ក្រុមហ៊ុនយក្សវៀតណាម VinFast

ក្រុមហ៊ុនយក្សវៀតណាម VinFast នឹងសាងសង់រោងចក្រផលិយអាគុយរថយន្តអគ្គិសនីនៅអាមេរិក


បន្ទាប់ពីបានចាប់ផ្ដើមលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីចុងឆ្នាំ២០២១ ពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់វៀតណាម VinFast បានប្រកាសពីផែនការ វិនិយោគបង្កើតរោងចក្រផលិត និងវេចខ្ចប់អាគុយរថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង ដែលវាត្រូវបានគេមើលឃើញថា គឺជាការបោះជំហានដ៏ធំនៅលើទីផ្សារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុនយក្សវៀតណាម VinFast
ដោយ

ថ្មី​ៗ​នេះ ក្រុមហ៊ុន VinFast ក៏​ទើបតែ​បាន​បាន​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ផលិត​អា​គុយ​រថយន្ដ​តម្លៃ​ជិត​២០០​លាន​ដុល្លារ​នៅ​វៀតណាម​ផង​ដែរ​។

លោកស្រី Le Thi Thu Thuy នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន VinFast Global បាន​និយាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Vinfast នឹង​សាងសង់​រោងចក្រ​ផលិត​អា​គុយ​រថយន្ត​នៅ​សហរដ្ឋ​អាម​រិ​ក​នា​ពេល​ឆាប់​ៗ​នេះ មុន​ពេល​ចាប់ផ្តើម​ការ​ផលិត​រថយន្ដ​នៅ​អា​មេ​រិ​ក​នៅ​ចុងឆ្នាំ ២០២៤​។ ការ​ប្រកាស​របស់​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​បោះ​ជំហាន​ដ៏​ធំ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​ជា​កន្លែង​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​សម្រាប់​រថយន្ត​អគ្គិសនី​ប្រភេទ អេស​យូ​វី (SUV) របស់ Vinfast ដើម្បី​ទាក់ទាញ​ដណ្ដើម​ចំណែក​ទីផ្សារ​ពី​ក្រុមហ៊ុន Tesla និង General Motor​។

បើ​តាម​មហិច្ឆតា​របស់​ក្រុមហ៊ុន Vinfast នឹង​ក្លាយទៅជា​ក្រុមហ៊ុន​រថយន្ត​ដំបូង​គេ​ដែល​ឈប់​ផលិត​រថយន្ត​ដែល​ប្រើ​សាំង និង​ការ​ផ្លាស់​ប្តូរ​ទៅ​ការ​ផលិត​រថយន្ត​អគ្គិសនី​ទាំង​អស់ពី​ចុងឆ្នាំ ២០២២​។

សូម​រំឭក​ថា កាលពី​ចុងឆ្នាំ ២០២១ ក្រុមហ៊ុន Vingroup បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​ផលិត​អា​គុយ​រថយន្ដ​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ក្រុមហ៊ុន​នេះ​កំពុង​សម្លឹង​មើល​ពី​លទ្ធភាព​ផលិត​កញ្ចប់​អា​គុយ​ឱ្យ​បាន ១០​ម៉ឺន​ដុំ​ក្នុង​មួយ​ឆ្នាំ ជាមួយនឹង​ការ​វិនិយោគ ១៧៤ លាន​ដុល្លារ​។ ទន្ទឹម​នេះ Vingroup ក៏​កំពុង​កំណត់​គោលដៅ​លក់​រថយន្ត​អគ្គិសនី​នៅ​ទូ​ទាំង​ពិភពលោក​ចំនួន ឲ្យ​បាន​ដល់ ៤​ម៉ឺន ២​ពាន់​គ្រឿង​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​៕ 

None



អត្ថបទបន្ទាប់


វៀតណាមស្នើឱ្យក្រុមហ៊ុននាំចេញទាំងអស់បញ្ឈប់ការដឹកទំនិញទៅកាន់ព្រំដែនប្រទេសចិនដែលកំពុងជាប់គាំង

ក្រោយបញ្ហាកកស្ទះឡានកុងតឺន័រដឹកទំនិញរាប់ពាន់គ្រឿងនៅតាមបណ្ដោយព្រំដែន វៀតណាម-ចិន នៅតែមិនទាន់មានដំណោះស្រាយចេញនោះ ពេលនេះអាជ្ញាធរខេត្តភាគខា…

បុរី ខាសិន ភ្នំពេញ បានរៀបចំ​កម្មពិធី​បញ្ចុះ​បឋមសិលា និង​បើក​ការលក់​ជាផ្លូវការ​ជាមួយនឹង​ប្រូម៉ូសិន​ពិសេស​រយៈពេល​៣​ថ្ងៃ​ពេញ

គម្រោងបុរីប្រណីត ខាសិន ភ្នំពេញ បានរៀបចំពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ និងបើកលក់គម្រោងរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ