វិស័យសេដ្ឋកិច្ច

កំណើន GDP របស់វៀតណាមធ្លាក់ចុះមកនៅត្រឹម៥,៦% ក្នុងត្រីមាសទី១ឆ្នាំនេះ


ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសុក្រ ទី២៩ ខែមីនា នេះថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម សម្រេចបានក្នុងរង្វង់ជាង៥,៦% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ បើធៀបនឹងកំណើនក្នុងរង្វង់៦,៧% ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣។ ការធ្លាក់ចុះពាណិជ្ជកម្ម និងការបង្ក្រាបអំពើពុករលួយ ដែលកំពុងឡើងកម្ដៅដូចបាយពុះនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះ បាន និងកំពុងជះផលប៉ះពាល់ដល់អាជីវកម្មនានា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិស័យសេដ្ឋកិច្ច
ដោយ

ភាពរីកចម្រើននៃខ្សែច្រវាក់ផ្គត់ផ្គង់របស់វៀតណាម កំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនរាប់ចាប់ពីក្រុមហ៊ុនផលិតបន្ទះឈីប ក្រុមហ៊ុនផលិតបន្ទះសូឡា និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលកំពុងស្វែងរកកន្លែងមានសុវត្ថិភាពគេចពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិនឱ្យមកបណ្តាក់ទុនជាហូរហែ ដែលការណ៍នេះបានធ្វើឱ្យវៀតណាម ក្លាយជាសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតមួយនៅតំបន់អាស៊ី។

ប្រទេសវៀតណាម ដែលបានក្លាយជាមជ្ឈមណ្ឌលរោងចក្រសម្រាប់ក្រុមយក្សជាច្រើនរាប់ចាប់ពីក្រុមហ៊ុន Samsung ក្រុមហ៊ុន Apple និងក្រុមហ៊ុន Adidas ជាដើម កំពុងកំណត់គោលដៅកំណើន GDP ចន្លោះពី៦%ទៅ៦,៥%សម្រាប់ឆ្នាំ២០២៤ នេះ ដែលស្រដៀងទៅនឹងគោលដៅដែលខ្លួនខកខានកាលពីឆ្នាំមុន នៅពេលដែលខ្លួនសម្រេចបានកំណើន GDP ជាក់ស្ដែងត្រឹមតែ៥,០៥% ក្នុងឆ្នាំនោះ។

ទោះជាយ៉ាងណា អាជីវកម្មនានាកំពុងត្អូញត្អែរពីតម្រូវការបរទេសធ្លាក់ចុះ និងការលំបាកក្នុងការទទួលបានប្រាក់កម្ចី និងអាជ្ញាប័ណ្ណ ខណៈដែលការបង្រ្កាបរបស់រដ្ឋាភិបាលលើអំពើពុករលួយបានធ្វើឱ្យមន្ត្រីភ័យខ្លាចក្នុងការធ្វើខុស។

ជាលទ្ធផល នៃការបោសសម្អាតអំពើពុករលួយបានធ្វើឱ្យមានស្ថានការណ៍វិវឌ្ឍន៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន២ នៅក្នុងខែនេះ ដោយទី១ គឺប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ ធួង (Vo Van Thuong) បានលាលែងពីតំណែងយ៉ាងតក់ក្រហល់ ក្រោយកាន់តំណែងបាន១ឆ្នាំ ហើយទី២ គឺរដ្ឋអាជ្ញាវៀតណាម បានផ្តល់អនុសាសន៍ឱ្យកាត់ទោសប្រហារជីវិតកំពូលសេដ្ឋីនីវៀតណាម ទ្រួង មី ឡាន (Truong My Lan) ដែលត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់រហូតដល់ទៅ១២,៥ពាន់លានដុល្លារ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អតីតមហាសេដ្ឋីអាម៉េរិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា.គារ២៥ឆ្នាំ ពីបទលួ.ចលុយអតិថិជន៨ពាន់លានដុល្លារ

លោក សេម បេងមេន ហ្វ្រាយ (Sam Bankman-Fried) ត្រូវបានចៅក្រមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ពីបទលួចប្រាក់៨ពាន់លានដុល្លារពីអតិថិជនរប…

នាយកធនាគារម្នាក់នៅណាហូយត្រូវបានចាប់ខ្លួន ក្រោយអតិថិជនបាត់លុយជាង១៣លានដុល្លារ

លោកស្រី បួយ ធី ហូអាយ អាញ់ (Bui Thi Hoai Anh) ប្រធានសាខាធនាគារភាគហ៊ុនពាណិជ្ជកម្មរួមដែនសមុទ្រវៀតណាម(MSB) ប្រចាំទីក្រុងហាណូយប្រទេសវៀតណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ