មហាសេដ្ឋីប្រាក់ពាន់លានដុល្លារក្មេងជាងគេបំផុតពីរនាក់ គឺម្នាក់ជាសហស្ថាបនិកក្រុមហ៊ុន Snapchat ឈ្មោះ Evan Spiegel អាយុ ២៦ឆ្នាំ និងម្នាក់ទៀត គឺសហស្ថាបនិក Stripe ជាក្រុមហ៊ុនទទួលការទូទាត់ប្រាក់នៅលើអ៊ិនថឹណិត ឈ្មោះ John Collison អាយុ ២៦ឆ្នាំដូចគ្នា។
Evan Spiegel សហស្ថាបនិក Snapchat អាយុ ២៦ឆ្នាំ។ គិតមកត្រឹមឆ្នាំ២០១៧ Spiegel មានទ្រព្យសម្បត្តិប៉ាន់ស្មាន ៤ពាន់លានដុល្លារអាមេរិក។ មហាសេដ្ឋីវ័យក្មេងជាងគេបំផុតម្នាក់ទៀត គឺ John Collison អាយុ ២៦ឆ្នាំដូចគ្នា ហើយមានទ្រព្យសម្បត្តិប៉ាន់ស្មាន ១ពាន់ ១០០លានដុល្លារអាមេរិក។
ពួកគេទាំងពីរនាក់ ជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្ដី Forbes និងជាមហាសេដ្ឋីបច្ចេកវិទ្យាក្មេងជាងគេបំផុត។
នៅលើពិភពលោក សព្វថ្ងៃ អ្វីដែលគួរឲ្យកត់សម្គាល់គឺថា មហាសេដ្ឋីធំៗបំផុត ទាំងចាស់ ទាំងក្មេង ទាំងជំនាន់មុន និងជំនាន់ថ្មី ភាគច្រើន គឺជាធុរជន ឬសហគ្រិនផ្នែកបច្ចេកវិទ្យា និងអ៊ិនថឹណិត។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ដែលមានវ័យក្មេងជាងគេបំផុតនៅលើពិភពលោក ដោយគិតតាមលំដាប់អាយុពីក្មេងជាងគេបំផុត៖
- Evan Spiegel អាយុ ២៦ឆ្នាំ សហស្ថាបនិក Snapchat មានទ្រព្យសម្បត្តិសរុប ៤ពាន់លានដុល្លារអាមេរិក។
- John Collison អាយុ ២៦ឆ្នាំ សហស្ថាបនិក Stripe មានទ្រព្យសម្បត្តិសរុប ១ពាន់ ១០០លានដុល្លារអាមេរិក។
- Bobby Murphy អាយុ ២៨ឆ្នាំ សហស្ថាបនិក Snapchat មានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារអាមេរិក។
- Patrick Collison អាយុ ២៨ឆ្នាំ សហស្ថាបនិក Stripe មានទ្រព្យសម្បត្តិសរុប ១ពាន់ ១០០លានដុល្លារអាមេរិក។
- Mark Zuckerberg អាយុ ៣២ឆ្នាំ សហស្ថាបនិក Facebook មានទ្រព្យសម្បត្តិសរុប ៥៦ពាន់លានដុល្លារអាមេរិក។
- Dustin Moskovitz អាយុ ៣២ឆ្នាំ សហស្ថាបនិក Facebook មានទ្រព្យសម្បត្តិសរុប ១០ពាន់ ៧០០លានដុល្លារអាមេរិក។
- Nathan Blecharczyk អាយុ ៣៣ឆ្នាំ សហស្ថាបនិកក្រុមហ៊ុន Airbnb មានទ្រព្យសម្បត្តិសរុប ៣ពាន់ ៨រយលានដុល្លារអាមេរិក។
- Kevin Systrom អាយុ ៣៣ឆ្នាំ សហស្ថាបនិក Instagram មានទ្រព្យសម្បត្តិសរុប ១ពាន់ ២រយលានដុល្លារអាមេរិក។
- Ben Silbermann អាយុ ៣៤ឆ្នាំ សហស្ថាបនិក Pinterest មានទ្រព្យសម្បត្តិសរុប ១ពាន់ ៦រយលានដុល្លារអាមេរិក។
- Drew Houston អាយុ ៣៤ឆ្នាំ ស្ថាបនិកក្រុមហ៊ុន Dropbox មានទ្រព្យសម្បត្តិសរុប ១ពាន់ ៣រយលានដុល្លារអាមេរិក៕
ប្រភព៖ www.smartcompany.com