្មយានយន្ត ដើម្បីជំរុញរថយន្តអគ្គិសនីនេះ។

គួររំលឹកថា កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុន VinFast បានបើក Showroom ចំនួន ៦ទីតាំង នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលជាការបោះជំហានដ៏ធំបំផុតមួយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរថយន្តដ៏ក្មេងខ្ចីនេះ ក៏គ្រោងបើក Showroom រហូតដល់ ៣០កន្លែង ក្នុងរដ្ឋនេះ នៅត្រឹមចុងឆ្នាំ២០២២។ ក្រៅពីនេះ VinFast ក៏គ្រោងបើកទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួននៅប្រទេសអឺរ៉ុបធំៗផងដែរដូចជា បារាំង អាល្លឺម៉ង់ និងហូរឡង់ជាដើម។

កាលពីខែមីនា ក្រុមហ៊ុន VinFast បាននិយាយថា ខ្លួនក៏នឹងគ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina ក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារ ដើម្បីប្រជែងនឹងក្រុមហ៊ុនយក្ស Tesla។ ប៉ុន្តែបើគិតបញ្ចូលតម្លៃវិនិយោគសរុបទាំងអស់ ដែលរួមមានទាំងការផលិតអាគុយ និងរោងចក្រគាំទ្រផ្សេងៗទៀតនោះ គឺគ្រោងនឹងចំណាយដល់ ៦,៥ពាន់លានដុល្លារ។ រោងចក្រនេះ នឹងអាចផលិតរថយន្តអគ្គិសនីបាន ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ដោយគ្រោងប្រតិបត្តិការនៅឆ្នាំ២០២៤៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ គ្រោងនឹងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីអាមេរិកម្ដងទៀតសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤

ព័ត៌មាន
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងសេតវិមានជាផ្លូវការម្ដងទៀត តាមរយៈការ…

ក្រុមហ៊ុនយក្សអាមេរិក Amazon គ្រោងកាត់បន្ថយបុគ្គលិក ១ម៉ឺននាក់ ក្រោយរងងគ្រោះពីបញ្ហាសេដ្ឋកិច្ចសាកល

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកបាននិងកំពុងប្រឈមជួបបញ្ហាប្រឈមជាច្រើន ដូចជាក្រុមហ៊ុនMeta របស់ហ្វេសប៊ុក និងក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ