រោងចក្រ​រើពីចិន​ទៅវៀតណាម

រោងចក្រស្បែកជើងអាមេរិក​ម៉ាក Brook នឹងរើពីចិន ទៅវៀតណាម នៅចុងឆ្នាំនេះ


ក្រុមហ៊ុនស្បែកជើងអាមេរិក ដែលមានមូលដ្ឋានរោងចក្រផលិតនៅប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងរើរោងចក្រពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពី លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ប្រកាសគំរាមដំឡើងពន្ធគយលើផលិតផលស្បែកជើង នាំចូលពីប្រទេសចិន ប្រមាណ ២០ ទៅ ៤៥ភាគរយ។
រោងចក្រស្បែកជើងអាមេរិក Brook នឹងរើពីចិន ទៅវៀតណាម នៅចុងឆ្នាំនេះ (https://e.vnexpress.net/)
ដោយ

មួយរយៈ​ចុងក្រោយនេះ រោងចក្រ​ពីប្រទេស​ចិន​កាន់តែច្រើន បាន​រើ​ពី​ប្រទេសចិន ទៅកាន់​ប្រទេស​តំបន់ស៊ីអាគ្នេយ៍​ពិសេស គឺវៀតណាម​តែម្ដង ដោយសារតែ សម្ពាធនៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែលបាន​និងកំពុង​បន្ត​អូសបន្លាយ។

​ជាក់ស្ដែង ត្រូវបាន​ស្រង់​សម្ដី ដោយ​សារព័ត៌មាន Reuters លោក Jim Weber នាយកប្រតិបត្តិ​ក្រុមហ៊ុន​ស្បែកជើងកីឡាម៉ាក​ Brook របស់​អាមេរិក បាន​ឲ្យដឹងថា ក្រុមហ៊ុននេះ បានសម្រេចចិត្ត​រួចហើយថា នឹង​រើផលិតកម្ម​របស់ខ្លួន​ភាគច្រើន​ចេញពីប្រទេស​ចិន ទៅកាន់ប្រទេស​វៀតណាមវិញ។ លោកថា ក្រុមហ៊ុន​លោក បាន​ចំណាយពេល​យូរណាស់​មុនសម្រេចបែបនេះ ។ វាជារឿង​មួយពិបាកមែនទែន ប៉ុន្ដែ យ៉ាងណា​ក្រុមហ៊ុនអាមេរិកនេះ ច្បាស់ហើយ​ថា នឹង​រើ​រោងចក្រ​ពីចិន ទៅកាន់វៀតណាម នៅចុង​ឆ្នាំនេះ​ហើយ ខណៈដែល​រោងចក្រ​នេះ មាន​សមត្ថភាព​បង្កើត​ការងារ​រហូតដល់​៨ពាន់​កន្លែង។

បច្ចុប្បន្ន​ប្រទេសវៀតណាម ត្រូវបាន​ដឹងថា មានផលិតកម្ម​​ស្បែកជើង​កីឡា​ម៉ាក BrooK របស់​អាមេរិកនេះ ក្នុងទំហំ​ប្រមាណ ៥៥ ភាគរយ ខណៈដែល​នៅសល់ប៉ុន្មាន​គឺមានការ​ផលិត​នៅក្នុងប្រទេស​ចិន។ ប៉ុន្ដែ នៅពេល​ដែលមាន​ការ​រើ​រោងចក្រ​ពីចិន មកវៀតណាមនេះ  វានឹងធ្វើឲ្យ​រោង​ចក្រ​ស្បែកម៉ាក​អាមេរិក​មួយនេះ នឹង​បង្កើន​ផលិតកម្ម​នៅក្នុង​ប្រទេសវៀតណាម​រហូត​ដល់​ប្រមាណ ៦៥ ភាគរយ និងនៅ​ប្រទេសចិន នៅសល់​តែប្រមាណ ១០ភាគរយប៉ុណ្ណោះ និង​មាន​២៥ភាគរយ​ទៀត គឺ​ផលិត​នៅក្នុង​ប្រទេស​ទី៣។

តាំងតែពីឆ្នាំ ២០១៨ មក ប្រទេសវៀតណាម ត្រូវបាន​គេចាត់ទុកថា គឺជា​ទិសដៅ​ដ៏ទាក់ទាញយ៉ាង​សំខាន់​មួយ សម្រាប់​រោងចក្រ​ផលិត​ធំៗ​បានសម្លឹងឃើញ​ក្នុងការ​ផ្លាស់ប្ដូរ​មូលដ្ឋាន​ផលិត​ចេញ​ពីប្រទេសចិន​ ដោយសារតែ​ឥទ្ធិពល​នៃសង្គ្រាមពាណិជ្ជកម្ម​រវាង​ចិន និងអាមេរិក​ដែលកំពុង​តែ​បន្ត​កម្ដៅ​ឥតឈប់ឈរ​នៅឡើយ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន​Adidas កាលពីខែ​ឧសភា​ឆ្នាំមុន ក៏បាន​រើ​ការផលិត​ស្បែកជើង​ប្រទេសចិន មកកាន់​ប្រទេស​វៀតណាមដែរ។

រោងចក្រ​ផ្គត់ផ្គង់​គ្រឿងបង្គុំ​សម្រាប់​ក្រុមហ៊ុន​ Apple គឺក្រុមហ៊ុន​តៃវ៉ាន់ Foxconn ក៏បាន​រើទៅកាន់វៀតណាម​ដែរ។ រីឯក្រុមហ៊ុន Samsung កាលពីខែធ្នូ​ឆ្នាំមុននេះ ក៏បាន​បិទរោងចក្រ​ផលិត​ទូរស័ព្ទ​មួយ ក្នុង​ចំណោម​រោងចក្រ​ចំនួន ពី​នៅប្រទេស​ប្រទេស​ចិនផងដែរ ដោយ​ផ្ដោត​លើ​ការផលិត​នៅក្នុង​ប្រទេស​ចំណាយ​ការផលិត​ថោក​ដូចជា​វៀតណាម និងឥណ្ឌា​ជាដើម។

គួរបញ្ជាក់ថា របាយការណ៍ពីគយ​វៀតណាម គិតនៅក្នុង​ត្រីមាសទី១ ឆ្នាំ​២០១៩នេះ វៀតណាម​បាននាំចេញ​ស្បែកជើង ​ក្នុងតម្លៃ​ជាទឹកប្រាក់​កើនដល់ប្រមាណ ៤ពាន់​លាន​ដុល្លារអាមេរិក កើន១៤% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ​២០១៨។ ក្នុងនោះ ទីផ្សារ​សំខាន់​ មានដូចជា​អឺរ៉ុប បន្ទាប់មក គឺអាមេរិក ខណៈដែល​ទីផ្សារទាំងពីរនេះ គឺគ្របដណ្ដប់​ប្រមាណ ៦៣ ភាគរយ នៃ​ការនាំចេញ​ស្បែកជើង​សរុប​របស់​ប្រទេសវៀតណាម។ 

បើតាមការអះ​អាងពីអ្នកជំនាញ​សេដ្ឋកិច្ច​វៀតណាម ដែលបាន​ប្រាប់សារព័ត៌មាន​ក្នុង​ស្រុកថា ប្រទេស​វៀត​ណាម មានសមត្ថភាព​ផលិតស្បែកជើង​ប្រមាណ ១ពាន់លាន​គូក្នុង​មួយឆ្នាំៗ ដើម្បីនាំចេញ​ទៅកាន់ទីផ្សារ​ក្រៅប្រទេស ពិសេសគឺ​ទីផ្សារអឺរ៉ុប​តែម្ដង ប៉ុន្ដែ ចំនួននេះ ហាក់នៅ​មាន​តិចតួច​នៅឡើយ បើធៀប​នឹងតម្រូវការ​ស្បែកជើង​សកលលោក ដែលមាន​ប្រមាណ ២៣ ពាន់លាន​គូក្នុង​មួយឆ្នាំៗ៕ 

None



អត្ថបទបន្ទាប់


បើអ្នកជួប​បញ្ហា​ក្រដាសប្រាក់​នៅពេលដកពី ATM តើគួរធ្វើដូចម្ដេច? ករណីសិក្សាពីធនាគារ ABA!

មួយ​រយៈពេល​កន្លង​ទៅ​ថ្មីៗនេះ គេ​សង្កេត​ឃើញមាន​ការ​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក ត្អូញត្អែរ ឬចោទប្រកាន់អំពី​ក្រដាសប្រាក់​ដុល្លារក្លែងក្លាយ ដែល…

កណ្ដុរហិតមីននៅកម្ពុជា នឹងក្លាយជាតួអង្គនៃភាពយន្តឯកសាររបស់និស្សិតមកពីអង់គ្លេស

គេនៅចាំបានថា កាលជាងមួយឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ស្វាគមន៍«វីរកណ្ដុរ»ហិតមីនជាច្រើនក្បាល មកពីប្រទេស​តង់ហ្សានី ដែលនាំយកមក​បម្រើ​ដល់​ការង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ