ក្រុមហ៊ុន «AirAsia»

ក្រុមហ៊ុន «AirAsia» នឹងទិញប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន«Gojek» នៅថៃ


ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរអេហ្សៀ (AirAsia) កំពុងបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងដើម្បីទិញយកអាជីវកម្មរបស់ក្រុមហ៊ុនឥណ្ឌូនេស៊ីហ្គូជេក (Gojek) ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ។ កិច្ចព្រមព្រៀងទិញយកប្រតិបត្តិការរបស់ក្រុមហ៊ុន Gojek ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងផ្ដល់សេវាដឹកជញ្ជូនធំមួយក្នុងតំបន់នេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន AirAsia ឈានទៅមុខមួយជំហានទៀតដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការពង្រីកអាជីវកម្មបែបឌីជីថលនៅក្នុងតំបន់ និងជុំវិញពិភពលោក។
AirAsiaទិញយកGojekក្នុងប្រទេសថៃ
ដោយ

រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​អះអាង​នៅ​ក្នុង​សារព័ត៌មាន​ជប៉ុន Nikkei ថា បច្ចុប្បន្ន​និយ័ត​ករ​ប្រចាំ​ម៉ា​ឡេ​ស៊ី​បាន​យល់ព្រម​លើ​សំណើរ​របស់ AirAsia ដើម្បី​ទិញ​យក​អាជីវកម្ម​របស់​ក្រុមហ៊ុន Gojek​ហើយ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ទេ​ថា ការ​ព្រមព្រៀង​គ្នា​ចុង​ក្រោយ​នឹង​ប្រកាស​នា​ពេល​ណា ឬ​មួយ​អាច​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក៏​មិនដឹង ដោយ​ក្រុមហ៊ុន​គ្រាន់តែ​បាន​បង្ហើប​ថា ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ចរចា​បញ្ចប់​លើ​កិច្ចព្រមព្រៀង និង​លក្ខខណ្ឌ​ផ្សេង​ៗ​។

យ៉ាងណាមិញ បើ​តាម​ប្រភព​ជិត​ស្និទ្ធ​នឹង​ការ​ចរចា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Gojek នឹង​កាន់កាប់​ភាគហ៊ុន​មួយ​ចំនួន​ក្នុង​អាជីវកម្ម​របស់ AirAsia ជា​ថ្នូរ​នឹង​អាជីវកម្ម​របស់ Gojek ដែល​កំពុង​ប្រតិបត្តិការ​យ៉ាង​រលូន​ក្នុង​ប្រទេស​ថៃ​។

ទោះ​យ៉ាងណា នៅ​មិន​ទាន់​មានការ​បង្ហើប​ឲ្យ​ដឹង​នៅឡើយ​ទេ​ថា តើ​តម្លៃ​នៃ​ការ​ទិញ​លក់​អាជីវកម្ម​នេះ នឹង​មាន​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុន្មាន0x017d7 ហើយ​ជា​ថ្នូរ​ការ​លក់​នេះ តើ​ក្រុមហ៊ុន Gojek នឹង​ទទួល​បានការ​កាន់​ភាគហ៊ុន​ចំនួន​ប៉ុន្មាន​នៅ​ក្នុង​ក្រុមហ៊ុន AirAsia ក៏​នៅ​មិន​ទាន់​ដឹង​ដូច​គ្នា​ដែរ​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍ AirAsia មិន​ត្រឹមតែ​រកស៊ី​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​នោះ​ទេ ប៉ុន្តែ ក្រុមហ៊ុន​របស់​បុរស​ដែល​ពូកែ​ខាង​ធ្វើ​ជំនួញ​លោក តូ​នី ហ្វឺ​ណា​ន់​ដេ​ស (Tony Fernandes) រូប​នេះ ក៏​មាន​មហិច្ឆតា​ចង់​បង្កើត​កម្មវិធី​ទូរស័ព្ទ​ពហុមុខ​ងារ ដែល​ស្រ​ដៀង​នឹង កម្មវិធី Gojek ឬ កម្មវិធី Grab ជាដើម ក្នុង​គោលដៅ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាជីវកម្ម​ឌី​ជី​ថ​ល​ក្នុង​តំបន់​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Gojek គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពហុ​តំរូវការ ដូច​ជា​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ការ​ទិញ​ទំនិញ​អន​ឡាញ និង​ដឹក​ជញ្ជូន​ទំនិញ​ជាដើម​។ ក្រុមហ៊ុន​នេះ មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០​។ Gojek ចូល​មក​កាន់​ទីផ្សារ​របស់​ថៃ​ដំបូង​នៅ​ឆ្នាំ ២០១៩ ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ម្ហូបអាហារ​សម្រាប់​ពលរដ្ឋ​ថៃ​អំឡុង​ពេល​កូ​វី​ដ​-១៩ ក្រោម​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ​ថា GoFood ហើយ​អាជីវកម្ម​ដឹក​ជញ្ជូន​អាហារ​របស់​ក្រុមហ៊ុន​នេះ មាន​ចំណែក​៧% ក្នុង​ទីផ្សារ​ដឹក​ជញ្ជូន​ម្ហូបអាហារ​ក្នុង​ប្រទេស​ថៃ​៕

None



អត្ថបទបន្ទាប់


អាមេរិកបង្កើនការចាក់វាក់សាំងទ្វេដង ក្រោយពីបរាជ័យសម្រេចគោលដៅចាក់វ៉ាក់សាំងឲ្យបានដល់៧០%

រដ្ឋបាលលោក ចូ បៃឌិន កំពុងបង្កើនកិច្ចប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញឲ្យពលរដ្ឋអាមេរិចទទួលបានវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីផែនការចា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ