បច្ចុប្បន្នភាព​ Covid-19 នៅកម្ពុជា

គិតត្រឹមព្រឹកថ្ងៃទី ១៣ មេសានេះ កម្ពុជាមិនមានករណីឆ្លងថ្មី អ្នកជាថ្មី និងអ្នកស្លាប់ ដោយសារ Covid-19ទេ!


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា រហូតម៉ោង ៩ព្រឹក ថ្ងៃទី ១៣ មេសា ២០២០ កម្ពុជាពុំបានរកឃើញករណីឆ្លងថ្មីមេរោគ COVID-19 នោះទេ ខណៈករណីឆ្លងសរុប នៅរក្សាត្រឹមចំនួន ១២២ករណីដដែល។ អំឡុងពេលជាមួយគ្នានេះ ក៏គ្មានករណីជាសះស្បើយថ្មីដែរ និងពុំមានអ្នកស្លាប់បាត់បង់ជីវិតនោះដែរ ។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

គិត​មកទល់ព្រឹកថ្ងៃទី ១៣ ខែមេសានេះ តួលេខ អ្នក​ឆ្លងថ្មី និងអ្នក​ជាសះស្បើយ គឺមិនមាន​ការប្រែប្រួលអ្វីនោះទេ ពោលគឺ អ្នកឆ្លងសរុប​នៅតែ១២២ ករណីដដែល ខណៈដែល​អ្នកជាសះស្បើយ ក៏មិនមាន​កើនឡើងដែរ គឺ​នៅមាន​ចំនួន ៧៧នាក់ ហើយករណី​ស្លាប់ដោយសារ Covid-19 ក៏​គ្មានដែរ។

បើតាម​ការអះអាង​រស់ នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង បាន​គូសបញ្ជាក់ថា ខាង​អាជ្ញាធរ​ក៏​មិនទាន់រក​ឃើញ​ភ័ស្តុតាង​ជាក់ស្តែង​បញ្ជាក់ថា​ មានការឆ្លង​ក្នុងសហគមន៍​នៅឡើយទេ​ តែលទ្ធភាព​នឹងអាច​កើតមានឡើង​ ដូច្នេះប្រជាពលរដ្ឋ​បន្តប្រុង​ប្រយ័ត្ន​ជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញ​ក្រៅផ្ទះបើ​មិនចាំបាច់​ ។

សូមបញ្ជាក់ថា តាមតួលេខ គិតមកទល់​ព្រឹក​ថ្ងៃទី ១៣ ខែ​មេសា ឆ្នាំ ២០២០នេះ ចំនួន អ្នកឆ្លង​ Covid-19 នៅទូទាំង​ពិភពលោក​មានការកើនឡើងដល់​ទៅជាង ១,៨ លាននាក់​ ក្នុងនោះ សហរដ្ឋអាមេរិក​មានចំនួន​អ្នកឆ្លង​ច្រើនជាងគេ​បង្អស់ ដែលមាន​ជាង ៥៥​ម៉ឺននាក់ ខណៈដែលអ្នកស្លាប់​មាន​ជាង២,២ម៉ឺននាក់។ បន្ទាប់មក គឺប្រទេសអេស្ប៉ាញ មាន​អ្នកឆ្លង​ជាង ១៦ម៉ឺននាក់, អ៊ីតាលី មានជាង ១៥ម៉ឺននាក់, បារាំង ជាង​១៣ម៉ឺននាក់ និងអាល្លឺម៉ង់ មានជិត ១៣ម៉ឺននាក់៕

None



អត្ថបទបន្ទាប់


ក្រសួងការងារ៖ រោងចក្រសហគ្រាសស្ទើរ១០០% បើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃបុណ្យចូលឆ្នាំទី១

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា នៅព្រឹកថ្ងៃនេះមានរោងចក្រប្រមាណជាង៩៥% បានបើកដំណើរការកាងារជាធម្មតា ខណៈដែលមាន…

វៀតណាម​បញ្ចុះ​តម្លៃ​អគ្គិសនី ៣ខែ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់ពី​វីរុស​កូវីដ១៩

រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​យល់​ព្រម​បញ្ចុះ​តម្លៃ​ប្រើប្រាស់​អគ្គិសនី ១០% សម្រាប់​រយៈពេល​បីខែ គឺ​ខែមេសា ខែ​ឧសភា និងខែ​​មិថុនា។ នេះ​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ