
សរុបចំនួនអ្នកឆ្លងគិតត្រឹមព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ មានដល់ទៅ ១.៣២៥នាក់ហើយ ខណៈអ្នកជាសះស្បើយមាន ៧៣០នាក់។ ក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់៨១០នាក់ហើយ។
យ៉ាងណាមិញ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន២០នាក់ដែលត្រូវបានរកឃើញនៅព្រឹកថ្ងៃទី ១៥ ខែមីនា គឺមាន១៨នាក់ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលត្រូវបានរកឃើញនៅរាជធានីភ្នំពេញ និងរកឃើញ២នាក់ផ្សេងទៀតជាករណីនាំចូល។
ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារមួយចំនួនដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕