អាជ្ញាធរបិទចរាចរណ៍នៅតំបន់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក

អាជ្ញាធរសម្រេចបិទចរាចរណ៍នៅតំបន់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុករយៈពេល៣យប់


រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ នេះបានដាក់ចេញសេចក្ដីប្រកាសមួយ ស្ដីអំពីការផ្អាកចរាចរនៅកំណត់ផ្លូវមួយមួយចំនួនក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ដែលស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ រយៈពេល៣យប់ រាប់ចាប់ពី ថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
រូបតំណាងស្ពានអាកាសសន្ធរម៉ុក

ដើម្បីដំណើរការនូវការអនុវត្តការងារដែលមានប្រសិទ្ធភាពរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍កំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក រយៈពេល៣យប់និងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០២ខែវិច្ឆិកា ចាប់ពីវេលាម៉ោង៦៖០០ល្ងាចតទៅ រហូតទៅដល់ម៉ោង៧៖០០ព្រឹក។

បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ នឹងបិទចរាចរផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ផ្លូវលេខ ២៣៣ មហាវិថីម៉ៅសេងទុង ចាប់ពីធនាគារABA រហូតដល់ផ្លូវលេខ១២២។

ថ្ងៃទី៣១ ខែតុលា បិទខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ លេខ២៣៣ និងមហាវិថីម៉ៅសេទុង សាលាបឋមសិក្សាសន្ធរម៉ុក រហូតដល់ផ្លូវលេខ១៣៤។

ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២១ បិទចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក រហូតដល់ផ្លូវ ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ធនាគារABA ដល់ផ្លូវលេស២៣៣។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើការចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ចំណែកឯបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងការដ្ឋាន ក្រុមការងារនឹងសម្រួលជូនឆ្លងកាត់។ រហូតផុតរយៈពេលបីថ្ងៃនេះការដ្ឋាន និងបញ្ចប់ការងារ ហើយនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទ ហួន ស្រីនីត




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បើកបង្ហាញនូវ​ខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមាន-Premium Lager

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផល…

កម្ពុជានឹងធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ

នៅថ្ងៃទី២៨ ខែតុលានេះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ បានបញ្ចប់ជាស្ថាពរ ខណៈប្រទេសប្រុយណេ គឺជាប្រធាននៃកិច្ចប្រជុំនេះ។ កិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ