ពាណិជ្ជកម្មវៀតណាម

វៀតណាម មានការនាំចេញខ្ពស់ជាងគេនៅឆ្នាំ២០២០ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦នៅអាស៊ាន


នៅក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦ នៅក្នុងតំបន់អាស៊ាន ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលសម្រេចបានកំណើនការនាំចេញខ្ពស់ជាងគេនៅឆ្នាំ២០២០ កន្លងទៅ ដោយបានកើន ៧% ធៀបនឹងឆ្នាំមុនជាមួយទំហំទឹកប្រាក់នាំចេញជាង២៨២ពាន់លានដុល្លារ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានសិង្ហបុរី The Straits Times។
នៅកំពង់ផែ Dinh Vu ទីក្រុង Hai Phong (រូបភាព៖ Pham Hung)
ដោយ

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំៗទាំង៦​នៅអាស៊ាន រួមមាន​ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, ហ្វីលីពីន និងវៀតណាម កាលពីឆ្នាំ២០២០ សម្រេចបាន​ទំហំ​នាំចេញ​សរុប​ប្រមាណ ជាង ១,៣ទ្រីលាន​ដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ២,២% បើធៀបនឹង​ឆ្នាំ២០១៩។ នេះបើតាម​ទិន្នន័យពីអង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ហៅកាត់ថា JETRO ប្រចាំ​នៅប្រទេស​ម៉ាឡេស៊ី។

ទោះយ៉ាងណា អង្គការ​ JETRO បាន​បន្ថែមថា ការនាំចេញរបស់​វៀតណាម​​ទៅជប៉ុន មានការធ្លាក់ចុះ​ជាង​៥% ប៉ុន្ដែ ការនាំចេញទៅអាមេរិក​វិញ បានកើនឡើង​ជិត​២៦% ខណៈការនាំចេញ​ទៅចិន​វិញ កើន ១៨%។

ក្នុងចំណោម​ប្រទេស​អាស៊ានទាំងប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំៗទាំង៦​នៅអាស៊ាន រួមមាន​ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, ហ្វីលីពីន និងវៀតណាម កាលពីឆ្នាំ២០២០ សម្រេចបាន​ទំហំ​នាំចេញ​សរុប​ប្រមាណ ជាង ១,៣ទ្រីលាន​ដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ២,២% បើធៀបនឹង​ឆ្នាំ២០១៩។ នេះបើតាម​ទិន្នន័យពីអង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ហៅកាត់ថា JETRO ប្រចាំ​នៅប្រទេស​ម៉ាឡេស៊ី។

ទោះយ៉ាងណា អង្គការ​ JETRO បាន​បន្ថែមថា ការនាំចេញរបស់​វៀតណាម​​ទៅជប៉ុន មានការធ្លាក់ចុះ​ជាង​៥% ប៉ុន្ដែ ការនាំចេញទៅអាមេរិក​វិញ បានកើនឡើង​ជិត​២៦% ខណៈការនាំចេញ​ទៅចិន​វិញ កើន ១៨%។ 

គេឃើញថា ការនាំចេញ​របស់​ហ្វីលីពីន បានដាំក្បាលចុះ​ដល់ទៅជាង ១០% តាមពីក្រោយ​ដោយប្រទេសថៃ ធ្លាក់ចុះ ៦% សិង្ហបុរី​ធ្លាក់ចុះ ជាង​៤% ស្របពេល​ដែលម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ធ្លាក់ចុះ​២,៦% ដូចគ្នា។

ជាមួយគ្នានេះដែរ អតិរេក​ពាណិជ្ជកម្ម​រួមគ្នា​រវាង​ប្រទេស​អាស៊ាន​ទាំង៦នេះ ក៏មានការកើនឡើងដល់ទៅ ជាង​១៣៣ ពាន់លាន​ដុល្លារ ដោយសារតែ​មានការ​បន្ធូរបន្ថយ​តម្លៃថាមពល ការរួញតូច​នៃតម្រូវការ​ក្នុងស្រុក បានធ្វើឲ្យ​មានការធ្លាក់ចុះនៃការ​នាំចូល​ និងមានតិចជាង​ការនាំចេញ។

ក្នុងចំណោម​ប្រទេស​មានសេដ្ឋកិច្ច​ធំៗទាំង៦​នៅអាស៊ាន ប្រទេស​សិង្ហបុរី​មានចំណែក​ទំហំពាណិជ្ជកម្ម​ប្រមាណ ជាង​២៧% នៃទំហំ​ពាណិជ្ជកម្ម​សរុប​ តាមពីក្រោយដោយ​វៀតណាម មាន​ជាង​២១% ថៃមានជាង​១៧% ម៉ាឡេស៊ី​មានជាង​១៦% ឥណ្ឌូនេស៊ី​មាន​ជិត​១២% និង​ហ្វីលីពីន​មានជិត​៦%៕

None



អត្ថបទបន្ទាប់


របាយការណ៍៖សេដ្ឋកិច្ចឥណ្ឌានឹងងើបចេញពីវិបត្តិហើយហក់ឡើង១០%នៅឆ្នាំ២០២២

ភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ចសកល S&P (S&P Global Rating) ថ្មីៗនេះ បានបង្ហាញពីរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ថានឹងអាចងើបចេញពី…

កម្មវិធី “សុភមង្គលថ្មីបែបធម្មជាតិ” នឹងមកដល់ជាមួយការបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារ និងរង្វាន់អស្ចារ្យច្រើនសន្ធឹកសន្ធាប់

បន្ទាប់ពីប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសាង់គម្រោងបែបធម្មជាតិចំនួន៣កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ពេលនេះ បុរី ប៉េង ហួត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ