វៀតណាមទិញវ៉ាក់សាំងកូវីដ១៩ពីគុយបា

វៀតណាមទិញវ៉ាក់សាំងកូវីដ១៩១០លានដូសពីប្រទេសគុយបា ខណៈវ៉ាក់សាំងជើងដំបូងបានដឹកទៅដល់ ហើយ


ប្រទេសគុយបា បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបាននាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួនជាលើកដំបូង ដោយបានដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមតាមរយៈការបញ្ជាទិញ ហើយវាគឺជាផ្នែកមួយនៃកិច្ចសន្យាផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងសរុបចំនួន១០លានដូសដល់ប្រទេសវៀតណាម នៅគ្រាដែលនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងរងគ្រោះដោយរលកឆ្លងកូវីដ១៩ និងកំពុងខ្វះខាតវ៉ាក់សាំងប្រើប្រាស់យ៉ាងខ្លាំងផងនោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ប្រធានាធិបតីវៀតណាម (ស្តាំ) ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបា

ប្រធានាធិបតី​វៀតណាម លោក​ង្វៀ​ន ស៊ុន​ហ្វ៊ុ​ក ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ទៅ​កាន់​ប្រទេស​គុយ​បា​កាលពីដើម​ស​ប្តា​ហ៍​មុន បាន​ចុះ​កិច្ច​ព្រៀម​ព្រៀង​ទិញ​យក​វ៉ាក់សាំង​កូ​វី​ដ​១៩​ចំនួន ១០​លាន​ដូ​ស​ពី​ប្រទេស​គុយ​បា ដែល​ជា​វ៉ាក់សាំង​ផលិត​ដោយ​អ្នក​វិទ្យាសាស្ត្រ​គុយ​បា​ផ្ទាល់ មានឈ្មោះ​ថា អាប់​ឡា​ដា (Ablada) ហើយ​ដែល​ក្រសួងសុខាភិបាល​វៀតណាម បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​រួច​ហើយ​ដែរ កាលពី​ពាក់​កណ្តាលខែ កញ្ញា​នេះ​។

បើ​តាម​ប្រភព​ពី​ខាង​អាជ្ញាធរ​គុយ​បា​ឲ្យ​ដឹង​ថា វ៉ាក់សាំង​នឹង​ចាប់ផ្តើម​ដឹក​ជញ្ជូន​ទៅ​ដល់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​នេះ ហើយ​រំពឹង​ថា បាន​និង​កំពុង​ទៅ​ដល់​ក្នុង​អាទិត្យ និង​ថ្ងៃ​ច័ន្ទ​នេះ ក្នុង​ចំនួន​ដំបូង​ប្រមាណ ១​លាន​ដូ​ស​។

គួរ​ជម្រាប​ផង​ដែរ​ថា វ៉ាក់សាំង​របស់​គុយ​បា​ឈ្មោះ Ablada នេះ បាន​ក្លាយជា​វ៉ាក់សាំង​ទី​៨​ហើយ ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ ប៉ុន្តែ ទោះបី វ៉ាក់សាំង​ជា​ច្រើន​ប្រ​ភ​ទ​ត្រូវ​បាន​ក្រុង​ហាណូយ​អនុម័ត​ឲ្យ​ប្រើ​ក្តី ក៏​មិន​ទាន់​អាច​បំពេញតម្រូវការ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​វៀតណាម​នោះ​ដែរ​។

បច្ចុប្បន្ន​វៀតណាម ជា​ប្រទេស​មាន​អត្រា​ចាក់​វ៉ាក់សាំង​ដ៏​ទាប​ជាងគេ​មួយ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ ពោល​វៀតណាម​មាន​អ្នក​ចាក់​វ៉ាក់សាំង​បាន​ទាំង​ពីរ​ដូ​ស​ចំនួន​ជិត​៧% នៃ​ពលរដ្ឋ​សរុប ទាំង​៩៨​លាន​នាក់​របស់​ខ្លួន​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ដែរ​ថា អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​គុយ​បា មក​ទល់​ពេល​នេះ​ផលិត​បាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ចំនួន​៣​ប្រភេទ​ហើយ ក្នុង​នោះ​មាន​ដូច​ជា​វ៉ាក់សាំង Ablada ដែល​វៀតណាម​បញ្ជា​ទិញ​នេះ រួម​ទាំង វ៉ាក់សាំង​សូ​បឺ​រ៉ា​ណា​02 (Soberana 02) និង សូ​បឺ​រ៉ា​ណា​បូក (Soberana Plus)​។ វ៉ាក់សាំង​ទាំង​បី​នេះ កំពុង​ត្រូវ​បាន​អាជ្ញាធរ​គុយ​បា ដាក់​សំណើសុំ​ការ​ទទួលស្គាល់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពី​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ ប៉ុន្ដែ នៅ​មិន​ទាន់​មានការ​អនុញ្ញាត​ពី​អង្គការ​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​៕

None



អត្ថបទបន្ទាប់


គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា បានផ្ដល់ការធានាលើប្រាក់កម្ចីទំហំ ១២លានដុល្លារ ក្រោយដាក់ឲ្យដំណើរការបានកន្លះឆ្នាំ

ក្រោយដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ ៦ខែកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា(CGCC)បានផ្តល់ការធានាឥណទានដល់អាជីវកម្មដែលស្ថិតក្រោមគម្រោង ធា…

ចិនប្រកាសថារាល់ប្រតិបត្តិការនៃរូបិយវត្ថុអេឡិចត្រូនិកគឺជាអំពើខុសច្បាប់

ធនាគារកណ្តាលចិន បានប្រកាសថា រាល់ប្រតិបត្តិការនៃរូបិយវត្ថុអេឡិចត្រូនិក គឺជាអំពើខុសច្បាប់ ដោយបានហាមឃាត់ទៅលើ ការចាយវាយ និងប្រើប្រាស់សេវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ