ព័ត៌មាន​ក្រុមហ៊ុន

ក្រុមហ៊ុន Eaton ដ៏ល្បីល្បាញ​នៅ​លើ​ពិភពលោក ​ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយនៅកម្ពុជា


ក្រុមហ៊ុន Eaton ជាក្រុមហ៊ុនដ៏ធំបំផុត​មួយ​នៅ​លើ​ពិភពលោក ផ្នែក​គ្រប់គ្រង​ថាមពល​អគិ្គសនី បាន​ឲ្យ​ដឹង​​ថា ខ្លួន​បានជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់​ផលិតផល​ឌីសង់ទ័រ ម៉ាក Moeller របស់​ក្រុមហ៊ុន Eaton នៅក្នុងទីផ្សារ​កម្ពុជា ។
ក្រុមហ៊ុន Eaton ដ៏ល្បីល្បាញ​នៅ​លើ​ពិភពលោក ​ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយនៅកម្ពុជា
ដោយ

ភាពជាដៃគូនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី ០២ វិច្ឆិកា នេះ ហើយនឹងផ្ដល់សិទ្ធិ សម្រាប់ ការចែកចាយ ផលិតផលអគ្គិសនីប្រភេទ ត្រង់ស្យុងកម្រិតទាប (Low Voltage) ពីម៉ាកយីហ៉ោ Moeller របស់ក្រុមហ៊ុន Eaton រួមមាន ឌីសង់ទ័រ ប្រភេទ MCB និង ឌីសង់ទ័រទប់ភ្លើង ((SPD) ដែលជាឧបករណ៍សំខាន់ៗ របស់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងថាមពលអគ្គិសនីនៅតាម  បណ្ដាអាគារនីមួយៗ។ 

លោក Gary Ang, នាយកគ្រប់គ្រង  ប្រចាំតំបន់ឥណ្ឌូចិន របស់ក្រុមហ៊ុន Eaton មានប្រសាសន៍ ថា ៖ «ជាមួយនឹងការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជា និងកំណើននៃការប្រើប្រាស់ ថាមពលអគ្គិសនី  ប្រសិទ្ធភាព និងទំនុកចិត្តក្នុងការគ្រប់គ្រងថាមពលអគ្គិសនីនៅ  កម្ពុជានឹងក្លាយជា កត្តាសំខាន់ ដើម្បីធានាឲ្យបានកំណើនប្រកបដោយចីរភាព។ ដំណើរនៃការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ថាមពលអគ្គិសនី របស់កម្ពុជាគឺទើបតែចាប់ផ្តើម ហើយយើងរីករាយដែលបានចាប់ផ្ដើមភាពជាដៃគូ នេះជាមួយ ក្រុមហ៊ុន One Stop Solution Electric  (OSS)   ដើម្បីផ្ដល់សេវាជំនាញ និងដំណោះស្រាយ របស់យើងកាន់តែទូលំទូលាយ សម្រាប់អាជីវកម្មនៅទូទាំងប្រទេស។»

លោក Tan Kim San នាយកគ្រប់គ្រង ក្រុមហ៊ុន One Stop Solution Electric  (OSS) មាន ប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Eaton នឹងអនុញ្ញាតឱ្យយើងផ្ដើមកិច្ចសហប្រតិបតិ្តការ កាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន និងអាចណែនាំផលប័ត្រផលិតផល ប្រកបដោយភាពច្នៃប្រឌិត និង សំបូរបែប របស់ពួកគេ មកដល់ប្រទេសកម្ពុជា តាមរយៈបណ្តាញក្រុមការងារក្នុងស្រុករបស់យើង ដែលរឹងមាំស្រាប់។ ដោយប្រទេសកម្ពុជាកំពុងផ្ដោតចក្ខុវិស័យក្នុងការស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ ដូច្នេះ យើងនឹងបានត្រៀមលក្ខណៈរួចរាល់ ដើម្បីជួយគាំទ្រដល់ការងើប ឡើងវិញនៃវិស័យសំណង់ និងការលក់រាយ” ។

ការបោះជំហានរបស់ក្រុមហ៊ុន Eaton មកកាន់ទីផ្សារកម្ពុជា នាពេលនេះ  បញ្ជាក់ឲ្យឃើញពី ការប្តេជ្ញារបស់ខ្លួនក្នុងការគាំទ្រដល់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងការផ្ដល់ដំណោះស្រាយគ្រប់គ្រង ថាមពលអគ្គិសនីប្រកបដោយនិរន្តរភាពឲ្យកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។ ភាគ ច្រើននៃផលិតផលប្រភេទ តង់ស្យុងកម្រិតទាប  (Low Voltage) ដែលស្ថិតក្រោមម៉ាកយីហោ Moeller របស់ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាទូរទៅក្នុងវិស័យសំណង់អគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងអគារជាផ្សារលក់រាយដែលមានកម្ពស់ពីទាបទៅ មធ្យម ដែលសុទ្ធសឹងជាវិស័យ ដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងវិស័យសំណង់នៅកម្ពុជា។  

សេចក្ដីប្រកាសអំពីភាពជាដៃគូរបស់ ក្រុមហ៊ុន Eaton ជាមួយ ក្រុមហ៊ុន One Stop Solution Electric  (OSS)   នៅកម្ពុជា គឺជាភាពជាដៃគូថ្មីជាងគេបំផុតរបស់ក្រុមហ៊ុន Eaton ដែលកំពុងពង្រីក បណ្ដាញដៃគូនៅក្នុងតំបន់ ដែលភាពជាដៃគូទាំងអស់នេះ អនុញ្ញាតឱ្យក្រុមហ៊ុន Eaton អាចទ្រទ្រង់ ដល់តម្រូវការគ្រប់គ្រង និងការចែកចាយថាមពលអគ្គិសនី ដែលកំពុងកើន ឡើង នៅក្នុងវិស័យនានា។ 

ជាមួយនឹងបទពិសោធន៍ជាង ១០០ ឆ្នាំ ក្នុងនាមជាក្រុមហ៊ុន ពហុជាតិលំដាប់ពិភពលោក និង មាន វត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាំងពីទសវត្សឆ្នាំ ១៩៧០ មកម្លេះ ក្រុមហ៊ុន Eaton មានកិត្តិនាម ល្បីល្បាញក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងដំណោះស្រាយគ្រប់គ្រងថាមពលអគ្គិសនី ៕




អត្ថបទបន្ទាប់


SCG ចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចការសង្គ្រោះទឹកជំនន់ ដោយផ្ដល់អំណោយជាស្បៀងអាហារដល់គ្រួសាររងគ្រោះ

ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនឧស្សាហកម្មស៊ីម៉ងត៍និងគ្រឿងសំណង់ឈានមុខគេមួយនៅតំបន់អាស៊ាន បានប្រកាស​នៅថ្ងៃទី៣១ តុលា អំពី​ការ​ច…

អាមេរិក​ចែកជំនួយ​ស្បៀង​​ដល់​ជន​រងគ្រោះ​ដោយ​ទឹកជំនន់ ជាង ២៥០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់

គ្រួសារចំនួនជាង ២៥០០ នៅខេត្តពោធិសាត់ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលជំនួយជាស្បៀងអាហារ កាលពីសប្តាហ៍មុន ក្រោមការគាំទ្រថវិកាពី ទីភ្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ