ការស្រូបទាញ​ការ​វិនិយោគ​របស់វៀតណាម​

វៀតណាមនឹងក្លាយជាមេដែកស្រូបទាញការវិនិយោគបរទេស នៅក្នុងឆ្នាំ២០២១


អ្នកបង្កើតគោលនយោបាយជាតិវៀតណាមបានអះអាងថា ប្រទេសវៀតណាម នឹងស្ថិតក្នុងចំណោមកំពូលតារាងជា គោលដៅវិនិយោគដ៏ទាក់ទាញបំផុត ក្នុងឆ្នាំ២០២១ ដែលរំពឹងនឹងទាក់ទាញការវិនិយោគពីក្រៅប្រទេសបានច្រើនបន្ថែមទៀត ដោយសារភាពជោគជ័យក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹង វិបត្តិមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម ធ្លាក់ចុះ ១៥% (រូបភាព៖ nhandan.org.vn)
ដោយ

អនុរដ្ឋមន្រ្តី​ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម បានបញ្ជាក់​អះអាងថា កម្លាំង​ពលកម្ម​មានជំនាញ​ ស្ថិរភាព​នយោបាយ​និងសេដ្ឋកិច្ច គឺជា​គន្លឹះ​សំខាន់ៗ និងជា​សក្តានុពល​របស់​ប្រទេស​វៀតណាម ក្នុងការទាក់ទាញ​វិនិយោគិន​មកពី​ក្រៅ​ប្រទេស ជាពិសេស​អំឡុង​ពេលដែល សកលលោក កំពុង​រងគ្រោះ​ដោយ វិបត្តិ​មេរោគ​កូវីដ១៩។

នៅក្នុងជំនួប​ពិភាក្សារវាង ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម ជាមួយនឹង វិនិយោគិន​សក្តានុពល បានបង្ហាញ​លទ្ធផល​ល្អគាប់​ប្រសើរ​ដោយ ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន សិង្ហបុរី និង​សហភាព​អឺរ៉ុប បាន​បង្ហាញ​ពីចំណាប់​អារម្មណ៍​ខ្ពស់ ក្នុងការ​បង្កើត​រោងចក្រ​សហគ្រាស នៅក្នុង​ប្រទេស​វៀតណាម។

ជាមួយគ្នានេះដែរ ប្រទេស​វៀតណាម បានជំរុញធ្វើ​ឲ្យប្រសើរ​ឡើងនូវ ហេដ្ឋា​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម ដូចជា​ការសាងសង់​បង្កើត សួន​ឧស្សាហកម្ម និងតំបន់​សេដ្ឋកិច្ច បើគិត​ត្រឹមដំណាច់​ខែ កញ្ញា​កន្លង​ទៅនេះ វៀតណាម មានតំបន់​ឧស្សាហកម្ម​ចំនួន ៣៦៦​តំបន់​ទូទាំងប្រទេស ដែលមាន​គម្រោង​វិនិយោគ​ជាង ១ម៉ឺនគម្រោង ជាមួយនឹង​ដើម​ទុន​វិនិយោគ​ជិត ២០០​ពាន់លាន​ដុល្លារអាមេរិក។

បើតាម​របាយការណ៍ពី ក្រសួងផែនការ និងវិនិយោគ​វៀតណាម បាន​បង្ហាញថា គិតត្រឹម ៩ខែដើមឆ្នាំ ២០២០នេះ វៀតណាម ទទួលបាន​គម្រោង​វិនិយោគថ្មី​ដែលបាន​ចុះបញ្ជីជាង ៥០០​គម្រោង​ដែលមាន​ទុន​វិនិយោគ​ជាង ៨ពាន់ ៥រយ​លាន​ដុល្លារអាមេរិក។

មន្រ្តីជាន់ខ្ពស់នៃ ក្រសួងផែនការ និងវិនិយោគ​វៀតណាម ក៏បានលើក​ឡើងថា វៀតណាម រំពឹង​នឹងអាច​ស្រូបទាញ​គម្រោង​វិនិយោគ​ពីបរទេស បានកាន់តែ​ច្រើនបន្ថែម​ទៀត នៅក្នុងឆ្នាំ ២០២១ខាងមុខ ​ដោយ​រដ្ឋាភិបាល​វៀតណាម បាននិង​កំពុងតែ កែសម្រួល​ច្បាប់ និងបទប្បញ្ញត្ត​ថ្មីៗ សម្រាប់ការ​បង្កើត​បរិយាកាស​វិនិយោគ​ដ៏ទាក់ទាញ បើកចំហ​សេដ្ឋកិច្ច​ទទួលវិនិយោគិន​បរទេស និងផ្តល់​អាទិភាព​លើ ការផលិត​នាំចេញ៕

None



អត្ថបទបន្ទាប់


លែងភ័យរឿង​ខ្វះអំបិលទៀតហើយនៅឆ្នាំនេះ ខណៈ​ក្នុងស្ដុក​សល់​ជាង ៣ម៉ឺនតោន!

សហគមន៍អ្នកផលិតអំបិលខេត្តកំពត កែបបានអះអាងថា កម្ពុជាឆ្នាំនេះនឹងមិនមានការខ្វះខាត អំបិល ដូចកាល២០១៨ និង២០១៩ទៀតនោះឡើយដោយគិតមកដល់ពេលនេះអ…

បើក​លក់​ថ្ងៃ​ដំបូង វីឡា​កូនកាត់​តម្លៃ​ជាង​៩​ម៉ឺន​ដុល្លារ​របស់​បុរី ប៉េង ហួត លក់​ដាច់​បាន​៨០%​ភ្លាម

បុរី ប៉េង ហួត បានផ្ដល់ជូនពិសេសកម្រមានសម្រាប់ប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មីរបស់ខ្លួនដែលស្ថិតក្នុងគម្រោង ហ្គ្រេនស្តារ ផ្លាទីនីម ដំណាក់កាលទី២ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ