នៅពេលនេះ គម្រោង “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៏” បានចាប់ផ្ដើម សាងសង់អគារខុនដូប្រភេទស្ទីឌីយ៉ូ និងផ្សារទំនើប ដោយពិធីបញ្ចុះបឋមសិលាទើបតែបានប្រព្រឹត្តទៅក្នុងពេលថ្មីៗនេះ ។
គម្រោង“ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៏” ដ៏ធំប្លែកពីគេថ្មីមួយនេះ មានសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៣៥,០០០ ហិចតា ។
សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតបែបនេះ គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។
ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៏” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារមានជាង ១៣០០បន្ទប់ អាគារខុនដូប្រភេទស្ទីឌីយ៉ូ ១អគារមានជាង ១៦០បន្ទប់ ដែលមានកម្ពស់៩ជាន់ ផ្ទះអាជីវកម្ម វីឡាភ្លោះ វីឡាកូនកាត់ ផ្សារទំនើប សណ្ឋាគារ សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។
មិនតែប៉ុណ្ណោះ “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៏” មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត។
ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៏” មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និង ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាស៊ីហ្គេមផងដែរ។
ទំនាក់ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទំនាក់ទំនងប្រឹក្សាយោបល់ជាមួយនឹងក្រុមការងារផ្នែកលក់តាមរយៈ 095 895 456 / 087 611 147៕