ទីផ្សារកៅស៊ូរយៈពេល៨ខែឆ្នាំនេះ

តើទីផ្សារកៅស៊ូនៅរយៈពេល៨ខែឆ្នាំនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?


នៅរយៈពេល ៨ខែដំបូង ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានចំនួនជាង ៣រយលានដុល្លារ មានការកើនជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូ អះអាងថា ខ្សែចង្វាក់ផលិតកម្មដំណាំកៅស៊ូនាពេលបច្ចុប្បន្ន នៅតែមានជួបបញ្ហាប្រឈមមួយចំនួន រួមទាំងស្ថានភាពទីផ្សារ និងតម្លៃកៅស៊ូមិនមានស្ថិរភាពជាដើម។
តើទីផ្សារកៅស៊ូនៅរយៈពេល៨ខែឆ្នាំនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?
ដោយ

ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារ និងតម្លៃនៃការនាំចេញកៅស៊ូ នាពេលបច្ចុប្បន្ន ហាក់មានការថយចុះជាងឆ្នាំមុន ពោលគឺ តម្លៃលក់ជ័រកៅស៊ូ គិតចាប់ពីខែមករាឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២២ មានតម្លៃជាមធ្យម ១៥៥៣ ដុល្លារក្នុងមួយតោន ថយចុះ ១៩៩ ដុល្លាក្នុងមួយតោន ឬស្មើនឹងអត្រាធ្លាក់ចុះ ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក តម្លៃលក់ជ័រកៅស៊ូជាមធ្យមគិតក្នុងខែសីហា មានតម្លៃ ១៤៣១ ដុល្លាក្នុងមួយតោន បានថយចុះចំនួន ៨៣ដុល្លារក្នុងមួយតោន ស្មើនឹងជាង ៥% ធៀបនឹងខែមុន និងបានថយចុះចំនួន ២៣៩ដុល្លារក្នុងមួយតោន ស្មើនឹង១៤%ធៀបនឹងតម្លៃកាលពីខែសីហាឆ្នាំមុន។

តម្លៃកៅស៊ូមិនមានស្ថិរភាព នៅតែបន្តធ្លាក់ចុះនេះ ត្រូវបាន ឯកឧត្តម ហ៊ឹម អូន បានបញ្ជាក់ថា ដោយសារកត្តាមួយចំនួនបណ្តាលមកពីវិបត្តិមសេដ្ឋកិច្ចសកល ការប្រែប្រួលតម្លៃថាមពល អតុល្យភាពរវាងការផ្គត់ផ្គងនិងតម្រូវការ និងការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិកជាដើម។ ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា វៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។

ជាមួយគ្នានេះ លោក ម៉ែន សុភក្រ្ត ប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានគូសបញ្ជាក់ដែរថា តម្លៃកៅស៊ូមានការធ្លាក់ចុះខ្លាំងនៅរយៈពេលចុងក្រោយនេះ ហើយការបញ្ជាទិញក៏ហាក់មានការធ្លាក់ចុះផងដែរ ពោលគឺនៅរយៈពេល២ខែចុងក្រោយនេះ តម្រូវការបញ្ជាទិញកៅស៊ូមានការថយចុះប្រមាណជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ចំពោះការដាំដុះ និងការប្រមូលផលការចៀរជ័រកៅស៊ូនៅរយៈពេល២ខែចុងក្រោយនេះ ក៏មានបញ្ហាប្រឈមដោយសារបញ្ហាទឹកភ្លៀង ដែលធ្វើឲ្យបាត់បង់ទិន្នផលច្រើន ខណៈបូករួបទាំងតម្លៃធាក់ចុះទៀតនោះ បានធ្វើឲ្យម្ចាស់ចម្ការកៅស៊ូមួយចំនួនធំ ទាំងលក្ខណៈគ្រួសារ និងក្រុមហ៊ុនហាក់មានការខាត់បង់ប្រាក់ចំណូលផងដែរ។ ទោះយ៉ាងណា លោក ម៉ែន សុភក្រ្ត នៅតែមានក្តីរំពឹងថា នៅចុងឆ្នាំ២០២២នេះ ការបញ្ហាទិញកៅស៊ូកម្ពុជា ក៏ដូចជាតម្លៃនាំចេញ នឹងមានភាពល្អប្រសើរកើនឡើងវិញ។

សូមជម្រាបថា ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់សរុបជាង ៣រយលានដុល្លារ មានការកើនជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួនជិត ២៤៧លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ថៃរំពឹងនាំចេញអង្ករដល់ទៅ ៧,៥លានតោននៅឆ្នាំនេះ ចំពេលពិភពលោកកំពុងរង្គោះរង្គើដោយសារវិបត្តិស្បៀងអាហារ និងអតិផរណា

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា ប្រទេសថៃ សម្រេចបានការនាំចេញអង្ករដល់ទៅជាង ៤លាន៧សែនតោន នៅក្នុងរយៈពេល៧ខែដំបូងនៅឆ្នាំនេះ កើនឡើងដល…

ធនាគារជាតិនៃកម្ពុជារំពឹងការចាប់ដៃជាមួយអង្គការ JICA ជួយបង្កើនសមត្ថភាពវិភាគសេដ្ឋកិច្ច និងរូបិយវត្ថុនៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា(NBC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICAបានចុះហត្ថលេខារួមគ្នាលើគម្រោងកិច្ចសហប្រតិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ