សេវាហិរញ្ញ​វត្ថុ​

គ្រឹះស្ថានធនាគារកាន់តែច្រើន បន្ដ​ចាប់ដៃគ្នាជាមួយភ្នាក់ងារផ្ទេរប្រាក់ ដើម្បីពង្រីកបរិយាប័នហិរញ្ញវត្ថុ


នៅមួយរយៈចុងក្រោយនេះ មានធនាគារពាណិជ្ជកម្មធំៗមួយចំនួន បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការគ្នាជាមួយនឹងស្ថាប័នភ្នាក់ងារផ្ទេរប្រាក់ ដើម្បីផ្ដល់ឱកាសឲ្យអ្នកប្រើប្រាស់ អាចទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ ដែលវាត្រូវបានគេមើលឃើញថា ជាផ្នែកមួយជួយជំរុញដល់កំណើនបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជា ដើរស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA និង លោកស្រី Thi Thom Pham នាយិកាទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនមេរបស់ TrueMoney
ដោយ

ធនាគារ​ ABA នាពេលថ្មីៗនេះ បាន​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចសហការគ្នា​មួយ​ជាមួយ​នឹងក្រុមហ៊ុនផ្ទេ​ប្រាក់ TrueMoney ដើម្បីផ្តល់​នូវសេវា​បង់កម្ចី និងសេវាផ្ទេរប្រាក់ សម្រាប់​អ្នកប្រើប្រាស់។ ​

ការសហការគ្នា​រវាង​គ្រឹះស្ថាន​ធនាគារ ជាមួយនឹង​ភ្នាក់ងារ​ផ្ទេរប្រាក់នេះ ត្រូវបាន​ អ្នកជំនាញ​ អះអាងថា គឺជា​ការ​ផ្ដល់ឱកាស​ដល់ពលរដ្ឋ​កម្ពុជា ទទួលបាន​សេវា​ហិរញ្ញវត្ថុ​កាន់តែងាយស្រួល ខណៈដែល​បច្ចុប្បន្ន មានប្រជាជន​កម្ពុជា​ប្រមាណជាង ៥០% មិនទាន់ទទួលបាន​ការប្រើប្រាស់​សេវា​ធនាគារ​នៅឡើយទេ។

លោកស្រី Thi Thom Pham នាយិកា​ទីផ្សារ​ប្រចាំតំបន់​អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន​មេ​របស់​ TrueMoney បានលើកឡើងយ៉ាងដូច្នេះថា «ការចាប់ដៃគូ​រវាង​ TrueMoney និងធនាគារ ABA នាពេលនេះ គឺជាការជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​សេវា​ហិរញ្ញវត្ថុ ព្រោះថា នៅប្រទេសកម្ពុជា មានចំនួន​ប្រជាពលរដ្ឋរហូតដល់​ទៅ​​ជាង ៥០% មិនមានប្រើប្រាស់សេវា​របស់ធនាគារ​»។ 

យ៉ាងណាមិញ ក្នុងភាពជាដៃគូនេះ អ្នកប្រើប្រាស់​សេវា​កម្ចីរបស់ធនាគារ ABA អាចដាក់ប្រាក់​ចូលគណនី ABA របស់ពួកគេបាន តាមរយៈភ្នាក់ងារផ្ទេរ​ប្រាក់របស់​ទ្រូម៉ាន់នីជាង ១ម៉ឺន​កន្លែង នៅទូទាំងប្រទេស។ បន្ថែមពីលើនេះទៀត អ្នកប្រើប្រាស់​ក៏​អាចផ្ទេរប្រាក់​រវាងគណនីទ្រូម៉ាន់នី និងគណនី ABA បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយប្រើកម្មវិធីទូរស័ព្ទរបស់ TrueMoney និង ABA Mobile ផងដែរ។

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានលើកឡើងថា «កិច្ចសហការនេះ​ក៏ជាភស្តុតាង បញ្ជាក់​ពី​ការគាំទ្រ ចំពោះការលើក​កម្ពស់​រូបិយបណ្ណជាតិ​ប្រាក់រៀល និងចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​​ក្នុង​បរិយាបន្នហិរញវត្ថុ ដោយការជួយ​ប្រជាជនកម្ពុជា​ឲ្យទទួល​បានការប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុផ្លូវការ»។

ធនាគារ ABA នាពេលថ្មីៗនេះ បានសម្រេចចុះហត្ថលេខាលើកិច្ចសហការគ្នាមួយជាមួយនឹងក្រុមហ៊ុនផ្ទេប្រាក់ TrueMoney

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន ភ្នាក់ងារ​ផ្ទេរប្រាក់ TrueMoney ប្រមាណ ១ម៉ឺន​កន្លែង​នៅទូទាំងប្រទេស ​និងមាន​ប្រជាជន​ប្រើប្រាស់សេវាកម្ម​ច្រើនជាង​ ២,៥ លាន​នាក៉ ជាមួយ​នឹង​​ប្រតិបត្តិការ​​រហូតដល់ជាង​៣លាន​ប្រតិបត្តិការ ​ជារៀងរាល់ខែ៕ 

None



អត្ថបទបន្ទាប់


គ្រាប់ស្វាយចន្ទី កំពុង​ត្រូវការ​​រោងចក្រកែច្នៃ​ថែមទៀត ដើម្បីជំរុញ​ការ​នាំចេញ​ជាផលិតផល​សម្រេច​

ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានរាប់លានតោន ប៉ុន្ដែ ក្នុងចំណោមផលិតផលទាំងនោះ ត្រូវបាន​គេមើលឃើញថា គឺមាន​ភាគច្រើនជាផលិតផល…

ក្រុមហ៊ុនអ៊ីស្រាអែលបោះទុនជិត ១០លានដុល្លារ ដាំដើមម៉ៃសាក់នៅភ្នំឱរ៉ាល់

ដីសហគមន៍ធម្មជាតិតាសាលប្រមាណ ៣៥០ហិកតា ក្នុងចំណោមផ្ទៃដីសរុប៥៧៦ហិកតា នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបាន ក្រសួងបរិស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ