
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិក RAPPLER ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ថៃ និងឥណ្ឌូនេស៊ី ជាប្រទេសពីរដែលមានបញ្ហាកកស្ទះចរាចរណ៍អាក្រក់ជាងគេបំផុត។
ការស្រាវជ្រាវមួយដោយក្រុមហ៊ុននៅអាមេរិក វាស់វែងទៅលើចំនួនម៉ោងជាមធ្យមដែលអ្នកធ្វើដំណើរចំណាយនៅក្នុងការជាប់ស្ទះចរាចរណ៍ក្នុងអំឡុងម៉ោងដែលមនុស្សម្នាធ្វើដំណើរច្រើន។
ការស្រាវជ្រាវដដែលនេះ ផ្ដល់ចំណាត់ថ្នាក់ឲ្យប្រទេសថៃនៅលើគេបង្អស់ (៦១ម៉ោង) និងបន្ទាប់មក គឺប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែ ថៃ និងឥណ្ឌូនេស៊ី ជួនកាលជំនួសគ្នាទៅវិញទៅមក ក្នុងតំណែងលើគេបង្អស់នៃការកកស្ទះចរាចរណ៍។ ទីក្រុងម៉ានិល ប្រទេសហ្វ៊ីលីពិន ក៏មានបញ្ហាចរាចរណ៍ធ្ងន់ធ្ងរដែរ ប៉ុន្តែ មិនដល់ប្រទេសថៃ និងឥណ្ឌូនេស៊ី ទេ។
ចុះប្រទេសណាខ្លះដែលមានចរាចរណ៍ល្អជាងគេបំផុតនៅអាស៊ាន?
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី មានចរាចរណ៍លើដងផ្លូវល្អជាងគេបំផុត នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០។ សន្ទស្សន៍ចរាចរណ៍ឆ្នាំ២០១៤ បានចាត់ថ្នាក់សិង្ហបុរី និងកូឡាឡាំពួ ថាមានស្ថានភាពចរាចរណ៍ល្អប្រសើរជាងគេ៕