វៀតណាមស្នើបើកជើងហោះហើរទៅអន្តរជាតិ

វៀតណាមស្នើចង់បើកជើងហោះហើរអន្តរជាតិទៅកាន់ ១៥ប្រទេស និងដែនដីឡើងវិញ ក្នុងនោះក៏មានកម្ពុជាដែរ


ចាប់តាំងពីរងផលប៉ះផលដោយសារតែវិបត្តិរ៉ាំរ៉ៃកូវីដ១៩ មក រដ្ឋាភិបាលវៀតណាមបានបិទព្រំដែន និងជើងហោះហើរអន្តរជាតិអស់រយៈពេលជិត ១ ឆ្នាំហើយ។ ពេលនេះ ក្រសួងដឹកជញ្ជូនវៀតណាមបានស្នើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីង ឱ្យបើកជើងហោះហើរអន្តរជាតិជាមួយនឹងទីផ្សារគោលដៅប្រទេស និងដែនដីចំនួន ១៥ ឡើងវិញ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
ជើងហោះហើរនៅព្រលានយន្តហោះអន្តរជាតិព្រៃនគរ ឬហូជីមិញ
ដោយ

យោង​តាម​របាយការណ៍​ដែល​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី​វៀតណាម បង្ហាញ​ថា​ទីផ្សារ​គោលដៅ​ចំនួន ១៥ ប្រទេស​នោះ​រួម​មាន​ប្រទេស​ចិន ទីក្រុង​ហុងកុង  ជប៉ុន កូរ៉េ​ខាងត្បូង តៃវ៉ាន់ និង ប្រទេស​តំបន់​អាស៊ាន​ចំនួន ៥ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ព្រមទាំង​បណ្ដាល​ប្រទេស​នៅ​អឺរ៉ុប​ចំនួន ៥ ផ្សេង​ទៀត ។

ក្រសួង​ដឹក​ជញ្ជូន​របស់​វៀតណាម បាន​ចាត់​ទុក​ថា ការ​បន្ត​ជើងហោះហើរ​ឡើង​វិញ​នឹង​រួមចំណែក​ក្នុង​ការ​ជួយ​សម្រាល​ការ​លំបាក​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ដែល​បាន​បាត់បង់​ប្រាក់​ចំណូល​ស្ទើ​តែ​មិន​អាច​ស៊ូទ្រាំរ​ស់បាន​។ ហើយ​ការ​បើក​ជើងហោះហើរ​ឡើង​វិញ​នេះ​ដែរ ជា​ការ​ចូលរួម​លើកកម្ពស់​ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច និង ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ទាំងមូល​។

ជុំវិញ​ការ​បើក​ជើងហោះហើរ​ឡើង​វិញ​នេះ​ដែរ នឹង​ត្រូវធ្វើ​ឡើងជា ៣​ដំណាក់កាល​។ ដោយ​ដំណាក់កាល​ទី ១ ចាប់ផ្តើម​ពី​ត្រីមាស​ទី ១ ឆ្នាំ ២០២២ ដោយ​ជើងហោះហើរ​នឹង​មិន​ត្រូវ​បាន​ទាមទារ​ឱ្យ​មាន​បញ្ជី​ឈ្មោះ​អ្នកដំណើរ ដែល​អនុម័ត​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍​នោះ​ឡើយ តែ​មិន​រាប់​បញ្ចូល​ការ​ចូល​ចេញ និង​ការ​ត្រួតពិនិត្យ​សុខភាព​។

ដោយឡែក​ដំណាក់កាល​ទី ២ ចាប់ពី​ត្រីមាស​ទី ២ ឆ្នាំ ២០២២ អ្នកដំណើរ​អន្តរជាតិ​ដែល​ហោះហើរ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ជើងហោះហើរ​ទៀងទាត់ និង​មាន​លិខិតឆ្លងដែន​វ៉ាក់សាំង​នឹង​មិន​ត្រូវ​បាន​តម្រូវ​ឱ្យ​ឆ្លងកាត់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​។ ខណៈ​ដំណាក់កាល​ទី​៣ ជើងហោះហើរ​អន្តរជាតិ​ទៀងទាត់​នឹង​ត្រូវ​ដំណើរការ អាស្រ័យ​លើ​តម្រូវការ និង​កា​រវិ​វត្ត​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ពិភពលោក​។

សូម​បញ្ជាក់​ថា ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​ក៏​បាន​ស្នើ​រដ្ឋាភិបាល​សម្រេច​ពេលវេលា​ជាក់លាក់ ដើម្បី​អនុវត្ត​គម្រោង​ទាំង​បី​ដំណាក់កាល ដោយ​ផ្អែក​លើ​របាយការណ៍ និង ការ​វាយតម្លៃ​នៃ​ជើងហោះហើរ​អន្តរជាតិ​សាកល្បង​ដឹក​ពលរដ្ឋ​វៀតណាម និង ជើងហោះហើរ​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កាន់​តំបន់​មួយ​ចំនួន ដែល​បើក​ទទួល​អ្នកដំណើរ​អរ​ន្ត​ជាតិ​នៅ​ក្នុង​ប្រទេស​នេះ​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


ក្រោមកិច្ចសហការជាមួយមេឃប៊ែង អតិថិជនអាចទិញផ្ទះក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដដោយមិនចាំបាច់មានទ្រព្យបញ្ចាំ

គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានចាប់ដៃគ្នាជាមួយធនាគារ មេឃប៊ែ…

ថៃត្រៀមថវិកាជាង ១៥លានដុល្លារទុកទិញថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តកញ្ចប់ថវិកាបន្ថែមជាង ៤០លានដុល្លារអាមេរិកទៀត ដើម្បីត្រៀមឆ្លើយតបទប់ទល់នឹងជំងឺកូវីដ១៩ ហើយក្នុងនោះ ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ