ការគាំទ្រ​សហគ្រាស​ខ្នាតតូច និងមធ្យម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖ កញ្ចប់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារ នឹងជួយដល់សហគ្រាសជាង ៥០០ នៅកម្ពុជា


កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រដ្ឋ ៥០ លានដុល្លារអាមេរិក ដែលនឹងផ្ដល់ជាទុនកម្ចីសម្រាប់គាំទ្រដល់សហគ្រាស ធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម , កសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនោះ ត្រូវបានធនាគាររបស់រដ្ឋមួយនេះ រំពឹងថា នឹងអាចជួយដល់សហគ្រាសជាង ៥០០ សហគ្រាសនៅកម្ពុជា ដើម្បីអាចពង្រីកខ្លួន ក៏ដូចជាពង្រឹងសមត្ថភាព និងគុណភាពផលិត ស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ។
ផលិតផល​ទឹកម្ទេស​ ដែលផលិតដោយ​ក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ខេត្តកំពត​

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​អះអាងថា ដើម្បីអាច​ទទួលបាន​ប្រាក់កម្ចី​យកទៅប្រើប្រាស់​សហគ្រាស ក៏តម្រូវឲ្យគោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ផងដែរ។ តួយ៉ាង​ ដើម្បីអាចទទួល​បាន​ឥណទាន​រហូតដល់ ៣០០ ០០០ ដុល្លារអាមេរិក ដែលមានអត្រា​ការប្រាក់ទាប ៦ ភាគរយ ប្រចំាឆ្នាំ សម្រាប់ជាទុន​បង្វិល (រយៈពេលខ្លី) ហើយ ៦,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់​ទុនវិនិយោគ (រយៈពេលវែង) សហគ្រាសត្រូវតម្រូវ​ឲ្យធ្វើការ​លក្ខខណ្ឌ​រួមមាន៖ គម្រោងពង្រីក​អាជីកម្ម​អាចបង្កើតការងារ​ថ្មីបន្ថែម​ពី ៥ ដល់ ៣០ កន្លែងយ៉ាងតិច, ត្រូវមាន​ទីតាំងផលិតកម្ម​នៅក្នុងស្រុក ចុះបញ្ជី​ស្របច្បាប់ និងបង់ពន្ធ-អាករ​ត្រឹមត្រូវ ហើយត្រូវការ​ជាចាំបាច់​នូវឥណទាន សម្រាប់យក​ទៅប្រើប្រាស់​ជាទុនបង្វិល ទុនវិនិយោគ សម្រាប់​ពង្រីក​អាជីវកម្ម​ជាដើម។ 

ឥណទានក្រោម​កម្មវិធី​ពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូន​រហូតដល់ ៨០ ភាគរយនៃ​តម្លៃទ្រព្យ​ធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួល​យកទ្រព្យ​ធានាបំណុល​ក៏មានភាព​បត់បែនច្រើន ដោយទទួល​យកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិត​ធានាសងបំណុល​ពីភាគី​អ្នកទិញ ឬលិខិត​ធានាផ្សេងៗ វិញ្ញាបនបត្រ​ប្រាក់បញ្ញើ ក្រៅពី​អចលនទ្រព្យ (ដីនិងអាគារ)។ ធនាគារ​ក៏នឹងធ្វើ​ការសម្រប​សម្រួលបណ្តុះបណ្តាល រៀបចំផែន​ការ​អាជីវកម្ម របាយការណ៍​ហិរញ្ញវត្ថុ ក៏ដូចជាការត​ភ្ជាប់​ទីផ្សារ​ដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ទន្ទឹមការ​ផ្តល់​ឥណទានផងដែរ។

សូមបញ្ជាក់ផងដែរ ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម កាលពីពេលថ្មីៗនេះ​បានចុះ អនុស្សារណៈ​នៃការយោគយល់គ្នា​ស្តីពីកិច្ចសហ​ប្រតិបត្តិការ​អនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ជាមួយ​សមាគម​ចំនួន ០៣រួចមកហើយ រួមមាន សមាគម​សហគ្រិន​វ័យ​ក្មេងកម្ពុជា (YEAC) សមាគម​សហគ្រិន​ស្រ្តីកម្ពុជា (CWEA) និងសមាគម​អ្នកវិនិយោគ​កម្ពុជា (CIC)។

ការចុះ​អនុស្សារណៈទំាងនេះ មានគោលបំណង​ផ្តល់នូវ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​កម្មវិធីហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ដែលមាន​ទឹកប្រាក់​រហូតដល់ ៥០ លានដុល្លារអាមេរិក ដើម្បីផ្តល់​ឥណទាន​ដែលមានការ​ប្រាក់ទាប គំាទ្រដល់​សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យ​កែច្នៃផលិត​ផល​កសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរ​ឡើងនូវខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន ក្នុងគោលដៅ​បង្កើត​ការងារបន្ថែម ពង្រឹង​ភាពប្រកួត​ប្រជែង និងពង្រីកមូលដ្ឋាន​ផលិតក្នុងស្រុក សម្រាប់ជំរុញ​ទាំងការ​នាំចេញ និងកាត់បន្ថយ​ការនាំចូល​នៅក្នុងដំណាក់កាល​ដែលសេដ្ឋកិច្ច​កម្ពុជា​ជួបប្រទះបញ្ហា​ប្រឈម​មួយចំនួន​កើតចេញ​ពីជំងឺឆ្លង COVID-19 និងបញ្ហា EBA៕

None



អត្ថបទបន្ទាប់


គួច ចំរើន៖ គ្មានការបិទក្រុងព្រះសីហនុទេ!

ក្រោយពីខេត្តព្រះសីហនុ ត្រូវបានរកឃើញករណីថ្មី ឆ្លងមេរោគ Covid-19 ចំនួន ៣១ ករណីកាលពីថ្ងៃទី ២២ ម្សិលមិញនេះរួចមក រដ្ឋបាលខេត្តព្រះសីហនុ បានបើ…

ការ​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-ថៃ ថយ​ចុះ​ខ្លាំង ចន្លោះ​ពី​៦០ ទៅ​៧០%

អ្នក​ជំនាញ​និង​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា បាន​បញ្ជាក់​ថា បន្ទាប់ពី​មាន​ការ​ប្រកាស​បិទ​ច្រក​ព្រំដែន​រវាង​កម្ពុជា​និង​ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ