ផ្សារភាគហ៊ុនកម្ពុជា

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យក្រុមហ៊ុនធំៗនៅមានការស្ទាក់ស្ទើរក្នុងការចុះបញ្ជីនៅផ្សារភាគហ៊ុនកម្ពុជា?


ក្នុងប្រតិបត្តិការ១០ឆ្នាំកន្លងមកនេះរបស់ទីផ្សារមូលបត្រកម្ពុជា បានទាក់ទាញក្រុមហ៊ុនឲ្យមកចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬបណ្ណបំណុលបានចំនួន១៦ក្រុមហ៊ុន ដែលមានការជួញដូរកើនដល់ ១លានដុល្លារអាមេរិកក្នុង១ថ្ងៃ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្រុមហ៊ុនធំៗ ដែលមានតម្លៃរាប់រយ ឬពាន់លានដុលា្លរអាមេរិកនៅកម្ពុជាមួយចំនួន ហាក់នៅមានភាពស្ទើរក្នុងការចូលរួមបោះផ្សាយលក់មូលបត្រនៅទីផ្សារមូលបត្រកម្ពុជា។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា
ដោយ

តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះមានភាពស្ទាក់ស្ទើរក្នុងការចូលរួមជាមួយទីផ្សារមូលបត្រកម្ពុជា?

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជាបានបង្ហាញពីហេតុផលមួយចំនួន ដែលធ្វើឲ្យក្រុមហ៊ុនគ្រាក់ៗនៅកម្ពុជាហាក់នៅមានការស្ទាក់ស្ទើរក្នុងការចូលរួមបោះផ្សាយលក់ភាគហ៊ុន ឬសញ្ញាបណ្ណនៅទីផ្សារមូលបត្រកម្ពុជា ដែលកំពុងមានការរីកចម្រើនជាលំដាប់។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះនៅស្ទាក់ស្ទើរក្នុងការចូលរួមជាមួយផ្សារមូលបត្រកម្ពុជា?

ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានវាយតម្លៃថា កត្តាដែលធ្វើឲ្យក្រុមហ៊ុនធំៗ គ្រាក់ៗ នៅកម្ពុជាមិនទាន់ចាប់អារម្មណ៍ជាមួយការបោះផ្សាយលក់ភាគ ឬបណ្ណបំណុលនៅផ្សារមូលបត្រកម្ពុជា គឺអាចមកពីក្រុមហ៊ុនទាំងនោះគិតថា ផ្សារភាគហ៊ុននៅមានទំហំតូច ហើយការជួយប្រចាំថ្ងៃក៏មានចំនួនតិចនៅឡើយ។ ទោះយ៉ាងណា ឯកឧត្តមមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនធំៗទាំងនោះ នឹងមានការចាប់អារម្មណ៍មកលើទីផ្សារភាគហ៊ុនកម្ពុជា នៅពេលផ្សារមូលបត្រអាចទាក់ទាញក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន ហើយការជួញដូរមានតម្លៃរាប់រយលានដុល្លារក្នុង១ថ្ងៃ។

ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជាកំពុងសិក្សា និងសម្លឹងមើលឱកាសក្នុងការវិនិយោគលើវិស័យភាគហ៊ុនជាបណ្តើរៗហើយ។ ថ្នាក់ដឹកនាំរូបនេះបានអះអាងថា ក្នុងជំនួបជាមួយឯកឧត្តមកាលពីពេលថ្មីៗ ធនាគារ ជីប ម៉ុង ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្ហាញពីគោលបំណងចង់ចូលរួមជាមួយផ្សារមូលបត្រកម្ពុជាដែរ។ ប៉ុន្តែ ឯកឧត្តមមិនបានបញ្ជាក់លម្អិតជុំវិញបញ្ហានេះនោះទេ។ ឯកឧត្តម ជឿជាក់ថា ក្រុមហ៊ុនជាច្រើននឹងផ្តើមការចាប់អារម្មណ៍មកផ្សារភាគហ៊ុនកម្ពុជា នៅពេលទីផ្សារនេះ មានក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន និងមានទំហំជួញដូរកាន់តែធំនាពេលអនាគតដ៏ខ្លីខាងមុខ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុន ក្រោយដាក់ឲ្យដំណើរការអស់រយៈពេល១០ឆ្នាំកន្លងមកនេះ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះមានក្រុមហ៊ុនចំនួន៩បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៧ចុះផ្សាយលក់សញ្ញាបណ្ណឬបណ្ណបំណុល។ បច្ចុប្បន្នការជួញដូរប្រចាំថ្ងៃជាមានដល់ទំហំ១លានដុល្លារអាមេរិកក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំមុន ជាមធ្យមមានការជួញដូរ២៧ម៉ឺនដុល្លារក្នុង១ថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជាប្រឈមផលប៉ះពាល់អ្វីខ្លះ ប្រសិនបើអាមេរិកមិនបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP?

ព័ត៌មាន
អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) របស់អាមេរិកផ្ដល់មកឲ្យកម្ពុជា ត្រូវបានអស់សុពលភាព ហើយបានធ្វើឲ្យផលិតផលសម្រាប់ធ្វើ…

រដ្ឋាភិបាលស្រមោលភូមាស្នើអន្តរជាតិផ្តល់អាវុធឲ្យក្រុមកម្លាំងតស៊ូ ដើម្បីបន្តប្រឆាំងនឹងរបបសឹក

ព័ត៌មាន
ប្រមុខការពារជាតិនៃរដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានជំនួយអន្តរជាតិក្នុងការបំពាក់អាវុធដល់កងកម្លាំងតស៊ូរបស់ខ្លួន ដែលកំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ