សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង២៦២នាក់នោះ សុទ្ធតែជាករណីចម្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ទាំងអស់ ខណៈដែលអ្នកជាសះស្បើយមានចំនួន៧៤នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សម្រាប់អ្នកវិជ្ជមានករណីសហគមន៍ទាំង២៦២នាក់ រួមមាន២៣២ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល៤ករណី, ស្វាយរៀង១ករណី, ខេត្តព្រះសីហនុ១២ករណី, សៀមរាប២ករណី, តាកែវ ២ករណី, ពោធិ៍សាត់ ២ករណី, ព្រៃវែង២ករណី, កំពង់ចាម ២ករណី, ត្បូងឃ្មុំ ១ករណី, កំពង់ស្ពឺ១ករណី និងខេត្តកំពង់ធំ១ករណី។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥៤៨០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២៣៩៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៣០៤៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៣៨នាក់៕