Covid-19 នៅវៀតណាម

ធនាគារ​ចាត់​វិធានការ​​ជួយសង្គ្រោះ​ក្រុមហ៊ុន​នានា​ពី​វិបត្តិ​ដោយសារ​ Covid-19


ធនាគារ​នៅវៀតណាម​នឹង​ទម្លាក់​អត្រា​ការប្រាក់ និង​ឈប់​យក​ថ្លៃ​សេវា​ធនាគារ​លើ​ឥណទាន​ក្នុង​តម្លៃ​ទឹកប្រាក់សរុប ១០,៧​ប៊ីលាន​ដុល្លារ​អាមេរិក ដើម្បី​ជំរុញ​ដល់​ការខ្ចី​ប្រាក់។
ធនាគារ​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែកឥណទាន​ដើម្បី​ជួយសង្គ្រោះ​ក្រុមហ៊ុន​នានា​ពី​វិបត្តិ​ដោយសារ​ Covid-19។
ដោយ

វិធានការនេះ​ជា​ផ្នែក​មួយ​នៃ​គំនិតផ្ដួចផ្ដើម​របស់​ធនាគារ​រដ្ឋ​វៀតណាម (SBV) ដើម្បីជួយសង្គ្រោះ​ក្រុមហ៊ុនទាំងឡាយពីការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​ការរាតត្បាត​នៃ​វីរុស កូរ៉ូណា (ឬ​ Covid-19)។ 

នាយកផ្នែក​ឥណទាន​របស់​ធនាគារ SBV បាន​និយាយថា ធនាគារ​ភាគច្រើន​បំផុត​បាន​យល់​ព្រម​ទម្លាក់​អត្រា​ការប្រាក់​របស់ខ្លួន ចន្លោះពី ០,៥ ដល់ ១% និង​លុបចោល​ថ្លៃ​សេវា​ទូទាត់​និង​ផ្ទេរ​ប្រាក់​ សម្រាប់​ក្រុមហ៊ុននានា​ដែល​ទទួលរង​ផល​ប៉ះពាល់​ពីមេរោគ Covid-19។ 

រដ្ឋាភិបាលវៀតណាម​ ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ កាត់បន្ថយ​អត្រា​ពន្ធ​ និង​ថ្លៃ​សេវា​នានា​សម្រាប់​ក្រុមហ៊ុន​ធុរកិច្ច​ទាំងឡាយ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មេរោគ​ Covid-19 ផង​ដែរ ដោយ​កាត់​បន្ថយ​ក្នុង​ទឹកប្រាក់​ប្រមាណ ១,៣​ប៊ីលាន​ដុល្លារ។ 

ទាំង​នេះ​ជា​វិធានការ​ចម្បងៗ ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ដាក់ចេញ ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ខណៈ​ដែល​ការឆ្លងរាតត្បាត​នៃ​វីរុស Covid-19 បាន​វាយ​ប្រហារ​ទៅ​លើ​វិស័យ​ជាច្រើន រួមមាន ទេសចរណ៍ អាកាសចរណ៍ និង​ពាណិជ្ជកម្ម។ 

ឆ្នាំ​២០២០នេះ កំណើន GDP របស់​វៀតណាម ត្រូវគេរំពឹង​ថា នឹង​មាន​កម្រិត​ទាប​បំផុត​ដែលមិនធ្លាប់​មាន​ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ​នេះ ដោយក្រសួង​ផែនការ​និង​វិនិយោគ​ព្យាករ​កំណើន​ត្រឹមតែ ៥,៩៦% ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​នេះ៕ (ប្រភព៖ VN Express)




អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល ប្រកាសរកឃើញ «ពលរដ្ឋខ្មែរដំបូងគេ ដែលមានមេរោគ Covid-19»

បុរសជនជាតិខ្មែរ វ័យ ៣៨ ឆ្នាំម្នាក់ ត្រូវបានក្រសួង សុខាភិបាលកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃទី ០៧ មីនានេះ ថា បានឆ្លងមេរោគ Covid-19 ដែលក្រសួង…

ធនាគារអេស៊ីលីដា៖ វិនិយោគិនអាចទិញហ៊ុនអេស៊ីលីដាប៉ុន្មានក៏បាន ឲ្យតែមានលុយ!

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ អេស៊ីលីដា បានបញ្ជាក់ថា វិនិយោគិន អាចធ្វើការទិញភាគហ៊ុនរបស់ធនាគារអេស៊ីលីដាបានក្នុងចំនួន ប៉ុន្មានក៏បាន ឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ