ទីផ្សារទុរេន

កសិករនៅវៀតណាម កំពុងព្រួយបារម្ភចំពោះការធ្លាក់ថ្លៃផ្លែទុរេន ខណៈរដូវប្រមូលផលខិតជិតមកដល់


ប្រជាកសិករដាំទុរេននៅប្រទេសវៀតណាម កំពុងព្រួយបារម្ភពីការធ្លាក់ចុះតម្លៃទុរេន ខណៈរដូវប្រមូលផលផ្លែទុរេនខិតជិតចូលមកដល់ ចំពេលមានការរឹតបន្ដឹងបទប្បញ្ញត្តិកាន់តែខ្លាំងឡើងលើការនាំចេញទុរេនទៅប្រទេសចិន ដែលជាទីផ្សារធំបំផុតសម្រាប់ផ្លែឈើប្រភេទនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ទីផ្សារទុរេន
ដោយ

កាលពីខែកុម្ភៈ ការនាំចេញផ្លែទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារប្រទេសចិន ដែលជាអ្នកប្រើប្រាស់ទុរេនធំជាងគេលើពិភពលោកត្រូវបានកាត់បន្ថយ ដោយសារការធ្វើតេស្តរកសារធាតុអូរ៉ាមីនអូ (Auramine O) របស់អាជ្ញាធរចិន ជាហេតុធ្វើឱ្យតម្លៃទុរេននៅតំបន់ដីសណ្តទន្លេមេគង្គធ្លាក់មកនៅត្រឹមប្រហែល២ដុល្លារក្នុង១គីឡូក្រាម ខណៈទុរេនម៉ាន់ថង ធ្លាក់មកនៅត្រឹមប្រហែល៤ដុល្លារក្នុងមួយគីឡូ។

ស្របពេលកសិករដាំទុរេននៅប្រទេសវៀតណាម កំពុងត្រៀមខ្លួនសម្រាប់ការប្រមូលផលដ៏ធំនៅក្នុងខែមេសា ខាងមុខនេះ ពួកគេកំពុងព្រួយបារម្ភថា តម្លៃទុរេននឹងបន្តធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹងជាង១ដុល្លារក្នុងគីឡូក្រាម នៅពេលនោះ ខណៈនៅពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃទុរេនមានប្រមាណ៥ដុល្លារក្នុងគីឡូក្រាម។

ប្រទេសចិន កាលពីថ្ងៃទី១០ ខែមករា បានចាប់ផ្តើមតម្រូវឱ្យមានការបញ្ជាក់ថា ទុរេនដែលនាំចូលទាំងអស់មិនមានសារធាតុអូរ៉ាមីនអូ ឬក៏បេស៊ិកយែលឡូ២ (Basic Yello 2) ដែលជាសារធាតុគីមីអាចបង្កជាជំងឺមហារីក។

ប្រទេសចិន កំពុងត្រួតពិនិត្យរាល់ការដឹកជញ្ជូនទុរេនពីប្រទេសវៀតណាម ដោយបានពន្យារពេលការត្រួតពិនិត្យគយ និងបង្កើនហានិភ័យនៃការខូចគុណភាព ហើយការដឹកជញ្ជូនមួយចំនួន ក៏ត្រូវបានបដិសេធផងដែរ។ ជាលទ្ធផល ការនាំចេញទៅកាន់ទីផ្សារចិនចាប់ពីខែមករា ដល់ពាក់កណ្តាលខែកុម្ភៈ បានធ្លាក់ចុះ៨០%នៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមរំលឹកថា បច្ចុប្បន្នប្រទេសវៀតណាម មានចម្ការទុរេនប្រមាណ១៦ម៉ឺន៩ពាន់ហិកតា ពោលគឺច្រើនជាងពីរដងនៃផ្ទៃដីប្រមាណ៧ម៉ឺនហិកតាដែលគ្រោងទុកដំបូងសម្រាប់ឆ្នាំ២០៣០៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា នៅដើមឆ្នាំនេះ មានស្ថានភាពយ៉ាងណាដែរ?

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃថា ស្ថានភាពនៃចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា នៅដើមឆ្នាំ២០២៥ នេះ ហាក់បង្ហាញសម្ទុ…

លោក អេឡិន ម៉ាស់ ខាតបង់ប្រាក់អស់១២០ពាន់លានដុល្លារត្រឹមរយៈពេល២ខែ

ក្រោយកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ បានក្លាយជាមន្រ្តីក្នុងជួររដ្ឋាភិបាលអាម៉េរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានសេចក្តីរាយកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ