ទីក្រុងរាម

គម្រោងអភិវឌ្ឍទីក្រុងរាមតម្លៃ ១៦ពាន់លានដុល្លារកំពុងបង្កើនល្បឿនសាងសង់ឡើងវិញ ក្រោយរាំងស្ទះដោយសារកូវីដ១៩


គម្រោងយក្ស Bay of Lights ឬគម្រោងទីក្រុងរាម តម្លៃ១៦ពាន់លានដុល្លារអាមេរិក នៅក្នុងខេត្តព្រះសីហនុ កំពុងចាប់ផ្ដើមបង្កើនល្បឿនការងារសាងសង់របស់ខ្លួនឡើងវិញហើយ ក្រោយពីគម្រោងនេះ បានជួបបញ្ហារាំងស្ទះមួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ថ្នាក់ដឹកនាំ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ បានអះអាងថាការងារសាងសង់គម្រោងនេះ នឹងត្រូវធ្វើឡើងជា ៥ដំណាក់កាល ហើយនឹងបញ្ចប់ទាំងស្រុងនៅចន្លោះឆ្នាំ ២០៣០-២០៤០។
គម្រោងអភិវឌ្ឍទីក្រុងរាមតម្លៃ ១៦ពាន់លានដុល្លារកំពុងបង្កើនល្បឿនសាងសង់ឡើងវិញ ក្រោយរាំងស្ទះដោយសារកូវីដ១៩
ដោយ

គម្រោងអភិវឌ្ឍន៍ Bay of Lights ឬ ទីក្រុងរាម ជាគម្រោងទីក្រុងរណបឆ្នេរសមុទ្រ ដែលលាតសន្ធឹងលើផ្ទៃដី ៩៣៤ ហិកតា ដោយក្នុងនោះ នឹងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើបៗ អគារលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម និងតំបន់កម្សាន្ដ​លំដាប់កំពូលជាច្រើនផងដែរ។ គម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Canopy Sands Development ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនចិនធំមួយ​កំពុងបោះទុនវិនិយោគដ៏សម្បើម​នៅកម្ពុជា។

លោក អៀន តាន់ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Canopy Sands Development ដែលជាអ្នកអភិវឌ្ឍ៍គម្រោង Bay Of Lights បានអះអាងថា គម្រោងទីក្រុងរណបនេះបច្ចុប្បន្ន កំពុងអភិវឌ្ឍន៍ដល់ដំណាក់កាលទី៣ហើយ ដោយមានការចាក់បំពេញដីខ្សាច់​លុបសមុទ្រ ហើយនឹងបន្ដសាងសង់ហេដ្ឋរចនាសម្ព័ន្ធ និងអគារ​មួយចំនួន​នៅពេលពេលខាងមុខនេះ។

លោក អៀន តាន់ បន្ថែមថា កត្តាដែលធ្វើឲ្យ​ក្រុមហ៊ុន​សម្រេច​បោះទុនវិនិយោគ​នៅក្នុងគម្រោងដ៏សម្បើមមួយនេះ ដោយសារតែមើលឃើញពីឱកាសសក្ដានុពល​របស់ខេត្តព្រះសីហនុ ពិសេស​តំបន់រាមតែម្ដង ដ្បិតវានៅ ជិតព្រលានយន្តហោះ អន្តរជាតិកងកេង នៅក្បែរផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស និងជាពិសេសមានផ្លូវខ្វាត់ខ្វែងតភ្ជាប់ទៅកាន់ក្រុងព្រះសីហនុ ។

លោកបន្ថែមថា កាលពីអំឡុងកូវីដ១៩ គម្រោងនេះ ធ្លាប់បានជួបបញ្ហារាំងស្ទះការងារសាងសង់មួយចំនួនដែរ ប៉ុន្ដែ ក្រោយកូវីដ១៩ធូរស្រាល​ក្រុមហ៊ុន​បាន​ចាប់ផ្ដើមពន្លឿងការងារសាងសង់ឡើងវិញ ដើម្បីឈានទៅសម្រេចតាមផែនការ។

នៅក្នុងគម្រោង Bay of Lights នេះដែរ បើតាម​ការអះអាង​របស់​ថ្នាក់ដឹកនាំក្រុមហ៊ុនបានឲ្យដឹងថា ក៏មានការសិក្សាអំពីគម្រោងបង្កើតឲ្យមាន កន្ត្រកខ្សែរ៉ក ឬហៅថា Cable Car ផងដែរ ដោយបច្ចុប្បន្ន​ កំពុងត្រូវបានសិក្សាដោយក្រុមហ៊ុន​របស់​ប្រទេសអូទ្រីស។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាន​អះអាងថា ការអភិវឌ្ឍគម្រោង Bay Of Lights គឺជាការបង្ហាញឲ្យឃើញពី​សក្ដានុពល​របស់ខេត្តព្រះសីហនុ ក៏ដូចជាការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ហើយវាឆ្លើយតបទៅនឹង​ផែនការមេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ​ឲ្យក្លាយទៅជា​តំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណង។ ឯកឧត្តម បន្ថែមថា គម្រោងនេះ ក៏មិនអាចកើតឡើងបានដែរ ប្រសិនបើគ្មានការចូលរួមគាំទ្រ​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការលើកទឹកចិត្ត​ជាច្រើនសម្រាប់អ្នកអភិវឌ្ឍ​ និង​អ្នកដែលវិនិយោគនៅក្នុងគម្រោងនេះ ដូចជា​វិធានការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធជាច្រើនទៀត។

តាមផែនការ​នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ គម្រោងអភិវឌ្ឍទីក្រុងរាមនេះ នឹង​មានកិច្ចសហប្រតិបត្តិការ​ជាមួយនឹង​តួអង្គសំខាន់ៗនៅក្នុងវិស័យសាធារណៈ និងឯកជន នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ភ័ស្ដុភារកម្ម ការលក់រាយ ការដឹកជញ្ជូន សុខាភិបាល និងអប់រំ ដើម្បី បង្កើតការអភិវឌ្ឍន៍ជាបន្ដបន្ទាប់​សម្រាប់គម្រោងនេះ៕

None



អត្ថបទបន្ទាប់


ខេត្តព្រះសីហនុ កំពុងសិក្សាគម្រោងបង្កើតសារមន្ទីរសង្គ្រាមក្រោមបាតសមុទ្រ ដើម្បីទាក់ទាញទេសចរ

មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្ត និងសហការជាមួយក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group…

និយ័តករបរធនបាលកិច្ច បន្ដជំរុញកិច្ចសហការជាមួយអង្គភាពសារព័ត៌មាន ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ