ពលរដ្ឋ​ជាប់​បំណុល​ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ

អ្នកខ្ចីបុលពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កើនឡើងដល់ជាង ៤លាននាក់


ឆ្នាំ២០១៨កន្លងទៅ ចំនួនអ្នកខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ជាង ជាង ៤លាននាក់ ដែលមានចំនួនទឹកប្រាក់កម្ចីសរុបប្រមាណ ៣០ពាន់លានដុល្លារអាមេរិក ខណៈប្រាក់បញ្ញើ​មានជាង ២២ ពាន់លានដុល្លារអាមេរិក​ និងមាន​ដាក់ប្រាក់​បញ្ញើ​ជាង៨​លាន​គណនី។ នេះបើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា។
ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រមាណ ១៧​ពាន់​លាន​ដុល្លារ
ដោយ

យោងតាមរបាយការណ៍​​ប្រចាំ​​ឆ្នាំ​របស់​ធនាគារជាតិ នៃកម្ពុជា​បង្ហាញថា ក្នុងឆ្នាំ ២០១៨នេះ សម្រាប់តែគ្រឹះស្ថាន​ធនាគារប៉ុណ្ណោះ បាន​​បញ្ចេញ​​ប្រាក់​កម្ចី​​ដល់​​អតិថិជន​ជាង ២,៦ លាននាក់ ដែល​តម្លៃជាទឹកប្រាក់​មានជាង ២៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន ១៨% ធៀបនឹងឆ្នាំ២០១៧។ ដោយឡែក ប្រាក់បញ្ញើ​​របស់​​​អតិថិជន​បានកើនឡើង ជាង១៥ភាគរយ ដែលគិតជាទឹកប្រាក់ស្មើ​នឹង​ជាង ២២ពាន់លាន​ដុល្លារ និងមាន​អតិថិជន​​​ដាក់​ប្រាក់​បញ្ញើ ជាង ៦លានគណនី។

ដោយឡែក ប្រាក់កម្ចី​ក្នុង​​វិស័យ​​មីក្រូហិរញ្ញវត្ថុ​​វិញ​ បានផ្តល់​​ឲ្យ​អតិថិជន​​ជិត ២លាននាក់ ជាមួយ​​នឹង​ទឹកប្រាក់​ជាង ៥ពាន់​​លាន​ដុល្លារ​​នៅក្នុងឆ្នាំ ២០១៨ កើនឡើង​ជាង ៣៤ ភាគរយ។ ខណៈអ្នកដាក់ប្រាក់​បញ្ញើ​​មាន​​ជាង ​២លាននាក់ ដែលគិតជា​​ទឹកប្រាក់មាន​ជាង ២,៥​លាន​​ដុល្លារ។

ដូច្នេះ បើសរុប​​ប្រាក់​កម្ចីដែលវិស័យ ធនាគារ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​ផ្ដល់ជូនអតិថិជន​ គឺមាន​ប្រមាណ ៣០​ពាន់លានដុល្លារអាមេរិក ខណៈដែលអ្នកខ្ចី​លុយ​គឺមានរហូតដល់​ជាង ៤លាននាក់​។ រីឯ ទំហំប្រាក់បញ្ញើវិញ មាន អ្នក​ដាក់ប្រាក់បញ្ញើវិញមានលើស ​២២​ពាន់លានដុល្លារអាមេរិក និងចំនួន​អ្នកដកប្រាក់​បញ្ជើ មាន​រហូតដល់ប្រមាណ ៨លាន​គណនី។  

ធនាគារជាតិ​​នៃកម្ពុជា​​​បាន​ចាត់ទុកថា វិស័យ​​ធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជា​​មានកំណើន​ល្អនៅក្នុង​ឆ្នាំ ២០១៨ ដោយទ្រព្យសកម្ម​របស់វិស័យនេះ​បានកើន​ឡើង​ជាង ១៩  ភាគរយ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​រហូតដល់ទៅ​ ៤០ ពាន់លានដុល្លារ ដែលគាំទ្រ​ដោយកំណើន​មូលនិធិកម្ចី និងបញ្ញើ​របស់អតិថិជន។

របាយការណ៍​ដដែល​បញ្ជាក់ថា ប្រាក់កម្ចី​ពីវិស័យ​ធនាគារ ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​លើវិស័យ លក់ដុំនិង​រាយ ដែលមាន​២៨ភាគរយ សំណង់​និង​អចលនទ្រព្យ ១៦ភាគរយ កម្ចី​​​គ្រួសារ ១៧ភាគរយ កសិកម្ម​ជាង ៩ភាគរយ។

ដោយឡែក អ្នកខ្ចី​ពី​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ មានអង្គភាព​​គ្រួសារ ៣៣ភាគរយ សេវាកម្ម ១១ភាគរយ កសិកម្ម និងពាណិជ្ជកម្ម ២២​ភាគរយ​ដូចគ្នា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា​បានគូស​បញ្ជាក់ថា ក្នុងនាមជា​​អាជ្ញាធរ និងជាអ្នក​ត្រួត​ពិនិត្យ​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជា នឹងបន្ត​ពង្រឹង​ជំនឿទុកចិត្ត និងអភិវឌ្ឍ​ប្រព័ន្ធធនាគារ​ប្រកប​ដោយ​ប្រសិទ្ធភាព ភាពរឹងមាំ និងភាព​ប្រកួតប្រជែង។

ស្ថិរភាពនយោបាយ ការរីក​ចម្រើន​គ្រប់ផ្នែក​នៃវិស័យ​សេដ្ឋកិច្ច និងភាព​រឹងមាំ​នៃប្រព័ន្ធ​ធនាគារ គឺជាកម្លាំង​ចលករ​រដ៏សំខាន់​ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណៈជន​លើប្រព័ន្ធ​ធនាគារ​នៅកម្ពុជា។

បច្ចុប្បន្ន​កម្ពុជា​មាន​ធនាគារ​ពាណិជ្ជចំនួន ៤៣ ធនាគារ​ឯកទេស​ចំនួន ១៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ ៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៧៣ និងគ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ២៧៣៕

None



អត្ថបទបន្ទាប់


បុគ្គលិកធនាគារអេស៊ីលីដាជាង ២០០នាក់បានស្ម័គ្រចិត្តផ្តល់ឈាម

ក្នុងនាមជាស្ថាប័នធនាគារ ដែលឈានមុនគេមួយនៅកម្ពុជា អេស៊ីលីដាបានចូលរួមក្នុងការងារសង្គមយ៉ាងច្រើន បើទោះជាមានភាពមមាញឹកក្នុងការបម្រើសេវាកម្មហ…

រដ្ឋាភិបាល ចិន និងវៀតណាម សម្រុកបញ្ជូនពលករចេញទៅធ្វើការនៅជប៉ុនកាន់តែច្រើន

ក្នុងចំណោម ពលករបរទេសដែលធ្វើការនៅប្រទេសជប៉ុន១៥ ប្រទេស ពលករជនជាតិ និងវៀតណាម គឺឈរក្នុងលំដាប់លេខ១ និងលេខ ២ ដែលបានចូលទៅធ្វើការនៅប្រទេសជប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ