 
      ក្នុងនោះ ពលរដ្ឋដែលបាត់បង់ការងារធ្វើ ដោយសារតែវិបត្តិ Covid-19 សម្រាប់រយៈពេល ១៤ ថ្ងៃ ឬច្រើនជាងនេះ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៧៧ ដុល្លារអាមេរិក។
ចំពោះអ្នកធ្វើការងារក្រៅម៉ោង ដែលគ្មានការងារធ្វើ ប៉ុន្ឌែ មិនបានទទួលអត្ថប្រយោជន៍ពីការបាត់បង់ការងារ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៤៣ ដុល្លារអាមេរិកផងដែរ។
ដោយឡែក សម្រាប់ពលរដ្ឋក្រីក្រ ឬអ្នកជិតធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ នឹងទទួលបានបានប្រាក់ឧបត្ថម្ភ១០,៦ ដុល្លារអាមេរិក ក្នុងមួយខែ។ ជាមួយគ្នានេះ សម្រាប់អាជីវកម្មខ្នាតតូច ដែលមានប្រាក់ចំណូល ក្រោម៤.៣០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយអាជីវកម្មនោះ ត្រូវបានព្យួរប្រតិបត្តិការចាប់ពីថ្ងៃទី ០១ ខែមេសា ដោយសារតែវិបត្តិ Covid-19 នោះនឹងទទួលបានការគាំទ្រជាថវិកា ៤៣ ដុល្លារក្នុងមួយខែ។
ការគាំទ្រហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ និងអាជីវកម្មរងគ្រោះខាងលើនេះ គឺនឹងត្រូវបានផ្ដល់ជូន យ៉ាងហោចណាស់សម្រាប់រយៈពេល ៣ខែ ពោលគឺរហូតដល់ខែ មិថុនា។ នៅក្នុងចំណោមកញ្ចប់ថវិកា ២,៦ ពាន់លានដុល្លារអាមេរិកនោះ មានប្រមាណ ជាង ១,៥ ពាន់លានដុល្លារ នឹងត្រូវដកយកមកពីកញ្ចប់ថវិការដ្ឋាភិបាលកណ្ដាល និងរដ្ឋបាលក្នុងស្រុក។
បន្ថែមពីនេះទៀត សម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារ Covid-19 នឹងត្រូវបានអនុញ្ញាតិឲ្យខ្ចីប្រាក់ពីធនាគារគោលនយោបាយសង្គមវៀតណាម នៅក្នុងអត្រាការប្រាក់សូន្យភាគរយ ដើម្បីចំណាយលើការបើកប្រាក់ខែជូនដល់កម្មកររបស់ពួកគេក្នុងរយៈពេល ៣ខែ។ ប្រាក់កម្ចីនេះ គឺនឹងផ្ដល់ជូនសម្រាប់តែច្រើនបំផុត ៥០% នៃប្រាក់ឈ្នួលអប្បរមាក្នុងស្រុកប៉ុណ្ណោះ ហើយសល់ប៉ុន្មាន គឺម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវបើកប្រាក់ខែសម្រាប់បុគ្គលិករបស់ខ្លួន។
បើតាមក្រសួងផែនការ និងវិនិយោគវៀតណាម បានប៉ាន់ប្រមាណថា មានកម្មករនិយោជិត ២៥ ម៉ឺននាក់ នឹងបាត់បង់ការងារ នៅត្រីមាសទី១ ឆ្នាំនេះ ហើយនឹងមានរហូតដល់ ១,៥ លាន ទៅ ២លាននាក់ទៀត ក៏ប្រឈមនឹងការគំរាមកំហែងបាត់បង់ការងារដែរ នៅខែបន្ទាប់នេះ។ 
ក្រសួងផែនការ និងវិនិយោគិវៀតណាម ព្រមានថា បើបញ្ហារីករាលនៃ Covid-19 នៅតែបន្តកាន់តែអាក្រក់ទៅៗ នោះនឹងមានពលរដ្ឋ ៤០ម៉ឺននាក់ បាត់បង់ការងារ។
គិតត្រឹមថ្ងៃសុក្រទី ១០ ខែមេសានេះ វៀតណាមមានអ្នកឆ្លង Covid-19 ចំនួន ២៥៥ នាក់ និងមាន ១៣១ នាក់ត្រូវបានព្យាបាលជាសះស្បើយ៕
ប្រភព៖ VN Express
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              