ទីផ្សាររថយន្ត

ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម ខាតបង់ធ្ងន់ករហូតដល់ជាង៣ ពាន់លានដុល្លា


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់ប្រទេសវៀតណាម បានខាតបង់ថវិកាធ្ងន់ធ្ងររហូតដល់ជាង៣ពាន់លានដុល្លារ នៅឆ្នាំ២០២៤ កន្លងទៅ បើទោះជាការលក់រថយន្តអគ្គិសនីរបស់ខ្លួនមានសន្ទុះខ្លាំងយ៉ាងណាក៏ដោយ។ ការខាតបង់នេះ បានជំរុញឱ្យក្រុមហ៊ុននេះនឹងផ្តោតខ្លាំងលើទីផ្សារអាស៊ីជាជាងទីផ្សារអាម៉េរិក ដើម្បីបង្កើនការលក់នៅប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីផ្សាររថយន្ត
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាម ដែលបានចុះបញ្ជីបោះផ្សាយភាគហ៊ុននៅផ្សារហ៊ុន Nasdaq នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ក្នុងឆ្នាំ២០២៣ បានខាតបង់ប្រាក់ជាង៣ពាន់លានដុល្លារ ពីការលក់រថយន្តអគ្គិសនីរបស់ខ្លួន កាលពីឆ្នាំ២០២៤ មានការកើនឡើង២៨%បើធៀបនឹងឆ្នាំ២០២៣ បើទោះបីជាប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ មានកើនឡើងជិត២ពាន់លានដុល្លារក៏ដោយ។  

ការខាតបង់ប្រាក់ធ្ងន់ធ្ងររបស់ក្រុមហ៊ុននេះ គឺដោយសារការកើនឡើងការចំណាញលើថ្លៃដើមផលិត ការចំណាយរដ្ឋបាល និងការប្រកួតប្រជែងទីផ្សារ ខណៈក្រុមហ៊ុន VinFast បានពង្រីកប្រតិបត្តិការលក់របស់ខ្លួននៅទូទាំងពិភពលោក។

លោក ផាម ញ៉ាតវួង (Pham Nhat Vuong) នាយកប្រតិបត្តិក្រុមហ៊ុន VinFast បានអះអាងថា ក្រុមហ៊ុនលោកនឹងងាកមកផ្តោតខ្លាំងលើទីផ្សារអាស៊ី ដើម្បីជំរុញការលក់នៅប៉ុន្មានឆ្នាំខាងមុខនេះ ជាជាងផ្តោតលើតែទីផ្សារអាម៉េរិក ដែលធ្វើឱ្យពួកគេខាតបង់ប្រាក់ជាច្រើនដោយសារការចំណាយច្រើនលើការបង់ពន្ធ និងការដឹកជញ្ជូនបណ្ដាលមកពីជម្លោះភូមិសាស្ត្រនយោបាយ ហើយក្រុមហ៊ុននេះ ក៏ផ្អាកដំណើរការរោងចក្ររបស់ខ្លួននៅសហរដ្ឋអាម៉េរិក ផងដែរ។

លោក វួង បាននិយាយថា ក្រុមហ៊ុន VinFast មានបំណងលក់រថយន្តឱ្យបានប្រមាន២០ម៉ឺនគ្រឿងនៅវៀតណាម ក្នុងឆ្នាំនេះ ឬប្រហែល៤០%នៃទីផ្សារក្នុងស្រុក។ នៅឆ្នាំ២០២៦ លោក វួង រំពឹងថា ការលក់របស់ខ្លួននៅលើទីផ្សារអាស៊ីនឹងមានការកើនឡើង បន្ទាប់ពីរោងចក្ររថយន្តរបស់ខ្លួននៅឥណ្ឌូនេស៊ី និងឥណ្ឌា បើកលក់រថយន្តតាមអ៊ីនធឺណិត នៅឆមាសទីពីរឆ្នាំ២០២៥៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើបណ្តាប្រទេសអាស៊ានដែលរងសម្ពាធពន្ធបដិការពីអាម៉េរិកត្រូវដោះស្រាយដោយរបៀបណា?

អាស៊ានរាប់ចាប់ពីសិង្ហបុរី រហូតដល់កម្ពុជា ដែលរងសម្ពាធពន្ធបដិការពីសហរដ្ឋអាម៉េរិក ចន្លោះពី១០% ទៅ៤៩% អាចនឹងរួបរួមគ្នាជាប្លុកមួយ ដើម្បីចរច…

ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីល្បាញ H&M គ្រោងជះលុយ១ពាន់លានដុល្លារសាងសង់រោងចក្រនៅវៀតណាម

ម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បីល្បាញ លំដាប់ពិភពលោក H&M ដែលមានហាងរហូតដល់ទៅជាង៤,៣០០ទីតាំង ក្នុងប្រទេសជាច្រើន គ្រោងបោះទុនវិនិយោគក្នុងទំហំរហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ