សារព័ត៌មាន Business Insider ចុះផ្សាយដំណឹងអំពីគម្រោងថវិកានេះ ដោយយោងទៅរបាយការណ៍របស់កាសែត New York Times។
ថវិកាប្រហែល ៦០លានដុល្លារ នឹងបែងចែកទៅឲ្យទីភ្នាក់ងារសន្តិសុខអាមេរិក ដែលស្នើសុំថវិកាបន្ថែមសម្រាប់ការចំណាយលើការការពារសន្តិសុខលោក ដូណាល់ ត្រាំ និងការពារអគារពាណិជ្ជកម្មរបស់លោក ត្រាំ នៅទីក្រុងញូវយ៉ក។
ក្នុងកញ្ចប់ ៦០លានដុល្លារខាងលើ ថវិកា ៣៤លានដុល្លារ គឺសម្រាប់ចាយវាយលើការការពារលោក ត្រាំ រហូតដល់ដំណាច់ឆ្នាំនេះ។
ទឹកប្រាក់ ២៣លានដុល្លារទៀត គឺសម្រាប់ការចំណាយលើការការពារអគារពាណិជ្ជកម្ម Trump Tower។
កញ្ចប់ថវិកា ៦០លានដុល្លារទៀត គឺសម្រាប់ទូទាត់សងទៅឲ្យអាជ្ញាធរក្រុង ដូចជា ក្រុងញូវយ៉ក ជាដើម សម្រាប់ការចំណាយលើបុគ្គលិកពិសេស និងការចំណាយលើការការពារសន្តិសុខលោក ត្រាំ នៅពេលលោកធ្វើដំណើរកម្សាន្តទៅឆ្នេរសមុទ្រ និងវាយកូនហ្គោល ជាដើម៕