នាំចេញអង្ករ៦ខែ

កម្ពុជានាំចេញអង្ករបានជិត ៤០ម៉ឺនតោន កើនឡើងជាង ៤១% នៅពាក់កណ្ដាលឆ្នាំ២០២០


បើទោះបីជាពិភពលោកកំពុងមានភាពជ្រួលច្របល់នឹងបញ្ហារីករាលដាលនៃកូវីដ-១៩ក្ដី ប៉ុន្ដែ ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល ៦ខែ នៃឆ្នាំ២០២០នេះ គឺធ្វើបានយ៉ាងល្អ ដោយសម្រេចបានបរិមាណនាំចេញជិត៤០ម៉ឺនតោន កើនឡើងប្រមាណជិត ១២ម៉ឺនតោន ឬស្មើនឹងអត្រកំណើន ជាង៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ ពីក្រសួងកសិកម្ម។
ដោយសារខ្វះស្បៀង ប្រទេសទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំអង្ករចូល (រូបភាព៖ ហ្វេសប៊ុក CRF)
ដោយ

របាយការណ៍បាន​ឲ្យដឹងទៀតថា សម្រាប់ខែ​មិថុនា ឆ្នាំ២០២០នេះ ការនាំចេញអង្ករ​របស់​កម្ពុជា​មានជាង​៤ម៉ឺនតោន កើនឡើង​ប្រមាណជាង​៣២,៥% ធៀបនឹង​ខែ​មិថុនា​ឆ្នាំ២០១៩។

តាមរយៈតួលេខ នៅពាក់កណ្ដាល​ឆ្នាំនេះ បង្ហាញថា គោលដៅ​នាំចេញអង្ករ​របស់​កម្ពុជា​ ១លានតោន អាច​នឹង​ប្រកៀកប្រកិត​សម្រេចបាន។

ការនាំចេញអង្ករ​កម្ពុជា​ក្នុងរយៈពេល ​៦ខែដើមដំបូង​នៅឆ្នាំនេះ​បើ​ប្រៀបធៀបទៅនឹង៦ខែដំបូង​កាលពី​ឆ្នាំ២០១៩ គឺ​មានកំណើន​នៅគ្រប់​គោលដៅ​នាំចេញ​ទាំងអស់។ តួយ៉ាង​ សហភាពអ៊ឺរ៉ុប​កើនឡើង​ចំនួន ៤៥,១៩%, ប្រទេស​ចិនកើន​ចំនួន ២៥,២០%, បណ្តាប្រទេស​សមាជិក​អាស៊ាន​កើនចំនួន ៤៧,៦៩%, និងគោលដៅ​ដទៃទៀត​បានកើន​ឡើង​ចំនួន ៧៩,២៦% ។

ប្រទេសដែលបានបញ្ជា​ទិញអង្ករ​ពីកម្ពុជា​មាន​ចំនួន ៥៦ប្រទេស ក្នុងនោះ សម្រាប់​ក្នុងសហភាពអ៊ឺរ៉ុប​មានប្រទេស​ចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស,បន្ទាប់ពីនេះ​គឺ ប្រទេសចិន, ប្រទេស​សមាជិក​អាស៊ានចំនួន ៦ ហើយនិង​នៅទ្វីបដទៃទៀត​ចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះ ក៏មានក្រុម​ហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាន​នាំចេញ​អង្ករច្រើន​ជាងគេ។

 ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​កសិកម្ម ធ្លាប់បាន​អះអាងថា បើទោះបី​រងការគំរាម​កំហែង​ពីជំងឺកូវីដ-១៩ ​ក៏ដោយ ក៏ប៉ុន្ដែ​អង្ករកម្ពុជា ត្រូវបានគេ​រំពឹងថា អាចនឹង​ត្រូវនាំចេញ​ទៅក្រៅប្រទេស​ប្រហែល ៨០ម៉ឺនតោន ឬអាចដល់ ១លានតោន ​នៅឆ្នាំ​២០២០នេះ៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចចិនបង្ហាញពីសន្ទុះងើបឡើងវិញ ខណៈខែឧសភាប្រាក់ចំណេញសហគ្រាសរដ្ឋកើនឡើងដល់ទៅជាង២៥០%

សេដ្ឋកិច្ចចិន បានបង្ហាញពីសញ្ញាស្ទុះងើបឡើងវិញគួរឲ្យចាប់អារម្មណ៍កាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីបានទទួលរងផលប៉ះពាល់យ៉ាងដំណំដោយសារតែមេរោគរ…

ការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃបន្តថមថយចុះ

កាលពីដើមឆ្នាំ ២០២០នេះ ថៃ បានប្តេជ្ញាពន្លឿនការងារអភិវឌ្ឍនៅក្នុង ច្រករបៀងសេដ្ឋកិច្ចខាងកើតឲ្យក្លាយទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវិនិយោគពិសេស សម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ