លោក សឹង ភន នាយកប្រតិបត្តិឥណទានរបស់ធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា គម្រោងសហហិរញ្ញប្បទាន គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកស្តារការងើបឡើងវិញនៃម្ចាស់អាជីវកម្មនិងសហគ្រិននានាក្នុងវិស័យទេសចរណ៍ ជាមួយនិងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប។
លោកបានថ្លែងយ៉ាងដូច្នេះថា «គម្រោងនេះគឺជាគម្រោងដ៏ល្អមួយដែលផ្តល់ឱកាសដល់សហគ្រិនដែលមានអាជីវកម្មក្នុងវិស័យទេសចរណ៍ដោយពួកគាត់អាចទទួលបានប្រាក់កម្ចី ដែលមានអត្រាការប្រាក់ដ៏ល្អគឺអតិបរមាត្រឹម ៦,៥ភាគរយតែប៉ុណ្ណោះក្នុង១ឆ្នាំ។ ស្របជាមួយគ្នានោះ គឺមិនមានការគិតសោហ៊ុយផ្សេងៗផងដែរ ដូច្នេះសូមអតិថិជនដែលមានអាជីវកម្មក្នុងវិស័យនេះ សូមប្រញាប់រួសរាន់ដាក់ពាក្យសុំកម្ចីមកធនាគារអេស៊ីលីដាព្រោះថា ទឹកប្រាក់កម្ចីក្នុងគម្រោងនេះមានចំនួនកំណត់»។
សម្រាប់គម្រោងនេះ មានគោលដៅផ្តល់ហិរញ្ញប្បទានដល់ម្ចាស់អាជីវកម្មក្នុងវិស័យ ទេសចរណ៍ រួមមានដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការផ្គត់ផ្គង់អាហារ និងភេសជ្ជៈ និង ការផ្គត់ផ្គង់ផលិតផល-សេវាកម្មដទៃទៀត ដែលគាំទ្រឧស្សាហកម្មទេសចរណ៍ ដែលមានតម្រូវការឥណទានសម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មឡើងវិញ កែលម្អ និងទំនើបកម្ម ពង្រីកខ្លួនបន្ថែម។
ទំហំឥណទាន៖ ផ្តល់ជូនរហូតដល់៤០០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល។
អត្រាការប្រាក់៖ អតិបរមា ៦,៥០% ក្នុងមួយឆ្នាំ។
រយៈពេលខ្ចី៖ រហូតដល់ ៧ឆ្នាំ។
សោហ៊ុយឥណទាន និងសោហ៊ុយផ្សេង៖ គ្មាន។
រយៈពេលអនុគ្រោះរហូតដល់ ១២ ខែ (សងតែការប្រាក់)។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)៕