គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ!

ផ្ទះ​តម្លៃ​សមរម្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​កំពុង​សម្រុក​ការ​សាងសង់​កាន់​តែ​ខ្លាំង!


គម្រោង​ផ្ទះ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​របស់​សេដ្ឋី​អចលនទ្រព្យ និង ឡូជីស្ទីក ដ៏​ល្បីល្បាញ​មួយ​រូប សព្វថ្ងៃ កំពុង​តែ​បន្ថែម​ល្បឿន​សាងសង់​កាន់​តែ​ខ្លាំង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះ​សា ពី​សំណាក់​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ទិញ​ផ្ទះ​តម្លៃ​សមរម្យ នៅ​ក្នុង​គម្រោង​ទីក្រុង​រណប​សិរីមង្គល​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា សៀ ឫទ្ធី កន្លង​មក​នេះ។
ផ្ទះ​តម្លៃ​សមរម្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​កំពុង​សម្រុក​ការ​សាងសង់​កាន់​តែ​ខ្លាំង! រូបថត​នៅថ្ងៃទី១៩ វិច្ឆិកា ២០១៨។
ដោយ

លោក យក់ សុធីរិទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge Home បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់​កាល​ដំបូង​នេះ នឹង​ចាប់​ផ្ដើម​ប្រគល់​ផ្ទះ​ជូន​អតិថិជន​ចាប់​ពី​ត្រីមាស​ទី១ ឆ្នាំ​២០១៩ តទៅ។ បច្ចុប្បន្ន គម្រោង​នេះ​កំពុងតែ​ពន្លឿន​ការ​សាងសង់​ជាប់​ជានិច្ច និង​មិន​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ។

លោក សុធីរិទ្ធិ បាន​បញ្ជាក់​អះអាង​ថា នៅ​ត្រីមាស​ទី១ ឆ្នាំ​២០១៩​ខាង​មុខ​នេះ គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ នៅ​ក្នុង​គម្រោង​ទីក្រុង​រណប​សិរីមង្គល​របស់​ក្រុមហ៊ុន WorldBridge Home សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ​ចំណូល​ទាប​និង​មធ្យម ពិសេស គឺ​មន្ត្រី​រាជការ នឹង​ត្រូវ​សាងសង់​រួច​រាល់​ប្រមាណ ៣០០ ទៅ ៤០០​ខ្នង នៅ​ដំណាក់​កាល​ដំបូង​នេះ សម្រាប់​ប្រគល់​ជូន​អតិថិជន​របស់​ខ្លួន។


ទស្សនា​វីដេអូ​ប្លង់​មេ នៃ​គម្រោង​ទីក្រុង​រណប​ សិរីមង្គល


បើតាម​ការ​កំណត់​គោលដៅ​របស់​ក្រុមហ៊ុន នៅត្រឹម​ដើម​ឆ្នាំ​២០២០ ក្រុមហ៊ុន​នឹង​បញ្ចប់​ការសាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ ឲ្យ​បាន​ចប់​រួចរាល់​ទាំង​ស្រុង​តែ​ម្ដង។

នាយក​គ្រប់គ្រង​គម្រោង​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មាន​ការ​យក​ចិត្តទុកដាក់​តាម​ស្ដង់ដារ​បច្ចេកទេស និង​មាន​ការ​អភិវឌ្ឍ​ដូចជា សាលារៀន មន្ទីរពេទ្យ និង​ផ្សារ​នៅ​ទីនោះ​ផង​ដែរ។

គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​មួយ​នេះ បាន​និង​កំពុង​អភិវឌ្ឍ​នៅលើ​ផ្ទៃ​ដី​ជាង ២០​ហិកតា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ។

បើ​តាម​ការ​គូស​បញ្ជាក់​ពី​នាយក​គ្រប់គ្រង​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ លោក យក់ សុធីរិទ្ធ បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​គម្រោង​នេះ គឺ​វា​ស្ថិត​នៅ​ក្នុង​គម្រោង​ទីក្រុង​រណប​សិរីមង្គល​របស់​ក្រុមហ៊ុន WorldBridge Home ហើយ​នៅ​ក្បែរ​តំបន់​នេះ ក៏​មាន​បង្កើត​ជា​កន្លែង​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​មួយ​នៅ​ទីនោះ​ផង​ដែរ ដែល​វា​នឹង​ជួយ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ទី​នេះ​អាច​ស្វែងរក​ឱកាស​ការងារ​កាន់​តែ​ងាយ​ស្រួល។

ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​តំបន់​នេះ​មាន​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ នៅ​ក្បែរ​នោះ ហើយ​ទីស្នាក់ការ​ខេត្ត​ក៏​គ្រោងនឹង​រើ​ទីតាំង​មក​នៅ​ក្បែរ​តំបន់​ទីក្រុង​រណប​សិរីមង្គល​នេះ​ផង​ដែរ។ ដូច្នេះ អ្នក​រស់នៅ​តំបន់​នោះ នឹង​ចំណេញ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​រចនា​សម្ព័ន្ធ​ទូទៅ គឺ​មាន​សព្វ​គ្រប់​ទាំង​អស់។ នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក យក់ សុធីរិទ្ធ។ 

តាមប្រសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្រៅពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​ទីក្រុង​រណប ក្រសួង​រៀបច​​ដែនដី ក៏បាន​គិតគូរ​អភិវឌ្ឍ​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម ឲ្យ​បាន​ចំនួន​បី​ទីតាំង​បន្ថែមទៀត ស្មើនឹង ៨​ពាន់​លំនៅដ្ឋាន ហើយ​តាម​ការ​គិតគូរ​ជំរឿន​ប្រជាសាស្រ្ត នៅឆ្នាំ​២០៣០ ខាងមុខ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៨​លាន​នាក់ នឹង​មាន​តម្រូវការ​លំនៅដ្ឋាន​ថ្មី ប្រមាណ ១,១​លាន​ខ្នង​បន្ថែម​ទៀត ខណៈ​នៅ​រាជ​ធានី​ភ្នំពេញ និង​ទីប្រជុំ​ជន​ផ្សេងៗ មាន​តម្រូវការ​លំនៅដ្ឋាន ៥​ម៉ឺន​ខ្នង​ក្នុង​មួយ​ឆ្នាំ៕


 សាកសួរ​ព័ត៌មាន​បន្ថែម​៖ ការិយាល័យ​លក់ និង​ផ្ទះ​គំរូ​ពិត៖ Unit Nº- 644B ផ្លូវ​ជាតិ​លេខ2, ភូមិ​ទួលរកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ និង​ទូរស័ព្ទ​លេខ៖  070 905 333/ 070 906 333/ 070 907 333/ 089 913 168/ 089 906 168/ 099 999 752/748/751៕





អត្ថបទបន្ទាប់


ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ចំណាយអស់ ១២លានដុល្លារ ស្ដារថ្មី ផ្លូវយន្ដហោះឡើងចុះ ប្រវែង​​៣គីឡូ​ម៉ែត្រ

ក្រោយពីចំណាយពេលអស់ប្រមាណជាងកន្លះឆ្នាំ គម្រោងកែលម្អអ៊ុតផ្លូវរត់យន្ដហោះថ្មី ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយត្រ…

ឆ្នាំ​ក្រោយ ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​រោងចក្រ​កាត់ដេរ នឹង​កើន​ដល់​២០០​លាន​ដុល្លារ​ក្នុង​១ខែ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា តាមរយៈ​គោលការណ៍​ថ្មី​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ