នាំចេញស្វាយ​ស្រស់​លើកដំបូង​ទៅកាន់ប្រទេសចិន

កម្ពុជា បាននាំចេញស្វាយស្រស់លើកដំបូងទៅកាន់ប្រទេសចិនហើយ ក្រោយពី​ចុះពិធីសារ​នាំចេញ​បានជិត​​៦ខែ


ក្រោយពីបានចុះចុះពិធីសាររួមគ្នារវាងក្រសួងកសិកម្មកម្ពុជា និងអគ្គរដ្ឋបាលគយចិន កាលពីខែមិថុនា ឆ្នាំ២០២០រួចមក នៅទីបំផុត ផ្លៃស្វាយស្រស់ចំនួន ១កុងតឺន័រ ត្រូវបានដឹកចេញពីកម្ពុជាកាន់ប្រទេសចិនលើកដំបូងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមហ៊ុនហ៊ុន ទី។ នេះបើតាមការអះអាងរបស់ក្រសួងកសិកម្ម។
កម្ពុជា បាននាំចេញស្វាយស្រស់លើកដំបូងទៅកាន់ប្រទេសចិនហើយ ក្នុងចំនួន១កុងតឺន័រ (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម)
ដោយ

នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុន ហ៊ុនទី បាន​សាកល្បង​ដឹកជញ្ជូន​ផ្លែស្វាយ​ស្រសង់​មួយ​កុងតឺន័រ​ពីប្រទេស​កម្ពុជា​ឆ្លងកាត់​ប្រទេសវៀតណាម ឆ្ពោះទៅកាន់​ទីផ្សារប្រទេសចិន។

បើតាម​ក្រសួង​កសិកម្ម ក្រុមហ៊ុន ហ៊ុនទី នេះ បាន​បោះទុន​វិនិយោគ​វិស័យ​កសិកម្ម​នៅកម្ពុជា លើការ​លាង​សម្អាត ការវេចខ្ចប់ ការបង្កើត​ឃ្លាំង​ស្ដុក​ត្រជាក់ និងការ​នាំចេញ​ផលិតផល​កសិកម្ម​នៅកម្ពុជា​កាលពីឆ្នាំ​២០១៧។ 

តាមការបញ្ជាក់​របស់​ក្រុមហ៊ុននាំចេញស្វាយខាងលើនេះ​បានឲ្យដឹងថា៖ ក្រោយពីបញ្ចប់​នៃការ​សាងសង់ និងដំឡើង​ឧបករណ៍​សម្លាប់​សមាសភាព​ចង្រៃ (ពងរុយ) នៅក្នុងផ្លែ​ស្វាយ​រួចរាល់​មក ក្រុមហ៊ុន​បានចាប់​ផ្តើម​ដឹកជញ្ជូន​ស្វាយ​ពីចម្ការ​មកសម្អាត និងវេចខ្ចប់ ដោយបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មករ​ចំនួន​ ៧០ នាក់ ជាបឋម ​ដោយត្រូវ​ប្រើប្រាស់​រយៈពេល​បីថ្ងៃ ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​មួយ Container ។ ក្រុមហ៊ុនក៏​មាន​ក្តីសង្ឃឹមថា ក្រោយពីទទួល​បាន​បទពិសោធន៍​ពីការលាង​សម្អាត និងវេចខ្ចប់​ក្នុងរយៈពេល​បីថ្ងៃ​កន្លង​មកនេះ នឹងជួយ​ដល់ក្រុមហ៊ុន​បង្កើន​ល្បឿន​នៃការនាំចេញ​ផ្លែស្វាយ​ស្រស់​ពីកម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នាពេលខាងមុខ ។

បើតាម​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ធ្លាប់បាន​លើកឡើង​កាលពីខែ​មិថុនា​កន្លងទៅ បាន​ឲ្យដឹងថា យ៉ាងហោចណាស់ កម្ពុជា អាចនឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារចិន ៥០ម៉ឺនតោន​ជារៀងរាល់ឆ្នាំ ក្រោយពី​មាន​ពិធីសារ​ផ្លូវការ​សម្រាប់​បើក​ផ្លូវ​ដល់​ការនាំចេញនេះ។

ក្រោយពី​មានពិធីសារ​នាំចេញ​ផ្លែស្វាយត្រូវបាន​ចុះហត្ថលេខា​រួចមក​ អគ្គនាយកដ្ឋាន​កសិកម្ម បានទទួល​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការស្វាយ និងទីតាំង​វេចខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ចំនួន​៤៨​ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។

របាយការណ៍ពីក្រសួង​កសិកម្ម​បាន​បង្ហាញថា នៅរយៈពេល១១ ខែឆ្នាំ ២០២០នេះ ផ្លែស្វាយស្រស់​ចំនួន​ជាង ៩ម៉ឺន តោន ត្រូវបាន​នាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដែល​មាន​កំណើន ៨៣,៥០% ធៀបទៅនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


វិនិយោគិនវៀតណាមបោះទុនវិនិយោគនៅក្រៅប្រទេសជាង៤៩០ លានដុល្លារ នៅរយៈពេល ១១ ខែឆ្នាំ២០២០

វិនិយោគិនវៀតណាម បានចាក់បញ្ចូលទុនវិនិយោគសរុប ជាង ៤៩០ លានដុល្លារអាមេរិក នៅក្នុងគម្រោងវិនយោគនៅក្រៅប្រទេសក្នុងរយៈពេល ១១ ខែដំបូងនៅឆ្នាំ២០…

តើត្រូវអនុវត្តលក្ខខណ្ឌតម្រូវអ្វីខ្លះ ទើបអាចនាំចេញស្វាយស្រស់ទៅចិនបាន?

កម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងជំរុញការនាំចេញ ផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលផ្លែស្វាយស្រស់១កុងតឺន័រ ត្រូវបានដឹកទៅកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ