វិស័យ​វិនិយោគ

ឧកញ៉ា លី ហួរ៖ ៩ ហេតុផល​ដែល​វិនិយោគិន​គួរ​វិនិយោគ​នៅកម្ពុជា


ប្រទេស​កម្ពុជា ក្នុង​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ មាន​វិនិយោគិន​បរទេស​មក​រកស៊ី​យ៉ាង​គគ្រឹក​គគ្រេង ហើយ​វិនិយោគ​ទុន​បន្ត​កើនឡើង​ជា​លំដាប់។ តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​ច្រើន​បែប​នេះ?
លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន លីហួរ គ្រុប
ដោយ

លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​កម្មវិធី​សន្និបាត និង​ពិព័រណ៍​អចលន​ទ្រព្យ​កម្ពុជា ឆ្នាំ​២០១៧ នា​ចុង​សប្ដាហ៍​នេះ ថា មាន​ហេតុផល​សំខាន់ៗ​​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា​មាន​ភាពទាក់ទាញ​ចំពោះ​វិនិយោគិន។ 

ហេតុផល​ទាំង​នោះ រួមមានដូច​ខាងក្រោម៖ 

  1. ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព
  2. រដ្ឋាភិបាល​គាំទ្រ​វិស័យ​ជំនួញ
  3. ការ​វិនិយោគ​មាន​លក្ខណៈ​ប្រកួត​ប្រជែង
  4. មាន​ភ្នាក់ងារ​លើក​កម្ពស់​ដល់​ការ​វិនិយោគ ដោយ​ផ្ដល់​សេវា​ច្រក​ចេញ​ចូល​តែ​មួយ
  5. ការ​អនុគ្រោះ​ដល់​ទីផ្សារ​ក្នុង​តំបន់​និង​អន្តរជាតិ
  6. ការ​ការពារ​ដល់​ការ​វិនិយោគ
  7. មាន​ហេដ្ឋា​រចនា​សម័្ពន្ធ​គ្រប់គ្រាន់ និង​ទីតាំង​យុទ្ធសាស្រ្ដ
  8. មាន​ការ​គាំទ្រ​ដោយ​វិស័យ​សេដ្ឋកិច្ច
  9. មាន​ប្រភព​ធនធាន កម្លាំង​ពលកម្ម​គ្រប់គ្រាន់ និង​ទីតាំង​ភូមិសាស្រ្ដ​អំណោយ​ផល​ល្អ។

លោក​ឧកញ៉ា លី ហួរ ក៏​បាន​អំពាវនាវ​និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ឲ្យក្រឡេមើល និងពិចារណាលើការវិនិយោគក្នុងប្រទេសកម្ពុជា។ 

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ទីតាំង​យុទ្ធសាស្រ្ដ ក៏​ដូចជា​ចក្ខុវិស័យ​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​វិនិយោគ ជាពិសេស ផ្នែក​វិស័យ​សំណង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បី​ឈាន​ទៅ​រក​ភាព​ចម្រើន និង​អត្ថិភាព​នៃ​ផល​ប្រយោជន៍​សម្រាប់​អ្នក​វិនិយោគ​យូរ​អង្វែង៕




អត្ថបទបន្ទាប់


ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុគ្រោងស្នើ​សុំ​រដ្ឋាភិបាល​លុបចោល​"អាករបន្ថែម១០%"

តំណាង​វិស័យ​ឯកជន​ដែល​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្ប…

ក្រុម​អ្នក​ជំនាញ៖ មហា​សន្និបាត​អចលន​ទ្រព្យ​​នៅ​កម្ពុជា​នឹង​ជំរុញ​ឲ្យ​វិស័យ​ដី​ធ្លី​កាន់​តែ​រឹង​មាំ

មហា​សន្និបាត​និង​ពិព័រណ៍​អចលន​ទ្រព្យ​​នៅ​កម្ពុជា នឹង​អាច​ទាក់ទាញ​វិនិយោគិន​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ​កាន់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ