Advertisement
ម្រេច​ធ្លាក់ថ្លៃ

មិន​ថា​តែ​ម្រេច​ខ្មែរទេ ម្រេច​វៀតណាម​ក៏ធ្លាក់​ថ្លៃ​ដែរ!


នៅវៀតណាម កសិករ​ដាំ​ម្រេច​កំពុង​ជួប​បញ្ហា​ម្រេច​ធ្លាក់​ថ្លៃ ដោយសារ​តែ​ការផ្គត់ផ្គង់​លើសតម្រូវការ ពោល​គឺ​ផលិត​បាន​ច្រើន​​ហួស​ពី​តម្រូវការទីផ្សារ។
ម្រេច
ដោយ
Advertisement

បច្ចុប្បន្ន អាជ្ញាធរ​វៀតណាម​កំពុង​អំពាវនាវ​ឲ្យ​កសិករ​រក្សា​ទុក​ម្រេច​កុំ​អាល​លក់ ដោយ​រង់ចាំ​ពីរបី​ខែ​ដើម្បី​ឲ្យ​ម្រេចឡើងថ្លៃ​វិញ។

សារព័ត៌មាន VN Expressផ្សាយថា ក្នុង​រយៈពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ វៀតណាម​នាំ​ម្រេច​ខ្មៅ​ចេញ​បាន ១សែន ១ពាន់​តោន គឺ​កើន​ឡើង ១៣​ភាគរយ បើធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ទៅមិញ។ 

ប៉ុន្តែ ការកើនឡើង​នៃបរិមាណ​នាំ​ចេញ​មិន​បាន​ធ្វើ​ឲ្យ​ចំណូល​ពី​ការនាំ​ចេញ​ម្រេច​កើន​ឡើង​ទេ ដោយសារ​តែ​ថ្លៃ​ម្រេច​ធ្លាក់ចុះ។ 

សមាគម​ម្រេច​វៀតណាម ឲ្យ​ដឹងថា នៅ​ពេល​ដែល​ការផ្គត់ផ្គង់​លើស​តម្រូវការ ប្រទេស​នាំ​ចូល​ម្រេច​ព្យាយាម​ទម្លាក់​ថ្លៃម្រេច ហើយ​ប្រទេសវៀតណាម​ដែល​ផ្គត់ផ្គង់​ម្រេច ៦០% នៃ​ទិន្នផល​ម្រេច​សរុប​ទូទាំង​ពិភពលោក ទំនង​ជារង​ផល​ប៉ះពាល់​ខ្លាំង។ 

សមាគមម្រេច​វៀតណាម ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅរដូវ​ប្រមូល​ផល​ម្រេច​ កសិករ​សម្រុក​​លក់​ម្រេច​ចេញ​ដោយសារតែ​ត្រូវការលុយសង​ការចំណាយ ដែល​ជា​ហេតុនាំ​ឲ្យ​ម្រេច​ធ្លាក់ថ្លៃ ជាពិសេស ក្នុងអំឡុង​ខែ​ឧសភា និង​ខែ​មិថុនា​នេះតែម្ដង។

សមាគម​ម្រេច​វៀតណាម អំពាវនាវ​ឲ្យ​កសិករ​រក្សា​ម្រេច​ទុក​ បង្អង់​ចាំ​មួយ​ខែ​ ឬ​ពីរ​ខែ​ទៀត ដើម្បី​ឲ្យ​ម្រេច​ឡើង​ថ្លៃ​បន្តិច​វិញ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​វៀតណាម​ក៏​ជំរុញឲ្យ​កសិករ​ងាក​ទៅដាំ​ដំណាំ​អ្វី​ផ្សេង​ដែល​មាន​ទីផ្សារ​ដើម្បី​បង្កើន​ជីវភាព​ផង​ដែរ។​

គួរ​បញ្ជាក់ថា បើ​យោង​តាម​សមាគម​ម្រេច​វៀតណាម ប្រទេស​វៀតណាម​ទិញ​ម្រេច​ប្រមាណ ២ម៉ឺន​​តោន​ពី​កម្ពុជា៕




អត្ថបទបន្ទាប់


កម្ពុជា ថៃ មីយ៉ាន់ម៉ា ដុត​គ្រឿង​ញៀន​តម្លៃ​១ពាន់​លាន​ដុល្លារ​ចោល នៅ​ទិវា​​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក

ព័ត៌មាន
ថ្ងៃ​ទី​២៦ មិថុនា ជា​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក ហើយ​នៅ​ថ្ងៃនេះ ប្រទេស​ជា​ច្រើន​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រ...

នៅ​ក្នុង​អាស៊ាន វៀតណាម​បញ្ជូន​និស្សិត​ទៅ​រៀន​នៅ​អាមេរិក​ច្រើន​ជាងគេ​បំផុត

ព័ត៌មាន
វៀតណាម​និង​អាមេរិក គឺ​ជាសត្រូវ​ដ៏ស្រួច​ស្រាល់​កាល​ក្នុង​អំឡុង​សម័យសង្គ្រាម​ឥណ្ឌូចិន។ ប៉ុន្តែ ឥឡូវ អ្វីៗ​ប្រែប្រួល​ហើយ ពី​សត្រូវ​ប្រែ​ក្ល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ