គោលនយោបាយពាណិជ្ជកម្មចិន

ក្រុមប្រទេសលោកខាងលិចរិះគន់ខ្លាំងៗលើគោលនយោបាយពាណិជ្ជកម្មចិន នៅWTO ខណៈចិននៅតែរក្សាជំហរឹងមាំ


នៅក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឡើងនៅទីក្រុងសឺណេវ កាលពីថ្ងៃទី ២០ខែតុលានេះ ប្រទេសចិនត្រូវបានរងការចោទប្រកាន់ថា បានលាងឈ្មោះពីបទឧក្រិដពាណិជ្ជកម្ម និងគំរាមកំហែងផ្នែកសេដ្ឋកិច្ច ខណៈដែលប្រទេសលោកខាងលិចជាច្រើនដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានចេញនិយាយវាយប្រហារចិនខ្លាំងៗផងដែរ។ ក៏ប៉ុន្ដែ ចិននៅតែបញ្ជាក់ជំហរបស់ខ្លួនថា គោលយោបាយពាណិជ្ជកម្មរបស់ខ្លួន គឺមិនមានអ្វីផ្ទុយនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោកនោះឡើយ។
ក្រុមប្រទេសលោកខាងលិចរិះគន់ខ្លាំងៗលើគោលនយោបាយពាណិជ្ជកម្មចិន នៅWTO ខណៈចិននៅតែរក្សាជំហរឹងមាំ
ដោយ

ជុំវិញបញ្ហានេះ ត្រូវបាន​អ្នកតាមដាន​សេដ្ឋកិច្ច​ និងនយោបាយ​តំបន់ មើលឃើញថា កំពុង​ធ្វើឱ្យមានការបែកបាក់ផ្នែក​ភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់​នៅក្នុងប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី​របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។

ក្នុង​កិច្ចប្រជុំ​អង្គការពាណិជ្ជកម្ម​ពិភពលោកកាលពីថ្ងៃទី ២០ តុលា អំពីការត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​លើកទី៨​របស់ចិន គេសង្កេតឃើញថា មាន​បង្ហាញពី​ការមិនពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អាកប្បកិរិយា​ពាណិជ្ជកម្ម​របស់ចិន​បន្ទាប់ពី​ការផ្លាស់​ប្តូរគោលនយោបាយ​ចុងក្រោយ​របស់ចិន​កាលពី​បីឆ្នាំមុន។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន អង់គ្លេស អូស្រ្តាលី និងកាណាដា​ក៏បានចូលរួម​ជាមួយ​អង្គការពាណិជ្ជកម្មពិភពលោក​ក្នុងការត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្មរបស់ចិន​លើកដំបូង​តាំងពីឆ្នាំ២០១៨​មកម្ល៉េះ។

ក្នុងកិច្ចប្រជុំនោះ តំណាងចូលរួម​ពីប្រទេសចិន​ គឺមានលោក វ៉ាង វិនតៅ (Wang Wentao) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ចិន ដែលបាន​ដឹកនាំគណៈប្រតិភូ​ចំនួន​២០​រូប​បានចូលរួម​ប្រជុំ​តាមរយៈ​ប្រព័ន្ធវីដេអូ ដោយក្នុងនោះ លោក វ៉ាង វិនតៅ ក៏​បាន​លើកឡើងពី​ការសម្រេចបាន​របស់​ក្រុងប៉េកាំង​ រួមមាន​ការកាត់បន្ថយ​ភាពក្រីក្រ និងការងើបឡើងវិញ​នៃសេដ្ឋកិច្ចចិន​ពីវិបត្តិ​ជំងឺរាតត្បាតកូវីដ១៩ជាដើម។ តាម​សារព័ត៌មាន រ៉យទ័រ ដែលបាន​ស្រង់សម្ដីរបស់​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ចិន​រូបនេះ បាន​ថ្លែងនៅក្នុង​កិច្ចប្រជុំថា មូលដ្ឋាន​គោលនយោបាយ​របស់ចិន គឺមានភាពបើកចំហសេដ្ឋកិច្ចរស់ខ្លួន និង​មានការធ្វើកំណែទម្រងស៊ីជម្រៅ​ដោយគោរពទៅតាម​ច្បាប់​របស់​អង្គការពាណិជ្ជកម្មពិភពលោក។ ក៏ប៉ុន្ដែ សមាជិក​អង្គការពាណិជ្ជកម្មពិភពលោក​ផ្សេងទៀត បាន​ទទូចឲ្យចិនធ្វើកំណែទម្រង់គោលនយោបាយ​ពាណិជ្ជកម្ម​របស់ខ្លួន​ ដើម្បី​សម្រេចឲ្យបាន​នូវ​ការប្រកួតប្រជែង​ទីផ្សារ​ដែលស្មើភាព និង​មានតម្លាភាព។

គួររំឭកថា ជុំវិញនឹង​ការត្រួតពិនិត្យគោលនយោបាយ​ពាណិជ្ជកម្ម​របស់​ប្រទេសចិន ឃើញថា​ប្រទេសចិន​ទទួលបានសំណួរជាង​១ពាន់​៦រយសំណួរឯណោះ ដែលបានសរសេរ​ផ្ញើមក​ពីប្រទេស​សមាជិក​អង្គការពាណិជ្ជកម្ម​ពិភពលោក​ចំនួន​៤០ ភាគច្រើននៃសំនួរទាំងនោះ ក៏ត្រូវបានឆ្លើយត្រឡប់​ទៅវិញរួចហើយដែរតាមរយៈសំណេរ ហើយចិន​នឹងមានឱកាស​ការពារខ្លួន​ពីការចោទសួរនេះ​បន្ដទៀត​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ អំឡុងពេល​ដែល​មានការបើកកិច្ចប្រជុំ​ត្រួតពិនិត្យ​ជាលើកទី២។

យ៉ាងណាក៏ដោយចុះ ក្នុងកិច្ចប្រជុំ​កាលពីថ្ងៃពុធកន្លងទៅនេះ មាន​បណ្តាប្រទេស​លោកខាងលិចមួយចំនួន បាន​ថ្កោលទោស​ចំពោះការសម្លុតគំរាមកំហែង​របស់ចិន ព្រមទាំងប្រឆាំង​នឹងការអនុវត្ត​ពាណិកម្ម​អយុត្តិធម៌ មិនស្មើភាពគ្នា​របស់ប្រទេសចិនផងដែរ។

ក្នុងនោះប្រទេស អូស្រ្តាលីដែលជាប្រទេសកំពុង​មានជម្លោះពាណិជ្ជកម្ម និងការទូតជាមួយប្រទេសចិនចាប់តាំងពីដើមឆ្នាំមុន​បានចោទប្រកាន់ទីក្រុងប៉េកាំងពីបទ“ ការសាកល្បង​ជាមួយប្រព័ន្ធ​ពាណិជ្ជកម្មពិភពលោក​តាមរយៈការអនុវត្ត​ដែលផ្ទុយពីប្រព័ន្ធ​របស់អង្គការពាណិជ្ជកម្មពិភពលោក។

ទន្ទឹមនេះ ប្រទេសជប៉ុនបានចោទចិនថា ខ្វះតម្លាភាព និងបានបង្ខូចទ្រង់ទ្រាយ​ទីផ្សារដែកថែប​ពិភពលោក។ ខណៈអង់គ្លេស​បានអំពាវនាវឱ្យប្រទេសចិន​ផ្តល់សច្ចាប័ន និងអនុវត្ត​ប្រកប​ដោយប្រសិទ្ធភាពនូវអនុសញ្ញា​ការងារ​ដោយបង្ខំរបស់អង្គការពលកម្មអន្តរជាតិ។

ដោយឡែក អ្នកតំណាង​ប្រទេស​កាណាដា​វិញ ក៏បានលើកឡើងថា សកម្មភាពរបស់ចិន​ក្នុងការដាក់កំហិត ពាណិជ្ជកម្ម​សេដ្ឋកិច្ច​តែងតែធ្វើឡើង​ដើម្បីឆ្លើយតបទៅនឹងការខ្វែងគំនិតគ្នាផ្នែកនយោបាយតែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក​បានរំពឹងថា ល័ក្ខខណ្ឌដែលបាន​ដាក់ចេញ នឹងធ្វើឱ្យចិនរុះរើ​គោលនយោបាយ និងការអនុវត្ត​បច្ចុប្បន្ន​របស់ខ្លួន ខណៈដែល​ក្រុម​សមាជិក​ប្រឆាំងនឹងចិនទាំងនោះថា ទង្វើរបស់ចិន​បច្ចុប្បន្ន គឺ​មិនត្រូវគ្នា​នឹងប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយផ្អែក​លើគោលនយោបាយ​បើកចំហទីផ្សារនោះឡើយ  បើទោះបីជា​គេដឹងថា ប្រទេសចិន​ទំនង​ជាគ្មាន​ទំនោរចង់ផ្លាស់ប្តូរក៏ដោយ៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលដាក់ចេញគោលការណ៍គន្លឹះ៥ចំណុច ដើម្បីខ្ចី និងគ្រប់គ្រងបំណុល

នៅក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត រហូតដល់ ១.៦០០លាន SDR (…

ក្រោយលោកចូបៃឌិនថា “នឹងការពារកោះតៃវ៉ាន់ពីការវាយដណ្តើមកាន់កាប់” ចិនផ្ដាំទៅអាមេរិកឲ្យប្រយ័ត្នពាក្យសម្ដីរបស់ខ្លួន

«សហរដ្ឋអាមេរិកមានការតាំងចិត្តក្នុងការការពារកោះតៃវ៉ាន់ពីការវាយដណ្តើមគ្រប់គ្រង ពីសំណាក់ប្រទេសចិន ដែលអះអាងថាជាទឹកដីរបស់ខ្លួន» នេះជាអ្វីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ