បុរសទាំងពីរនាក់នេះ ស្ថិតក្នុងចំណោមអ្នកដំណើរ ៤៦នាក់ ក្នុងនោះ ជនជាតិខ្មែរមាន ៤២នាក់ និងជនជាតិឥណ្ឌូនេស៊ី មាន ៤នាក់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរត្រង់ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
ឥឡូវនេះ បុរសជនជាតិខ្មែរទាំងពីរនាក់ ដែលមានតេស្តវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចហើយ។ រីឯអ្នកដំណើរ ៤៤នាក់ផ្សេងទៀត ដែលមានតេស្តអវិជ្ជមាន ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ នៅមណ្ឌលជម្ពូវ័ន១ និងនៅតាមបណ្ដាខេត្តដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងនៅសណ្ឋាគារមួយ ក្នុងទីក្រុងភ្នំពេញ ដើម្បីតាមដានសុខភាព ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន ១២៥នាក់ និង កំពុងស្ថិតក្រោមការព្យាបាលចំនួន ៣នាក់៕