
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការបើករបាំងពន្ធគយនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសអាស៊ាន ហើយការអនុវត្តចាប់ផ្តើម រហូតមកទល់ពេលបច្ចុប្បន្ននេះ ការបើកច្រករបាំងពន្ធគយ មិនមានឧបសគ្គនោះទេសម្រាប់កម្ពុជា។
សូមជម្រាបថា ការបើករបាំងពន្ធគយនៃបណ្តាប្រទេសអាស៊ានចាប់ផ្តើមអនុវត្តន៍តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយរវាងប្រទេសនៅក្នុងតំបន់ សម្រាប់រយៈពេលថ្មីៗនេះ កម្ពុជាក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការកំណត់របាំងពន្ធគយ ដែលនឹងមិនត្រូវបានយកពន្ធ ជាន់គ្នាជាមួយនឹងប្រទេសវៀតណាមរួចហើយដែរ។
ដើម្បីធ្វើឲ្យកាន់តែប្រសើរនៅក្នុងវិស័យពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏បានអះអាងពីជំហររបស់ខ្លួនក្នុងការបន្តអនុវត្តគោលនយោបាយកម្មវិធីកំណែទំរង់របស់រាជរដ្ឋាភិបាលលើវិស័យពាណិជ្ជកម្ម ដែលនៅនឹងចាប់ផ្តើមធ្វើពិពិធកម្មការនាំចេញផលិតផល និងទំនិញអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត ស្វែងរកទីផ្សារថ្មីៗសម្រាប់ប្រជាកសិករ និងបន្តពិនិតលទ្ធភាពចរចារទីផ្សារសេរីទ្វេរភាគី និងពហុភាគីផង៕