ទីផ្សាររថយន្ត

តើប្រទេសណាដែលគេរំពឹងអាចបញ្ឈប់ការប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ធនៈដំបូងគេនៅលើពិភពលោក?


ប្រទេសន័រវែស ដែលមានប្រជាជនប្រមាណជាង៥លាននាក់ ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលអាចឈានទៅលុបបំបាត់ការប្រើប្រាស់រថយន្តដើរដោយថាមពលឥន្ធនៈនាពេលខាងមុខ។ ការរំពឹងបែបនេះធ្វើឡើងក្រោយកំណើនប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសនេះមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ទីផ្សាររថយន្ត
ដោយ

ទោះបីប្រទេសន័រវែស មានទុនបម្រុងប្រេង និងឧស្ម័នច្រើនយ៉ាងណាក៏ដោយ ក៏ប្រទេសដែលយកចិត្តទុកដាក់បំផុតនឹងបញ្ហាបរិស្ថានមួយនេះ ត្រូវបានទទួលស្គាល់ជាយូរមកហើយថា ជាប្រទេសនាំមុខគេលើពិភពលោកក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ កាលពីឆ្នាំ២០១០ ស្ថិតិនៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ មានកំណើនត្រឹមតែ១% ប៉ុណ្ណោះ ប៉ុន្តែកាលពីឆ្នាំ២០២៤ ស្ថិតិនៃការលក់រថយន្តអគ្គិសនីសរុបកើនឡើងជិត៨៩% ហើយនិន្នាការនេះនឹងបន្តបន្ថែមទៀត​។

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលផ្លូវសាធារណៈ ន័រវែស ដែលទទួលខុសត្រូវលើបណ្តាញគមនាគមន៍ជាតិ របស់ប្រទេសនេះ បានបង្ហាញថា ចំនួនរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសនេះ មានច្រើនជាង៩៦% នៃរថយន្តថ្មីដែលបានលក់នៅក្នុងប៉ុន្មានសប្តាហ៍ដំបូងនៃឆ្នាំនេះ។

លោកស្រី គ្រីស្ទីណា ប៊ូ (Christina Bu) អគ្គលេខាធិការនៃសមាគមរថយន្តអគ្គិសនី ន័រវែស បានបង្ហាញក្តីរំពឹងថា ប្រទេសន័រវែសនឹងអាចឈានដល់គោលដៅក្នុងការបញ្ឈប់ការប្រើប្រាស់រថយន្តដើរប្រេងឥន្ធនៈ។ លោកស្រីបានអះអាងថា បច្ចុប្បន្នសមាគមកំពុងរៀបចំលិខិតអញ្ជើញអ្នកនយោបាយ និងអ្នកពាក់ព័ន្ធជាច្រើននាក់ ដើម្បីចូលរួមពិធីជប់លៀង ព្រោះលោកស្រីជឿជាក់ថា គោលដៅបញ្ចប់ការប្រើប្រាស់រថយន្តប្រើប្រេងឥន្ធនៈអាចនឹងសម្រេចបានចន្លោះពី៩៥% ទៅ១០០% នៅក្នុងឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យមានការព្យាករថា តម្រូវការមាសនៅប្រទេសថៃនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ?

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (WGC) បានឱ្យដឹងថា តម្រូវការមាសក្នុងប្រទេសថៃ នៅតែមានកំណើនរឹងមាំដោយសារអ្នកវិនិយោគសម្រុកទិញអំឡុងពេលស្ថានភាព…

វៀតណាម ដាក់គោលដៅជំរុញការនាំចេញឱ្យកើនឡើង១២% នៅឆ្នាំនេះ ក្រោយសម្រេចបានជាង៤០០ពាន់លានដុល្លារ កាលពីឆ្នាំមុន

ប្រទេសវៀតណាម សម្រេចបានទំហំនាំចេញជាង៤០០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ ក្នុងនោះផលិតផលអេឡិចត្រូនិក បានរួមចំណែករហូតដល់១ភាគ៣នៃការនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ