អាមេរិកជាទីផ្សារធំជាងគេសម្រាប់ការនាំចេញកម្ពុជា

អាមេរិកជាទីផ្សារធំជាងគេសម្រាប់ការនាំចេញកម្ពុជា ដោយមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារ នៅ៤ខែឆ្នាំ២០២២


សហរដ្ឋអាមេរិក នៅតែឈរក្នុងកំពូលតារាង ក្នុងចំណោមប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជា ក្នុងការនាំចេញទំនិញ។ ជាក់ស្ដែង ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញផលិតផលកាត់ដេរ និងមុខទំនិញសំខាន់ៗផ្សេងៗទៀតទៅកាន់ប្រទេសសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់សរុបជិត៣ពាន់លានដុល្លារ ដែលមានការកើនឡើងជាង៥០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ខណៈការនាំចូលពីអាមេរិកមកវិញមានត្រឹមតែជាង១០០លានដុល្លារប៉ុណ្ណោះ កើនឡើងជាង១១%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ទូកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន

បន្ទាប់ពីស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា កាន់តែមានភាពធូរស្បើយ សកម្មភាពសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា ក៏កំពុងតែវិលត្រឡប់ទៅរកប្រក្រតីភាពជាធម្មតា ឡើងវិញជាបណ្ដើរៗដែរ ពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសដែលជាដៃគូ។ បើយោងតាមរបាយការណ៍នាំចេញទំនិញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា បានបង្ហាញថា នៅ៤ខែដំបូងឆ្នាំ២០២២ សហរដ្ឋអាមេរិក នៅតែជាប្រទេសទីផ្សារធំជាងគេរបស់កម្ពុជា ក្នុងការនាំចេញទំនិញ ដែលមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារ។ ខណៈប្រទេសវៀតណាម ជាទីផ្សារធំទី២ ដែលកម្ពុជា បាននាំចេញទំនិញ គិតជាទឹកប្រាក់ជិត១ពាន់លានដុល្លារ។ ដោយឡែក ប្រទេសចិន គឺជាទីផ្សារធំ ទី៣របស់កម្ពុជា ក្នុងការនាំចេញទំនិញ ដែលគិតជាទឹកប្រាក់មានជាង ៤រយលានដុល្លារ។

ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ត្រូវបានក្រុមអ្នកជំនាញធ្លាប់លើកឡើងថា នៅតែមានភាពរឹងមាំ និងល្អប្រសើរ បើទោះ ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ដែលផ្ដល់ឲ្យកម្ពុជា ដោយប្រទេសអាមេរិក ត្រូវហួសសុពលភាព ក៏ដោយ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេស​កម្ពុជា និង​ក្រុមអ្នកជំនាញសេដ្ឋកិច្ច​ នៅតែបង្ហាញក្ដីសង្ឃឹមថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលមានភាគច្រើនជាស្ត្រី។​

សូមបញ្ជាក់ថា របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅ៤ខែដំបូងឆ្នាំ២០២២ កម្ពុជាមានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់សរុបជាង៧ពាន់លានដុល្លារ មានការកើនឡើង៣២% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃសរុបជិត៣ពាន់លានដុល្លារ កើនឡើងជិត៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីអាមេរិកមានជាង១០០លានដុល្លារ កើនឡើង​ជាង​១១%៕

None



អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បើតាមអាមេរិកមានចេតនាល្អ ត្រូវតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកមហាធៀ មានប្រសាសន៍ថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF ដែលផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាម…

តើកម្ពុជាអាចប្រឈមវិបត្តិស្បៀងអាហារដែរឬទេ ចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិនេះកាន់តែខ្លាំង?

ស្របពេលពិភពលោកកំពុងមានការព្រួយបារម្ភពីវិបត្តិស្បៀងអាហារដោយសារការអូសបន្លាយនៃសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន មន្ត្រីរាជរដ្ឋាភិបាលកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ