ការបញ្ចុះតម្លៃអគ្គិសនី

អាជីវកម្មក្នុងវិស័យសំខាន់ចំនួន ៤ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី ២៥% ពីរដ្ឋ


យ៉ាងហោចណាស់ អាជីវកម្មក្នុងវិស័យសំខាន់ៗចំនួន ៤ គឺឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ដើម្បី ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ-១៩នោះ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី ២៥% ពីរដ្ឋ។ នេះបើយោងតាមសេចក្ដីប្រកាសមួយ របស់ក្រសួងរ៉ែ និងថាមពល។
សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​តប​នឹង​អ្នក​ដែល​រិះគន់ដាក់​កំហុស​លើ​រដ្ឋាភិបាល ជុំវិញ​រឿង​ខ្វះអគ្គិសនី។
ដោយ

ក្រសួង​រ៉ែ និងថាមពល កាលពីថ្ងៃទី ១៩ ខែឧសភានេះ បាន​ប្រកាស ដាក់​ឲ្យអនុវត្ត​នូវផែនការ​អនុគ្រោះ និងលើក​ទឹកចិត្ត​ចំពោះ​ការប្រើប្រាស់​អគ្គិសនី នៅក្នុង​វិស័យ​សំខាន់​ចំនួន៤របស់​កម្ពុជា រួមមាន​​វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដោយការអនុគ្រោះ​បញ្ចុះ​ថ្លៃ​លើ​ការ​ប្រើប្រាស់​អគ្គិសនីនេះ នឹង​មាន​ចាប់ពីខែ​មិថុនា ដល់ខែ​តុលា​ឆ្នាំ២០២០។

ក្នុង​ប្រកាសនោះ ក្រសួង​រ៉ែ និងថាមពល ក៏នឹងកាត់​បន្ថយ​ថ្លៃអគ្គិសនីចំនួន ២៥% លើការបង់ថ្លៃ​អគ្គិសនី​ដែលបាន​ប្រើលើស​ពីចំនួន​ប្រើ​ប្រចាំ​ខែ​មធ្យម​ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ចំពោះ​ទីតាំង​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមាន​បរិយាកាស​អំណោយផល​អាចបង្កើន​សកម្មភាពផ​លិតកម្ម ឬអាជីវកម្ម​របស់ខ្លួន​ ជួយទប់ការថយចុះ​នៃសេដ្ឋកិច្ច ក្នុងរយៈពេល​អនុវត្ត​ការណែនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការចំលង​មេរោគកូវីដ-១៩ផងដែរ។

លើសពីនេះទៀត ការអនុគ្រោះ​ និងលើកទឹកចិត្ត ចំពោះ​ការប្រើប្រាស់​អគ្គិសនី​របស់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មនេះ មានគោល​ដៅ កែសម្រួល​ការបង់ថ្លៃ​​ប្រើប្រាស់​អគ្គសិនី ដើម្បីជួយ​សម្រួល​​ទាំងការលំបាក ក្នុងការ​បង់ថ្លៃអគ្គិសនី របស់ទីតាំង ដែលបានព្យួរ ឬបន្ថយសកម្មភាព​ផលិតកម្ម ឬអាជីវកម្ម និងរួមទាំង​ ជួយលើកទឹកចិត្ត​ចំពោះទីតាំង​ដែលមាន​បរិយាកាស​អំណោយផល អាចបង្កើន​សកម្មភាព​ផលិតកម្ម ឬ អាជីវកម្ម​ ក្នុងរយៈពេល​អនុវត្ត​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការចម្លង​មេរោគ​កូវីដ-១៩។

ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ថាមពល បានពន្យល់ថា កាលពីមុន​រោងចក្រ​សហគ្រាស ដែលទិញអគ្គិសនី​ពី​ អគ្គិសនី​កម្ពុជា​យក​ទៅប្រើប្រាស់ គឺត្រូវ​​​បង់​ថ្លៃលើ​លក្ខខណ្ឌ​អានុភាព​អគ្គិសនីផង និង​ត្រូវ​បង់​ថ្លៃ​លើ​​ចំនួន​គីឡូវ៉ាត់ម៉ោង​ដែល​ការប្រើប្រាស់អគ្គិសនី​ផង។ ប៉ុន្ដែ ដោយ​រាជរដ្ឋាភិបាល​មានការ​អនុគ្រោះ​ ចំពោះរោងចក្រ​សហគ្រាស និងអាជីវកម្ម​ដែលរងផលប៉ះពាល់​ព្រោះតែកូវីដ-១៩ ចាប់ពីខែ​ក្រោយនេះទៅ រោងចក្រ​សហគ្រាស ក៏ដូចជាអាជីវកម្ម​ ដែលស្ថិត​នៅក្នុងវិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម គឺមិនតម្រូវ​ឲ្យបង់ថ្លៃ​អានុភាព​អគ្គិសនីតទៅទៀតទេ ពោលគឺ​បង់តែ​តម្លៃ​អគ្គិសនី ទៅតាម​គីឡូវ៉ាត់ម៉ោង ដែលប្រើប្រាស់​ជាក់ស្ដែង​តែប៉ុណ្ណោះ។

ដោយឡែក​ចំពោះ ទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែល​មិនរងការប៉ះពាល់​ធំដុំ អាច​បន្ត​ដំណើរការ​ផលិតកម្ម​ ឬអាជីវកម្ម​របស់ខ្លួន​បានជាធម្មតា​ប្រហាក់ប្រហែល​ពេលមុននោះ ក្រសួង​ថាមពល​នឹង​ រក្សាស្ថានភាព​​ផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមាន​ការកែប្រែឡើយ។

បើតាម ឯកឧត្តម វិចទ័រ ហ្សូនា ការអនុវត្ត​ការអនុគ្រោះ និងលើកទឹកចិត្ត​ចំពោះ​ការប្រើប្រាស់អគ្គិសនីនេះ  នឹង​ផ្ដល់ជូន​ទៅកាន់​រោងចក្រ​សហគ្រាសទាំងអស់​ ទាំងខ្នាតតូច មធ្យម និងខ្នាតធំ នៅទូទាំងប្រទេស ហើយ​ខាង​អគ្គិសនី​កម្ពុជា​នឹង​ចាប់ផ្ដើម​ធ្វើការងារ ដោយមិនចាំបាច់​ឲ្យ​រោងចក្រ​សហគ្រាស​មកដាក់ពាក្យ​ស្នើសុំ​នោះទេ ដោយ​វា​នឹងចាប់ផ្ដើម​អនុវត្ត​ចាប់ពីខែមិថុនា​តទៅ។

ក្រុម​ម្ចាស់សហគ្រាស​ក្នុងស្រុក បាន​សាទរ​ចំពោះ​ការអនុគ្រោះ និងលើកទឹកចិត្ត​ចំពោះការប្រើប្រាស់​អគ្គិសនី​ ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេលនេះ ដោយបាន​លើកឡើថា វាជារឿង​មួយប្រសើរណាស់ ដែលរាជរដ្ឋាភិបាល​បានគិតគូរ​ពី​បញ្ហាអគ្គិសនីនេះ ព្រោះ​ការចំណាយ​ប្រចាំខែ​លើថ្លៃអគ្គិសនី​ គឺជាបន្ទុក​ចំណាយ​​​មួយធំ​គួរសម​ដែរ ចំពោះ​រោងចក្រ​សហគ្រាស​នៅកម្ពុជា ខណៈដែលបច្ចុប្បន្នពួកគេ​​កំពុង​ប្រឈម​នឹង​វិបត្តិកូវីដ-១៩ថែមទៀតនោះ៕​

None



អត្ថបទបន្ទាប់


ការនាំចេញកៅស៊ូ​៤ខែឆ្នាំនេះកើនឡើង តែតម្លៃធ្លាក់ចុះជាង ២០០ ដុល្លារក្នុង១តោន ព្រោះតែកូវីដ-១៩

ការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០នេះ សម្រេចបានជាង ១,៨ ម៉ឺនតោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា…

ទីបំផុត Thai Airways ត្រូវបានគណៈរដ្ឋមន្ត្រីថៃ យល់ព្រមឲ្យប្រកាសក្ស័យធន

នៅទីបំផុត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានសម្រេចឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវតែធ្វើការស្ដារនីតិសម្បទា តាមរយៈកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ