អាកាសចរណ៍ថៃ

ក្រុមហ៊ុនអាកាសចរណ៍ថៃធំៗ ស្នើរដ្ឋឲ្យជួយទម្លាក់កម្ចីការប្រាក់ទាប


ក្រុមហ៊ុនអាកាសចរណ៍ថៃ កំពុងដុនដាបកាន់តែខ្លាំងមែនទែនហើយ នៅចំពេលដែលស្ថានភាពកូវីដ-១៩នៅថៃ កំពុងបន្ដរីករាលដាលកាន់តែខ្លាំង។ យ៉ាងណាមិញ ថ្មីៗនេះ សមាគមអាកាសចរណ៍ថៃ ដែលមានសមាជិកក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ កំពុងជំរុញការស្នើសុំជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចារ ដើម្បីស្នើ រដ្ឋឲ្យជួយទម្លាក់ប្រាក់កម្ចី ដែលមានការប្រាក់ទាប សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នេះ ដើម្បីអាចមានលទ្ធភាពបន្ដដង្ហើមរស់តទៅមុខទៀតបាន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ Bangkok Post។
ក្រុមហ៊ុនអាកាសចរណ៍ថៃធំៗ ស្នើរដ្ឋឲ្យជួយទម្លាក់កម្ចីការប្រាក់ទាប (រូបភាព៖https://www.khaosodenglish.co)
ដោយ

មែនទែនទៅ ក្រុមហ៊ុនអាកាសចរណ៍ថៃ បានស្វែងរកការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋនេះ អស់មួយរយៈហើយ ក៏ប៉ុន្ដែមិនមានការផ្ដល់ជូនឡើយ។ កាលពីមុន ក្រុមហ៊ុនអាកាសចរណ៍ទាំង៧នេះ បានស្នើសុំឲ្យរដ្ឋទម្លាក់ប្រាក់កម្ចីប្រមាណជាង ៧៦៥លានដុល្លារអាមេរិក ប៉ុន្ដែឥឡូវនេះ ពួកគេបានបន្ថយការស្នើសុំ មកនៅត្រឹមតែ ជាង ៤៤៦លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយសង្ឃឹមថារដ្ឋនឹងពិចារណាជួយបន្តដង្ហើមរស់ដល់អាជីវកម្មហោះហើររបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍ទាំង៧ ដែលចង់ជួបនាយករដ្ឋមន្ត្រីថៃ ស្នើសុំប្រាក់កម្ចីការប្រាក់ទាបនោះ រួមមាន Thai AirAsia, Thai AirAsia X, Bangkok Airways, Nok Air, Thai Smile Airways, Thai Lion Air និង Thai Vietjet Air។

ក្រុមហ៊ុនអាកាសចរណ៍ថៃទាំង៧នេះ កន្លងមកក៏ធ្លាប់បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីថៃកាលពីខែសីហាឆ្នាំមុនផងដែរ ដោយបានលើកឡើងពីបញ្ហាស្ថានភាពប៉ះពាល់ហិរញ្ញវត្ថុនៅអំឡុងពេលនោះ។ ប៉ុន្ដែ ចូលមកដល់រលកឆ្លងកូវីដ១៩ជាលើកទី៣នេះ ស្ថានភាពកូវីដ-១៩នៅថៃ កំពុងបង្កផលអាក្រក់កាន់តែខ្លាំងឡើង និង បានកាត់បន្ថយជើងហោះហើរជាច្រើន បណ្តាលឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។ 

បើតាមសមាគម ប្រាក់កម្ចីការប្រាក់ទាបនឹងជួយដល់វិស័យទេសចរណ៍ក្នុងស្រុកអាចបន្ដរស់រានទៅមុខ ហើយសមាគមក៏ស្នើឲ្យរដ្ឋចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកអាកាសចរណ៍ផងដែរ ព្រោះពួកគេជាបុគ្គលជួរមុខដែលបម្រើការនៅក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ថា នៅប្រទេសថៃ ករណីឆ្លងកូវីដ-១៩បានបន្ដហក់ឡើងកាន់តែខ្លាំង ជាក់ស្ដែងតាមការរាយការណ៍ពីក្រសួងសុខាភិបាលថៃកាលពីថ្ងៃទី ១៣ ខែឧសភា បានឲ្យដឹងថា ត្រឹមរយៈពេល២៤ម៉ោង ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ដល់ទៅ ជិត៥ពាន់នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ខណៈអ្នកស្លាប់វិញមាន៣២នាក់។ សរុបអ្នកអ្នកឆ្លងកូវីដ-១៩នៅថៃមានជាង៩ម៉ឺននាក់ហើយ និង អ្នកស្លាប់កើនដល់ជាង៥០០នាក់៕

None



អត្ថបទបន្ទាប់


ការធ្វើដំណើរពីឥណ្ឌាចូលទៅអឺរ៉ុបត្រូវបានផ្អាក ដោយសារបារម្ភពីការចម្លងកូវីដ-១៩

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបនៅសប្ដាហ៍នេះ បានអំពាវនាវដល់ប្រទេសក្នុងតំបន់អឺរ៉ុបទាំងអស់ ឲ្យផ្អាកការធ្វើដំណើរពីប្រទេសឥណ្ឌាចូលតំបន់អឺរ៉ុបជាបណ្…

កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាផែនការ ១០ឆ្នាំ ប្រជែងទីផ្សារបច្ចេកវិទ្យាជាមួយចិន និងអាមេរិក

ប្រទេសកូរ៉េខាងត្បូង បានលាតត្រដាងនូវផែនការរយៈពេលវែងដែលពោរពេញទៅដោយមហិច្ឆតារបស់ខ្លួន ក្នុងការចំណាយដល់ទៅប្រមាណ ៤៥០ពាន់លានដុល្លារអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ