ប្រភពដើមកូវីដ-១៩

អ្នកជំនាញWHO៖«អ្នកនយោបាយកំពុងបំពុលបរិយាកាសក្នុងដំណើរការស្វែងរកប្រភពដើមកូវីដ-១៩»


អ្នកជំនាញជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះ បានហៅការយកប្រភពដើមរបស់កូវីដ១៩មកធ្វើជាល្បែងនយោបាយរបស់អ្នកនយោបាយ ថាកំពុងតែបំពុលដល់ដំណើរការស្វែងរកប្រភពដើមកូវីដ១៩របស់អ្នកជំនាញ។ ការលើកឡើងបែបនេះ នៅក្រោយពេលដែល ប្រទេសចិន និងអាមេរិកកំពុងតឹងសរសៃកដាក់គ្នាខ្លាំង ជុំវិញនឹងរឿងបើកការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារ Reuters។
មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក
ដោយ

លោក ម៉ៃ រ៉ាយអិន (Mike Ryan) មន្ត្រីជាន់ខ្ពស់ និងជាអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បានលើកឡើងថា៖ដំណើរការរុករកប្រភពដើមនៃកូវីដ១៩ទាំងមូល កំពុងត្រូវបានគេបំពុល ហើយលោក ចង់ឲ្យអ្នករាល់គ្នាបែងចែកឲ្យដាច់រវាងបញ្ហានយោបាយ និងបញ្ហាវិទ្យាសាស្ត្រ។

ការលើកឡើងដូចនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក តាមដានរកប្រភពដើមនៃមេរោគកូវីដ-១៩ដោយផ្ទាល់តែម្តង ហើយត្រូវរាយការណ៍មកកាន់លោកវិញក្នុងអំឡុងពេល ៩០ថ្ងៃ។

គេនៅចាំបានថា កាលពីចុងឆ្នាំ២០២០ អ្នកជំនាញនៃអង្គការសុខភាពពិភពលោកមួយក្រុមបានធ្វើដំណើរទៅក្រុងវូហានប្រទេសចិន ក្នុងបេសកម្មស្រាវជ្រាវរកប្រភពដើមនៃកូវីដ១៩។ ប៉ុន្តែ៤ខែក្រោយមក លទ្ធផលដែលគេបានរកឃើញចំបងជាងគេនោះ គឺប្រភពដើមនៃកូវីដ១៩ បានចម្លងចេះពីសត្វប្រចៀវមកកាន់មនុស្ស ហើយការលើកឡើងដែលថា កូវីដ១៩បានធ្លាយចេញពីមន្ទីរពិសោធន៍នៅក្រុងវូហាន ត្រូវបានអ្នកស្រាវជ្រាវចាត់ទុកថា ជាមូលហេតុដែលពិបាកនឹងទៅរួចមែនទែន។

យ៉ាងណាមិញ ភាពចម្រូងចម្រាសជុំវិញការសង្ស័យថា កូវីដ១៩បានលេចធ្លាយចេញពីមន្ទីរពិសោធន៍នៅក្រុងវូហាន នៅតែសេណារីយ៉ូមួយដែលត្រូវបានលើកយកមកជជែកពិភាក្សាក្នុងសហគមន៍អន្តរជាតិ និងជាពិសេសរវាងចិន និងអាមេរិកតែម្តង។

ស្ថានទូតចិននៅក្នុងក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិកបានធ្លាប់បានសំដែងការមិនពេញចិត្តថា ការកកូរកកាយរឿងប្រភពដើមដំបូងនៃជំងឺកូវីដ-១៩ គឺគ្រាន់តែជាហេតុផលនយោបាយ ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរស៊ើបអង្កេតបន្ថែម និងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៧៤របស់អង្គការសុខភាពពិភពលោក កាលពីដើមសប្តាហ៍មុន មានប្រទេសជាច្រើន ក្នុងនោះមានអាមេរិក អូស្រា្តលី ជប៉ុន និង ព័រទុយហ្កាល់ជាដើម បានអំពាវនាវឲ្យ WHO បន្តធ្វើការសិក្សាស្រាវជ្រាវជុំទីពីរឲ្យបានស៊ីជម្រៅថែមទៀត ដើម្បីស្វែងរកប្រភពដើមដំបូងរបស់ជំងឺកូវីដ-១៩៕

None



អត្ថបទបន្ទាប់


រៀតណាមកើតក្ដីបារម្ភកាន់តែខ្លាំង ក្រោយរកឃើញកូវីដ-១៩កូនកាត់បំប្លែងខ្លួនថ្មី

ការផ្ទុះរាលដាលកូវីដ-១៩ បាននិងកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំង ក្រោយពេលពេលដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ នាចុងសប្ដាហ៍មុនបានប្រកាសពីរកឃើញក…

រដ្ឋបាលលោកចូ បៃឌិន ស្នើកញ្ចប់ថវិកាជាតិ ៦ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២២ តែត្រូវបានរងការរិះគន់

រដ្ឋាភិបាលអាមេរិកកាលពីសប្តាហ៍មុនបានបង្ហាញពីសំណើកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ចំនួន៦ទ្រីលានដុល្លារអាមេរិក ដែលជាចំនួនច្រើនបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ