FDI វៀតណាម

វៀតណាម ធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេស ១៣% នៅ៨ខែ ឆ្នាំ ២០២០


ប្រទេសវៀតណាម បានធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេសដល់ទៅ ១៣% នៅរយៈពេល៨ខែឆ្នាំ២០២០នេះ ដោយទទួលបានទំហំទឹកប្រាក់វិនិយោគត្រឹមតែ១៩,៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលជាតួលេខមួយទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។
ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម ធ្លាក់ចុះ ១៥% (រូបភាព៖ nhandan.org.vn)
ដោយ

ទីភ្នាក់ងារ​វិនិយោគ​បរទេស​របស់​ប្រទេស​វៀតណាម បានបង្ហាញថា នៅក្នុង​ចំណោម​ទុនវិនិយោគ​ក្នុងអំឡុង​ពេល ៨ខែ​នេះ គឺមាន​ជាង ៩ពាន់លាន​ដុល្លារ​អាមេរិក ហូរចូលទៅ​ក្នុងគម្រោង​វិនិយោគ​ថ្មី ដែលមាន​កំណើន ៦% ធៀបនឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ដោយឡែក ទឹកប្រាក់ជិត ៥ពាន់​លានដុល្លារ​អាមេរិក ហូរចូល​ទៅក្នុង​គម្រោង​ដែលមាន​ស្រាប់ ពោលគឺមាន​កំណើន​ដល់​ទៅ ២២%។

ទីភ្នាក់ងារ​ខាងលើនេះ បានបង្ហាញ​ទៀតថា ការវិនិយោគ​ពីបរទេស​រងផល​ប៉ះពាល់​ដោយសារតែ ការរីក​រាលដាល​នៃមេរោគ​កូវីដ-១៩ រលកទី ២ ហើយវាបាន​បង្កផល​លំបាក​ដល់ ក្រុមហ៊ុន​កំពុង​វិនិយោគ​ដែល​មាន​ស្រាប់។

យ៉ាងណាក៏ដោយ ទុនវិនិយោគ​ទាំងអស់នេះ ត្រូវបាន​ចាក់បញ្ចូល​ទៅក្នុង ១៨វិស័យ ដែលនំាមុខ​គេដោយ វិស័យ​ឧស្សាហកម្ម​ផលិត និងកែច្នៃ ហើយការ​វិនិយោគ​ពីក្រៅប្រទេស​របស់​វៀតណាម គឺបានមកពី ១០៤ប្រទេស និងតំបន់​ជុំវិញ​សកលលោក ក្នុងនោះ ប្រទេស​សិង្ហបុរី ជាអ្នក​បោះទុន​វិនិយោគ​ច្រើន​ជាងគេ ប្រមាណ ៦,៥ពាន់​លាន​ដុល្លារ​អាមេរិក។

សូមបញ្ជាក់​ដែរថា វៀតណាម​ បានកំណត់​គោលដៅ​ទាក់ទាញ​ការវិនិយោគ​ពីក្រៅប្រទេស​ប្រមាណ ៣៧ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ​២០២០ ដែលវា​ទាបជាង លទ្ធផល​សម្រេច​បាន កាលពីឆ្នាំ ២០១៩កន្លងទៅ សរុប​ប្រមាណ ៣៨ពាន់លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែវា​ត្រូវបាន អ្នកជំនាញ​ចាត់ទុកថា ជា​លទ្ធផល​ដ៏ល្អបំផុត ដែលអាច​ធ្វើបានអំឡុង​ពេល​កូវីដ-១៩នេះ៕

None



អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជា៖ គោលដៅនាំចេញអង្ករជាង ៨០ម៉ឺនតោន នៅឆ្នាំនេះ ទំនងជាមិនអាចសម្រេចបានទេ

នៅឆ្នាំ ២០២០នេះ តាមគោលដៅនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មធ្លាប់បានអះអាងថា នឹងអាចសម្រេចដល់ជាង៨០ម៉ឺនតោ…

រដ្ឋាភិបាលក្រុង ឌូបៃ ចាក់បញ្ចូលសាច់ប្រាក់២ពាន់លានដុល្លារ ដើម្បីសង្គ្រោះក្រុមហ៊ុន Emirates ពីវិបត្តិកូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម Emirates ទើបតែបានទទួលថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាលក្រុងឌូបៃ ខណៈដែលក្រុមហ៊ុននេះ កំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ