តើរដ្ឋមន្ត្រីក្រុមប្រទេស G7 ព្រមព្រៀងគ្នាលើគោលការណ៍អ្វីខ្លះ?

តើរដ្ឋមន្ត្រីក្រុមប្រទេស G7 ព្រមព្រៀងគ្នាលើគោលការណ៍អ្វីខ្លះ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាកំពុងតែរីកចម្រើន?


រដ្ឋមន្ត្រីមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ឬហៅថា G7 បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ទី២៩ ខែមេសាលើគោលការណ៍ចំនួន ៥ សម្រាប់ការអភិវឌ្ឍទម្រង់អភិបាលកិច្ចដ៏រហ័សរហួនសម្រាប់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជាបញ្ញាសិប្បនិមិត្ត (AI) ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃការនិយាយគ្នាតាមបញ្ញាសិប្បនិមិត្ត (AI chatbot) នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្យូដូ។
តើរដ្ឋមន្ត្រីក្រុមប្រទេស G7 ព្រមព្រៀងគ្នាលើគោលការណ៍អ្វីខ្លះ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាកំពុងតែរីកចម្រើន?
ដោយ

ការដាក់ចេញនូវវិធានការនេះ ធ្វើឡើង ក្រោយពីមើលឃើញនូវការរីកចម្រើនយ៉ាងលឿនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត Chatbot ដែលគេស្គាល់ថា ChatGPT ដែលមានសមត្ថិភាពឆ្លើយ និងដោះស្រាយរាល់សំណួរ និងបញ្ហារបស់អ្នកប្រើប្រាស់។

រដ្ឋមន្ត្រីផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមប្រទេសឧស្សាហកម្មទាំង៧នេះ បានចាប់ផ្ដើមកិច្ចប្រជុំរយៈពេល២ថ្ងៃកាលពីថ្ងៃទី២៩-៣០ ខែមេសា នៅទីក្រុងតាកាសាគី (Takasaki) នៅខេត្តហ្កាន់ម៉ា (Gunma) នៅប្រទេសជប៉ុន ហើយចុងបញ្ចប់នៃកិច្ចប្រជុំនេះគេរំពឹងថា ប្លុកប្រទេសទាំងនេះ នឹងចេញសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីគោលការណ៍ ៥ ចំណុច គឺ ទាក់ទងនឹងនីតិរដ្ឋ ការអនុវត្តដោះស្រាយបញ្ហាអនុលោមតាមផ្លូវច្បាប់ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការចាប់យកឱកាសសម្រាប់ការបង្កើតថ្មី ដើម្បីគ្រប់គ្រងបច្ចវិទ្យា AI ដែលជាបច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំងនៅពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រីឌីជីថលជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បាននិយាយនៅក្នុងពិធីបើកកិច្ចប្រជុំនេះថា ខណៈដែលការរីកចម្រើនបច្ចេកវិទ្យា AI អាចធ្វើឱ្យអាជីវកម្មរបស់រដ្ឋាភិបាល និងវិស័យឯកជនកាន់តែមានប្រសិទ្ធភាព និងផលិតភាពកាន់តែច្រើនឡើងនោះ វាក៏អាចបង្កើតបញ្ហាប្រឈមមិននឹកស្មានដល់ចំពោះប្រជាធិបតេយ្យផងដែរ។

ការអភិវឌ្ឍបញ្ញា AI ក្នុងល្បឿនដ៏លឿនបំផុតនេះបានបង្ហាញពីតម្រូវការសម្រាប់ស្តង់ដារអន្តរជាតិ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាមួយនេះ ដោយប្រទេសជាច្រើនបានបង្កើនបទប្បញ្ញត្តិស្ដីពីការប្រើប្រាស់កម្មវិធី ChatGPT របស់ក្រុមហ៊ុនបញ្ញាសិប្បនិមិត្តរបស់អាមេរិក OpenAI ពាក់ព័ន្ធនឹងក្ដីបារម្ភអីំពីឯកជនភាព។

ប៉ុន្តែការផ្ដោតសំខាន់របស់ប្រទេសជប៉ុនទៅលើឧបករណ៍ប្រើប្រាស់ដ៏មានសក្តានុពលរបស់បញ្ញា AI នេះបង្ហាញឲ្យឃើញថា មកដល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះការដាក់ចេញនូវបទប្បញ្ញត្តិ ជាងអឺរ៉ុប និងសហរដ្ឋអាមេរិក។

កាលពីខែមុនប្រទេសអ៊ីតាលីបានដាក់បម្រាមបណ្តោះអាសន្នលើការប្រើកម្មវិធី ChatGPT ដោយលើកឡើងពីការព្រួយបារម្ភចំពោះការប្រមូលទិន្នន័យបុគ្គល ដោយគ្មានការអនុញ្ញាត ប៉ុន្តែ ក្រោយមក អាជ្ញាធរបានលុបចោលការហាមឃាត់នេះវិញ។

បន្ថែមពីលើការជំទាស់នឹងការប្រើប្រាស់ដែលនឹងធ្វើឱ្យខូចតម្លៃប្រជាធិបតេយ្យនោះដែរ គណៈរដ្ឋមន្ត្រីក្រុមជី៧មានគោលបំណងអនុម័តផែនការសកម្មភាពមួយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវរបស់ AI ដោយអំពាវនាវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធដ៏ទូលំទូលាយក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិ៕




អត្ថបទបន្ទាប់


កត្តាអ្វីធ្វើឲ្យតម្លៃផ្ទះល្វែងនៅសិង្ហបុរីកើនឡើងតែ១%ប៉ុណ្ណោះ នៅក្នុងត្រីមាសដើមឆ្នាំនេះ?

តម្លៃផ្ទះល្វែងនៅសិង្ហបុរីនៅត្រីមាសទី១ដើមឆ្នាំ២០២៣ នេះ កើនឡើងតែ១ %ប៉ុណ្ណោះ ដោយកំណើននេះ ត្រូវបានគេអះអាងថា ជាកំណើនដ៏យឺតបំផុតនៅក្នុងរយៈពេ…

សម្ដេច ហ៊ុន សែន ស្នើឲ្យប្រទេសម្ចាស់បំណុលនានាប្រើវិធីសាស្ត្ររបស់ជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា បានអះអាងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងបានដើរត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ