តម្លៃប្រេងឥន្ធនៈ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើង ស្របពេលតម្លៃប្រេងឆៅពិភពលោកក៏កើនកាន់តែខ្ពស់


តម្លៃប្រេងឆៅលើទីផ្សារពិភពលោកនៅតែបន្ដហក់ឡើងខ្ពស់ដដែលមកទល់ថ្ងៃនេះ ដោយតម្លៃប្រេងឆៅមួយបារ៉ែលបានកើនឡើងដល់ទៅជាង ៧២ដុល្លារអាមេរិកហើយ។ ការកើនឡើងថ្លៃនៃប្រេងឆៅពិភពលោកនៅមួយរយៈចុងក្រោយនេះ ក៏បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈដែលលក់រាយក្នុងស្រុកនៅកម្ពុជាក៏បានកើនឡើងកាន់តែខ្ពស់ជាងមុនដែរ ពោលគឺតម្លៃប្រេងសាំងធម្មតា ដែលត្រូវដាក់នៅកម្ពុជាចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២១ មានតម្លៃ ៣.៩០០រៀលក្នុងមួយលីត្រ ដែលបានកើនឡើង១០០រៀលថែមទៀត បើធៀបនឹងតម្លៃកាលពីខែមុន។ នេះបើតាមសេចក្ដីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម។
តម្លៃប្រេងឥន្ធនៈ
ដោយ

តារាង​រាយលក់រាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា ដែលបង្ហាញដោយ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យដឹងថា សម្រាប់​ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី​៣០ ខែមិថុនា​ឆ្នាំ២០២១ តម្លៃប្រេង​សាំងធម្មតា​ត្រូវដាក់លក់ក្នុងតម្លៃ​៣.៩០០រៀល​ក្នុងមួយលីត្រ កើនឡើង​១០០រៀល​ថែមទៀត បើធៀបនឹងតម្លៃកាល​ខែមុនមានតែត្រឹម​៣.៨០០រៀលក្នុងមួយលីត្រ ហើយ​ប្រេង​ម៉ាស៊ូតវិញ លក់​ក្នុងតម្លៃ ​៣.៥៥០រៀលក្នុងមួយលីត្រ​ ឡើងថ្លៃ​១០០រៀល​ដូចគ្នាដែរ។

ការកើនឡើងតម្លៃ​ប្រេងឆៅ​នៅកម្ពុជា គឺកើតឡើង​ស្របពេល​តម្លៃ​ប្រេងឆៅក្នុងទីផ្សារសកលលោក​ក៏ហក់ឡើងកាន់តែខ្ពស់ទៅៗដែរ ដោយ​តម្លៃប្រេងឆៅ​​នៅទីផ្សារអាមេរិក​កើនឡើងថ្លៃដល់ទៅ​ជាង​៧២ដុល្លារ​អាមេរិកហើយ​ក្នុងមួយធុងបារ៉ែល ខណៈដែល​នៅទីផ្សារអង់គ្លេស​​វិញ ប្រេងឆៅ​លក់ក្នុងតម្លៃ​ជាង​៧៤ដុល្លារអាមេរិក​ក្នុងមួយធុងបារ៉ែល។ 

តម្លៃប្រេងឆៅពិភពលោកបាន​​ហក់ឡើងថ្លៃ​ក្រឺតៗ​ ចាប់តាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ពោលគឺតម្លៃប្រេងឆៅ​កាលពីខែវិច្ឆិកា​ឆ្នាំ២០២០ ធ្លាប់មាននៅត្រឹមតែជាង ​៣៧​ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ ប៉ុន្ដែមកទល់បច្ចុប្បន្នតម្លៃប្រេងឆៅ​បានហក់ឡើងដល់ទៅជាង ​៧០ដុល្លារហើយក្នុងមួយធុងបារ៉ែល។

ការកើនឡើងថ្លៃនៃទីផ្សារប្រេងឆៅពិភពលោក ក៏ដោយសារតែ​ការមានក្ដីរំពឹង​នៃការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក ដែលជំរុញ​ឲ្យមានការធ្វើដំណើរ​កាន់តែច្រើនឡើងវិញ។ មួយវិញទៀត ការឈប់សម្រាក​​​រដូវក្ដៅនៅតំបន់អឺរ៉ុប និងអាមេរិក​ក៏ជា​កត្តា​ជំរុញឲ្យមានតម្រូវការ​​ប្រើប្រាស់ប្រេង​ឥន្ធនៈហក់ឡើងខ្ពស់ផងដែរ។

ទាក់ទង​នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈនេះដែរ ថ្មីៗនេះ ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា គ្រោង​នឹងបង្កើនការចំណាយដល់ទៅប្រមាណជិត ២ពាន់លានដុល្លារ ទៅលើការឧបត្ថម្ភសម្រាប់មុខទំនិញប្រេងឥន្ធនៈ និងប្រេងឆា នៅក្នុងឆ្នាំ២០២១ ដោយការចំណាយឧបត្ថម្ភនេះ គឺមានច្រើនជាងដល់ទៅជាង២ដង នៃថវិកាដែលរដ្ឋបានបែងចែកស្រាប់កាលពីពេលកន្លងទៅ។ ការបង្កើនថវិកាឧបត្ថម្ភធនទៅលើតម្លៃប្រេងឥន្ធនៈ និងប្រេងឆារបស់ម៉ាឡេស៊ី គឺសំដៅធ្វើយ៉ាងណាមិន​ឲ្យតម្លៃប្រេងទាំងនេះឡើងថ្លៃខ្ពស់ពេក ដើម្បីជួយសម្រាលបន្ទុកចំណាយដល់ពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារតែកូវីដ-១៩រាតត្បាត៕

None



អត្ថបទបន្ទាប់


រយៈពេល១ឆ្នាំ អាជីវកម្មជាង ៦ពាន់ បានចុះបញ្ជីតាមដានអនឡាញ ជាមួយដើមទុនជាង២.៦០០លានដុល្លារ

យ៉ាងហោចណាស់មានអាជីវកម្មជាង៦ពាន់ ជាមួយនឹងដើមទុនជាង ២ពាន់៦រយលានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមរយៈថ្នាក់បច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសេ…

តើត្រីក្នុងស្រុកពិតជាមិនអាចប្រកួតប្រជែង នឹងតម្លៃត្រីនាំចូលពីក្រៅប្រទេស​មែនទេ? ហេតុអ្វី?

បញ្ហាខ្វះឈ្មួយទិញ បាននិងកំពុងធ្វើឲ្យត្រីក្នុងស្រុកចាល់រាប់ពាន់តោននៅតាមអាងចិញ្ចឹមត្រីនៅទូទាំងប្រទេស ហើយវាក៏កំពុងចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់វា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ