បញ្ហា Covid-19

ធនាគារ ADB៖ បញ្ហា Covid-19 ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ១,៥៩%


សេដ្ឋកិច្ច របស់កម្ពុជា ត្រូវបានព្យាករថា នឹងមានផលប៉ះពាល់ ១,៥៩% ដោយសារបញ្ហា Covid-19 ដែលតួលេខគឺមានខ្ពស់ជាងបង្អស់ បន្ទាប់ពីប្រទេសដីកោះ ម៉ាល់ឌីវ ក្នុងចំណោមប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ី។ នេះបើតាមរបាយការណ៍ថ្មីចុងក្រោយមួយ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ។
ធនាគារ ADB៖ បញ្ហា Covid-19 ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ១,៥៩% (រូបភាព៖ ខេមបូណូមីស)
ដោយ

របាយការណ៍​របស់ធនាគារ ADB ដែលមានចំណងជើងថា «ផលប៉ះពាល់​សេដ្ឋកិច្ច​នៃការផ្ទុះឡើង​នៃមេរោគ​ Covid-19 មកលើប្រទេស​កំពុងអភិវឌ្ឍន៍​នៅអាស៊ី» ដែលបាន​ចេញផ្សាយ​កាលពី​សប្ដាហ៍មុននេះ បាន​ឲ្យដឹងថា បញ្ហា​ Covid-19 នឹងធ្វើឲ្យប៉ះពាល់​ដល់​​សេដ្ឋកិច្ច ប្រទេស​កម្ពុជា ១,៥៩% ខណៈដែល ប្រទេស​កោះម៉ាល់ឌីវ ដែលឈរមុខកម្ពុជា​នឹង​រងប៉ះពាល់ ២,០៥% ។ ទន្ទឹមនឹងនោះ ប្រទេស​ដែល​តាមពីក្រោយ​កម្ពុជា ក្នុងចំណោម​ប្រទេស​រងផលប៉ះពាល់សេដ្ឋកិច្ច​ព្រោះ Covid-19ដែរនោះ មានដូចជា ប្រទេសថៃ មាន ១,១១% , ហុងកុងប្រទេសចិន មាន​ ០,៨៥% , សាធារណៈរដ្ឋ​ប្រជាមានិតចិន មាន ០,៧៦% , ម៉ុងកាលី មាន០,៧៤% , សាំងហ្គាពួរមាន ០,៥៧% , ទីក្រុងតែប៉ិ​ប្រទេសចិន ០,៤៤% និងប្រទេសវៀតណាម មាន ០,៤១%។ 

ធនាគារ ADB៖ បញ្ហា Covid-19 ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ១,៥៩%

បើតាម​ធនាគារ ADB មានកត្តាមួយចំនួន ដែលធ្វើឲ្យ​ការផ្ទុះរាលដាល​នៃវីរុស Covid-19 នឹងធ្វើឲ្យប៉ះពាល់​ដល់​​សកម្មភាពសេដ្ឋកិច្ច នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​នៅអាស៊ី និងពិភពលោក។ ក្នុងនោះ រួមបញ្ចូល​ទាំងការ​ការធ្លាក់ចុះបណ្ដោះអាសន្ន​នៃ​ការប្រើប្រាស់​ក្នុងស្រុក​នៃប្រទេសចិន និង​ការប៉ះពាល់​ផ្សេងទៀត ទៅលើសេដ្ឋកិច្ច ហើយវា​ក៏អាច​ប៉ះពាល់ដល់ការវិវនិយោគផងដែរ ប្រសិនបើ​ឥទ្ធិពល​នៃការផ្ទុះរាលដាលនេះ ធ្វើឲ្យមាន​ប៉ះពាល់ដល់ទស្សនវិស័យ​លើសកម្មភាព​អាជីវកម្ម​នាពេល​អនាគត, ការធ្លាក់ចុះ​នៃវិស័យទេសចរណ៍ និងការធ្វើដំណើរ​លក្ខណៈធុរកិច្ច, ការធ្លាក់ចុះនៃតម្រូវការ​កាន់តែចុះខ្សោយ ចំពោះ​វិស័យផ្សេងៗ និងសេដ្ឋកិច្ច​តាមរយៈ​ការធ្វើពាណិជ្ជកម្ម និង​ខ្សែច្រវាក់ផលិតកម្ម, បញ្ហា​ការផ្គត់ផ្គង់ធ្វើឲ្យមានការ​រំខាន​ដល់​ការផលិត និងពាណិជ្ជកម្ម និង​ផលប៉ះពាល់​លើ​សុខភាពមនុស្ស ដូចជា​ការកើនឡើង​នៃជំងឺ និង​អត្រា​មរណភាព​ជាដើម។ 

ធនាគារ ADB គូសបញ្ជាក់ទៀតថា ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ នឹងមាន​ចំពោះ​សមាជិក​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ជា​ប្រទេស​មាន​ទំនាក់ទំនង​ការធ្វើពាណិជ្ជកម្ម និង​ការផលិត​ជិតស្និទ្ធ​ជាមួយនឹង​ប្រទេសចិនដីគោក។ បន្ថែមពីនេះ ប្រទេស ឬដែនដី ដែលមាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើវិស័យទេសចរណ៍ និងសេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត នៅអាស៊ី ដូចជា ទីក្រុង​ហុងកុង, ម៉ុងកាលី, ហ្វីលីពីន, សិង្ហបុរី, ទីក្រុងតៃប៉ិ និងវៀតណាម​ជាដើម នឹង​ត្រូវ​រងផលប៉ះពាល់​ដោយ​សារការផ្ទុះឡើង​នៃមរោគ​ Covid-19 នេះដូចគ្នាដែរ។ ភាគច្រើន​នៃសេដ្ឋកិច្ច​ទាំងនេះ គឺទទួលបាន​ប្រយោជន៍​ខ្លាំងពី ភ្ញៀវទេសចរ​មកពីប្រទេស​ចិន​ដីគោក។ 

ធនាគារ ADB គូសបញ្ជាក់ថា «ការខាតបង់​សេដ្ឋកិច្ច​នឹង​អាស្រ័យលើ​ររៀបដែលជាប់ទាក់ទង​នឹង​ការផ្ទុះឡើង​នៃមេរោគ Covid-19នោះ ហើយវានៅតែ​មានភាពមិនប្រាកដ​ប្រជាខ្ពស់។ ចំណាត់ថ្នាក់​នៃ​សេណារីយ៉ូ រកឃើញថា ផលប៉ះពាល់​ជាសកល នឹងមាន​តម្លៃ ៧៧ពាន់លានដុល្លារ ទៅ ៣៤៧ ពាន់លាន​ដុល្លារ ឬស្មើនឹងអត្រា ០,១% ទៅ០,៤% នៃ​សេដ្ឋកិច្ច​របស់សកលលោក។ បើធ្វើការប៉ាន់​ប្រមាណជាមធ្យមគឺប៉ះពាល់​ ១៥៦ ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង ០,២% នៃ កំណើន​សេដ្ឋកិច្ច​សកល។ ២ភាគ៣ នៃផលប៉ះពាល់ គឺធ្លាក់ទៅលើ​សាធារណរដ្ឋប្រជាមានិតចិន ដែលជាកន្លែង​ផ្ទុះឡើងនៃមេរោគ និងកំពុង​បន្តរីករាលដាល​ខ្លាំង»៕ 

None



អត្ថបទបន្ទាប់


កម្ពុជា ត្រៀមថវិកា ៨០០ លាន ទៅ ២ ០០០ លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយ Covid-19

កញ្ចប់ថវិកាប្រមាណ ៨០០លានដុល្លារ ទៅ២.០០០ លានដុល្លារអាមេរិក ត្រូវបានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបម្រុងទុក ក្នុងការដោះស្រាយបញ្ហាមេរោគ …

ចំណេញ​១២%​ភ្លាម​ៗ ពេល​ទិញ​ហ្ស​ប​ហោ​ស៍​តម្លៃ​១២​ម៉ឺន​ដុល្លារ​ជាង​ឡើង​ទៅ នៅ​បុរី​ប៉េង​ហួត​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ

ហ្សបហោស៍(Shop House) គេហដ្ឋានអាជីវកម្ម ចាប់ផ្តើមមានតំរូវការកើនឡើង គួរអោយកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ។ បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ