តើអ្វីទៅជា PayBand?
Payband គឺជាឧបករណ៍ទូទាត់សាមញ្ញ រហ័ស និងសុវត្ថិភាព ដូចការប្រើប្រាស់ប័ណ្ណឥណពន្ធអេធីអឹម Contactless ដែលអ្នកប្រើប្រាស់អាចពាក់នៅលើកដៃ ហើយធ្វើការទូទាត់សាច់ប្រាក់ ជាមួយម៉ាស៊ីនឆូតកាត និងម៉ាស៊ីនផ្សេងៗទៀត ហើយវានឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
តើ PayBand មានអត្ថប្រយោជន៍អ្វីខ្លះ?
ឧបករណ៍ទូទាត់ដ៏ទំនើប PayBand មានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនយ៉ាងណាស់ និងស័ក្ដិស័មបំផុតសម្រាប់អ្នកប្រើប្រាស់សម័យថ្មី ក៏ដូចជាស្របទៅតាមសម័យកាលលូតលាស់នៃវិស័យបច្ចេកវិទ្យា។ តាមរយៈ PayBand យើងអាចដកប្រាក់ជាមួយម៉ាស៊ីនអេធីអឹម អេស៊ីលីដាដែលបំពាក់ប្រព័ន្ធ Contactless បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ ងាយស្រួលទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាត អេស៊ីលីដា ដែលបានបំពាក់ប្រព័ន្ធ Contactless។ អ្វីដែលពិសេសនោះ ការប្រើប្រាស់ PayBand ដើម្បីទូទាត់ គឺផ្ដល់នូវសុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។
លោកអ្នកអាចស្នើសុំប្រើប្រាស់ PayBand នេះ នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយគ្រាន់តែមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព។