វៀតណាមជំរុញឲ្យមានកិច្ចព្រមព្រៀង

វៀតណាមជំរុញឲ្យមានកិច្ចព្រមព្រៀងនាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ ពីរុស្ស៊ី និងអាមេរិក


ប្រទេសវៀតណាមថ្មីៗនេះ បានបញ្ជាក់ថា បានឈានដល់ការមានកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ ពីអាមេរិក និងរុស្ស៊ីហើយ ខណៈដែលកន្លងមក រដ្ឋាភិបាលប្រទេសនេះ មានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកការផ្ទេរបច្ចេកវិទ្យាលើការផលិតវ៉ាក់សាំងនេះ ដើម្បីអាចយកមកផលិតនៅក្នុងប្រទេសខ្លួន ស្របពេលដែលបច្ចុប្បន្នវៀតណាមកំពុងខ្វះខាតវ៉ាក់សាំងចាក់ជូនប្រជាជនរបស់ខ្លួនយ៉ាងច្រើនផងដែរ។
វៀតណាមនឹងទទួលការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងពីរុស្ស៊ី និងអាមេរិក
ដោយ

ប្រទេស​វៀតណាម គឺជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ ដែល​កំពុង​ជំរុញ​សមត្ថភាព​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ឆ្លង​ដែល​កំពុង​ហក់​ឡើង​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន​នេះ​។ អង្គការ​សុខភាព​ពិភពលោក កាលពី​ឧសភា ធ្លាប់​បាន​លើក​ឡើង​ថា ខ្លួន​កំពុង​ពិនិត្យ​មើល​សំណើ​របស់​ក្រុមហ៊ុន​មួយ​នៅ​វៀតណាម ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ mRNA ដែល​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ដូច​ជា Pfizer និង Moderna ជាដើម​។

តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ វៀតណាម​ក៏​កំពុង​ចរចា​ជាមួយ​រុ​ស្ស៊ី​ដើម្បី​នាំ​យក​បច្ចេកវិទ្យា​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ Sputnik V ផង​ដែរ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​វៀតណាម​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​នឹង​ទទួល​បាន​វ៉ាក់សាំង​ប្រភេទ Pfizer-BioNTech ចំនួន​២០​លាន​ដូ​ស បន្ថែម​ទៀត ដែល​ជា​ការ​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក និង​អា​ល្លឺ​ម៉​ង ហើយនឹង​បង្កើន​ដល់​ចំនួន ៥១​លាន​ដូ​ស​នៅ​ពេល​ខាង​មុខ​។

ប្រទេស​វៀតណាម ថ្មី​ៗ​នេះ បាន​ជួប​រលក​ឆ្លង​កូ​វី​ដ​-១៩​បោកបក់​យ៉ាង​ខ្លាំង ក្រោយ​ពី​ប្រទេស​នេះ បាន​ស្ងាប់​ស្ងាត់​ករណី​ឆ្លង​អស់​មួយ​រយៈ​ធំ​។ បច្ចុប្បន្ន ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​វៀតណាម​មាន​ចំនួន​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង​៦​ម៉ឺន​នាក់​ហើយ និង​អ្នក​ស្លាប់មាន​ជាង​៣០០​នាក់​។

វៀតណាម​បាន​សម្រេច​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ក្នុង​ចំនួន ១០៥​លាន​ដូ​ស​ហើយ និង​កំពុង​បន្ដ​ចរចា​ទិញ​បន្ថែម​ប្រមាណ ៧០​លាន​ដូ​សទៀត​។ រដ្ឋាភិបាល​វៀតណាម​រំពឹង​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​ទាំងនោះ មក​ចាក់​ជូន​ប្រជាជន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ឬ​ដើមឆ្នាំ​២០២២​។

បច្ចុប្បន្ន វៀតណាម​ទទួល​បាន​វ៉ាក់សាំង​សរុប​ប្រហែល​ជាង ១០​លាន​ដូ​ស​ហើយ ដោយ​ក្នុង​នោះ ក៏​មាន​ទទួល​បាន​វ៉ាក់សាំង Moderna ពី​អា​មេ​រិ​ក និង​វ៉ាក់សាំង​ពី​ទទួល​បាន​ពី​យន្ដការ​កូ​វ៉ា​ក់​ជាដើម​។

បើ​តាម​ក្រសួងសុខាភិបាល​វៀតណាម បាន​អះអាង​ថា វៀតណាម​ក៏​មាន​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​ដោយ​ខ្លួនឯង​ដែរ ដែល​រំពឹង​ថា នឹង​ត្រូវ​បាន​ចាក់​ជូន​ប្រជាជន​នៅ​ចុងឆ្នាំ​២០២១​នេះ​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ វៀតណាម​ទើបតែ​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ប្រហែល​៤​លាន​៣​សែន​ដូ​ស​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ មាន​ប្រហែល​៣១​ម៉ឺ​នាក់ បាន​ចាក់​គ្រប់​ចំនួន​ដូ​ស ខណៈ​ដែល​ប្រទេស​នេះ មាន​ប្រជាជន​សរុប​ដល់​ទៅ ៩៨​លាន​នាក់​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៧ រួមគ្នាស្នើសុំកម្ចីការប្រាក់ទាបជាថ្មីទៀតពីរដ្ឋ ដើម្បីអាចបន្ដដង្ហើមរស់

សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបានគូសបញ្ជាក់នៅថ្ងៃពុធ ទី២១កក្កដាថា យ៉ាងហោចណាស់មានក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៧ក្រុមហ៊ុន បានប្រមូលគ្នាដាក់ស្នើក…

សមាគមអ្នកចិញ្ចឹមសត្វបារម្ភការនាំចូលជ្រូកខុសច្បាប់ ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទទួលស្គាល់ថា ការចិញ្ចឹមជ្រូកក្នុងស្រុកបច្ចុប្បន្នមិនទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់បាននៅឡើយទេ ដែលទាមទារឲ្យនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ