វិស័យធនាគារ

ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាម៉េរិក អាចជំរុញឱ្យធនាគារកណ្ដាលថៃ បញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ


សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំផុតរបស់ពិភពលោកត្រូវបានព្យាករថា នឹងធ្លាក់ចុះចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ ដែលបានជំរុញឱ្យធនាគារកណ្តាលថៃ ចាត់វិធានការបញ្ចុះអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនរហូតដល់១,៥% នៅឆ្នាំក្រោយ។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុនមូលបត្រ KGI Securities Thailand។
វិស័យធនាគារ
ដោយ

នៅក្នុងរបាយការណ៍របស់ខ្លួនដែលត្រូវបានកាសែត បាងកក ប៉ុស្ដិ៍ យកមកចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ក្រុមហ៊ុនមូលបត្រ KGI Securities Thailand បានលើកឡើងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាម៉េរិក នឹងធ្វើឱ្យទីផ្សារការងារវិលទៅរកភាពប្រក្រតី ប៉ុន្តែទន្ទឹមនេះ អត្រាការប្រាក់ខ្ពស់នឹងជះផលប៉ះពាល់ដល់អតិថិជនជាអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក កាន់តែខ្លាំង។

ហើយគួបផ្សំជាមួយនឹងការធ្លាក់ចុះនៃអតិផរណានៅសហរដ្ឋអាម៉េរិក ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងគំហុកដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចជាតិ។

ងាកមកប្រទេសថៃ ឯណេះវិញ ធនាគារកណ្តាលថៃ អាចនឹងបញ្ចុះអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនពី១% ទៅ១,៥% នៅឆ្នាំ២០២៥ ដើម្បីកាត់បន្ថយសម្ពាធ ឬផលប៉ះពាល់ទៅលើអតិថិជនជាអ្នកប្រើប្រាស់ និងអ្នកជាប់បំណុលនៅក្នុងប្រទេសថៃ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចេញអង្ករវៀតណាម កំពុងព្រួយបារម្ភចំពោះការចំណាយថ្លៃដើមផលិតកើនឡើង ខណៈតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ

ក្រុមហ៊ុននាំចេញអង្កររបស់វៀតណាម មួយចំនួន អាចប្រឈមនឹងការខាតបង់នៅឆ្នាំនេះដោយសារតម្លៃផលិតកម្មកើនឡើងខ្ពស់ រីឯតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ។…

តើមហាសេដ្ឋី អេឡិន ម៉ាស់ កំពុងបោះដៃឲ្យលោក ដូណាល់ ត្រាំ ដើម្បីចូលប្រឡូកក្នុងសមរភូមិនយោបាយអាម៉េរិក ឬយ៉ាងណា?

លោក អេឡិន ម៉ាស់ កំពូលមហាសេដ្ឋីអាម៉េរិក ត្រូវបានគេសង្ស័យថា អាចនឹងមានចំណាប់អារម្មណ៍នឹងនយោបាយនៅប្រទេសមហាអំណាយមួយនេះឡើងវិញ។ សារព័ត៌មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ